ក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន Biplan Global កាលពីថ្ងៃទី ១៦ ខែកក្កដា បានចុះហត្ថលេខាលើកិច្ចសន្យាដើម្បីផ្តល់ហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា ដល់ធនាគារ Oriental Bank ដែលទើបបង្កើតថ្មី។ លោក Kirill Bratchenko នាយកប្រតិបត្តិក្រុមហ៊ុន Biplan Global និង លោក Phan Ying Tong នាយកគ្រប់គ្រង និងជានាយកប្រតិបត្តិធនាគារ Oriental Bank បានប្រារព្ធពិធីចុះហត្ថលេខានេះ។ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Biplan លោក Kirill Bratchenko បានមានប្រសាសន៍ថា ក្រុមហ៊ុននឹងផ្តល់នូវដំណោះស្រាយហេដ្ឋារចនាសម្ព័ន្ធព័ត៌មានវិទ្យា (IT) ទាំងសម្រាប់ការចំណាយដ៏មានប្រសិទ្ធភាព និងសម្រាប់កំណើនឌីជីថល នាពេលអនាគតដល់ធនាគារពាណិជ្ជ ដែលទើបទទួលបានអាជ្ញាប័ណ្ណកាលពីពេលថ្មីៗនេះ។ លោកបានបន្ថែមថា៖ «តាមរយៈការប្រើប្រាស់បទពិសោធ និងការអនុវត្តដ៏ល្អរបស់យើង គឺយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្គត់ផ្គង់ជាច្រើន យើងបានបង្កើតដំណោះស្រាយដែលត្រូវនឹងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ធនាគារថ្មីនេះ។ ជាមួយអតិថិជនគ្រប់រូប វិធីសាស្ត្ររបស់យើងគឺមានភាពងាយស្រួល យើងចង់កសាងទំនាក់ទំនងយូរអង្វែង និងជួយពួកគេឱ្យរីកចម្រើន»៕ photos SUPPLIED