ធនាគារ អ៊ូរី កាលពីថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ បានប្រារព្ធពិធីបិទវគ្គកម្មវិធីបណ្តុះបណ្តាលពន្លកថ្មី (Talent Incubation) ជំនាន់ទី២ បន្ទាប់ពីបានបញ្ចប់រយៈពេល ៣ ខែលើការបណ្តុះបណ្តាលដល់សិក្ខាកាមចំនួន ៤៥ នាក់។
ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក Kim HongJu អគ្គនាយកប្រតិបត្តិនៃ ធនាគារ អ៊ូរី និងគណៈគ្រប់គ្រងជាន់ខ្ពស់នៅការិយាល័យកណ្តាល។
ថ្លែងមតិស្វាគមន៍មកកាន់កម្មវិធីនេះ លោកអគ្គនាយកប្រតិបត្តិមានប្រសាសន៍ថា៖«យើងខ្ញុំរីករាយ ដែលបានចូលរូមក្នុងព្រឹត្តិការណ៍ដ៏គួរឱ្យរំភើបនៃការបិទវគ្គ សម្រាប់កម្មវិធី Talent Incubates ជំនាន់ទី២ របស់ធនាគារយើង។ ហើយនេះជាឱកាសពិសេសមួយ ក្នុងការរៀបចំប្រារព្ធពិធីអបអរសាទរ អ្នកទាំងអស់គ្នា ក្នុងនាមជាអនាគតថ្នាក់ដឹកនាំរបស់យើងនាពេលខាងមុខ»។
លោកអគ្គនាយកប្រតិបត្តិបានបន្ថែមថា៖ «កម្មវិធី Talent Incubation ជាកម្មវិធីមួយក្នុងចំណោមយុទ្ធសាស្ដ្រ របស់បុគ្គលិកឆ្នើម ក្នុងធានាគាររបស់យើង។ ហើយកម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងនៃការចម្រាញ់និស្សិតដែលបញ្ចប់ការសិក្សាថ្មីទាំងអស់ពីសាកលវិទ្យាល័យនៅក្នុងប្រទេសកម្ពុជា។ អ្នកទាំងអស់គ្នាត្រូវបានជ្រើសរើសក្នុងកម្មវិធីនេះដោយជោគជ័យ និងឱកាសរៀនសូត្រ និងទទួលបានបទពិសោធន៏នៃការចែករំលែកពីគ្រប់នាយកដ្ឋាន និងដើម្បីអភិវឌ្ឍអាជីពរបស់អ្នករយៈពេលវែងនៅក្នុងធនាគាររបស់យើង។ អ្នកទាំងអស់គ្នាគឺពិសេសជាងបុគ្គលិករបស់ធនាគារផ្សេងៗទៀត ដោយសារអ្នកមានឱកាសបានរៀនសូត្រពីគ្រប់នាយកដ្ឋានទាំងអស់ រួមទាំងបទពិសោធន៍នៅតាមសាខាទៀត»។
កម្មវិធីនេះបានចាប់ផ្តើមនៅខែមេសា ឆ្នាំ ២០២៣ ហើយបានបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២៣។ គោលបំណងរបស់កម្មវិធីបណ្តុះបណ្តាលពន្លកថ្មី គឺដើម្បីជួយដល់និស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាថ្មីៗដែលមិនមានបទពិសោធន៍ពីមុន ដោយផ្តល់ឱ្យពួកគេនូវកម្មវិធីពង្រឹងសមត្ថភាពដ៏ទូលំទូលាយដែលនឹងពន្លឿនការអភិវឌ្ឍវិជ្ជាជីវៈ និងសមិទ្ធផលការងាររបស់ពួកគេនៅក្នុងធនាគារ អ៊ូរី។ លើសពីនេះ កម្មវិធីបានផ្តល់ឱកាសដល់សិក្ខាកាម ដែលមានបំណងចង់ទទួលបានបទពិសោធន៍ថ្មីសម្រាប់ការងារដំបូងរបស់ពួកគេក្នុងវិស័យធនាគារ។
យុវតីថា សុខវី ដែលសិក្ខាកាមដ៏ឆ្នើមម្នាក់របស់យើងបាននិយាយថា៖ «មានតែធនាគារ អ៊ូរី ទេ ដែលផ្តល់កម្មវិធីនេះសម្រាប់និស្សិតដែលស្វែងរកបទពិសោធន៍នៅក្នុងធនាគារដែលមានផ្តល់ទាំងប្រាក់ឧបត្ថម ដើម្បីផ្គត់ផ្គង់ក្នុងកំឡុងពេលសិក្សា មុនពេលចាប់ផ្តើមប្រឡូកក្នុងការងារជាក់ស្តែង ហើយមិនមានធនាគារផ្សេងទៀតនៅក្នុងប្រទេសកម្ពុជាដែលផ្តល់កម្មវិធីនេះពីមុននោះទេ។ ក្នុងអំឡុងពេល ៣ ខែចុងក្រោយនេះ នាងខ្ញុំបានរៀនច្រើននូវចំណេះដឹងពីគ្រប់នាយកដ្ឋានទាំងអស់នៅធនាគារ អ៊ូរី ជំនាញការងារជាក្រុម ជំនាញធ្វើបទបង្ហាញ និងជំនាញបច្ចេកទេសផ្សេងទៀត ដើម្បីប្រើប្រាស់ក្នុងការងារជាក់ស្តែង»។
ធនាគារ អ៊ូរី បានបញ្ចប់វគ្គបណ្តុះបណ្តាលពន្លកថ្មី (Talent Incubation) ២ ជំនាន់រួចមកហើយ ដែលក្រុមទី១ ត្រូវបានបញ្ចប់ក្នុងខែកក្កដា ឆ្នាំ ២០២២ និងជំនាន់ទី២ បានបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២៣ នេះ។
កម្មវិធីនេះត្រូវបានបើកសម្រាប់និស្សិតក្នុងឆ្នាំទី២ ឡើងដែលកំពុងសិក្សានៅមហាវិទ្យាល័យ។ សិក្ខាកាមដែលបានជ្រើសរើសបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលរយៈពេល ៣ ខែ ដែលគ្គលិកថ្មីរបស់ធនាគារ អ៊ូរី ក៏ដូចជាវគ្គសិក្សា និងវគ្គការងារទាំងអស់ពីនាយកដ្ឋានផ្សេងៗ។ បន្ទាប់ពីបញ្ចប់កម្មវិធីបណ្តុះបណ្តាល ពន្លកថ្មីទាំងអស់នឹងត្រូវបានចាត់តាំងទៅកាន់មាគ៌ាអាជីពដ៏គួរឱ្យចាប់អារម្មណ៍របស់យើង ដើម្បីរៀបចំពួកគេសម្រាប់តួនាទីគ្រប់គ្រងនាពេលអនាគតនៅធនាគារ អ៊ូរី។ ឱកាសដ៏ពិសេសនេះមានតែតាមរយៈកម្មវិធី Talent Incubation Programប៉ុណ្ណោះ៕
¬¬¬