សណ្ឋាគារវែលលីតា ដែលមានអាសយដ្ឋាននៅលើផ្លូវសាលាកំរើកក្នុងសង្កាត់សាលាកំរើកក្រុងសៀមរាប ខេត្តសៀមរាប បានបើកដំណើរការនៅក្នុងខែតុលា ឆ្នាំ ២០២២។ ការបើកដំណើរការនេះ ក៏ដោយសារតែមើលឃើញថា សេវាកម្មកម្មស្នាក់នៅក្នុងខេត្តសៀមរាប បានផ្អាកដំណើរការជាច្រើនកន្លែង ហើយសូម្បីតែបន្ទាប់ពីជំងឺកូវីដ ១៩ ក៏មិនទាន់មានសណ្ឋាគារបើកដំណើរការពេញលេញច្រើនដែរ។ ដូច្នេះហើយម្ចាស់សណ្ឋាគារផ្ទាល់ មានចក្ខុវិស័យបើកដំណើរការសណ្ឋាគារនេះឡើងក្នុងគោលបំណងជួយផ្គត់ផ្គង់សេវាកម្មស្នាក់នៅ ជូនដល់ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិឱ្យទទួលបាននូវបទពិសោធន៍ស្នាក់នៅមួយដែលលាយលំជាមួយធម្មជាតិបៃតង ហើយក៏ចូលរួមការពារបរិស្ថាន ដោយតាំងចិត្តខ្ពស់ក្នុងការមិនប្រើប្រាស់ប្លាស្ទិកក្នុងសណ្ឋាគារ។
ស្របពេលនេះផងដែរ សណ្ឋាគារយើងខ្ញុំក៏ជួយបង្កើតការងារយ៉ាងហោចណាស់ដល់បុគ្គលិកចំនួន ៤០ នាក់ដែរ ដើម្បីបម្រើការងារផ្នែកសេវាកម្មនិងបដិសណ្ឋារកិច្ច មានទាំងការិយាល័យជួរមុខ ផ្នែកម្ហូបអាហារនិងភេសជ្ជៈ ផ្នែកគេហកិច្ច ក៏ដូចជាផ្នែកម៉ាស្សា ដែលជួយញ៉ាំងឱ្យពួកគាត់ទាំងអស់មានឱកាសក្នុងការអនុវត្តជំនាញរបស់ខ្លួន ដែលបានផ្អាកមួយរយៈក្នុងកំឡុងពេលការផ្ទុះឡើងនៃជំងឺកូវីដ ១៩។
សូមបញ្ជាក់ថា រាល់ការស្នាក់នៅសណ្ឋាគារយើងខ្ញុំ ភ្ញៀវជាតិ ក៏ដូចភ្ញៀវអន្តរជាតិនិងទទួលបានអាហារពេលព្រឹកព្រមទាំងភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ជាច្រើនជម្រើស ហើយនៅពេលដែលពួកគាត់អញ្ជើញមកដល់សណ្ឋាគារ យើងមានរៀបចំផ្លែឈើទុកស្វាគមន៍នៅក្នុងបន្ទប់ថែមទៀតផង។ ទន្ទឹមនឹងនេះ យើងក៏មានកន្លែងហាត់ប្រាណ និងអាងហែលទឹកសម្រាប់ទាំងកូនក្មេង និងមនុស្សពេញវ័យ ដែលពួកគាត់អាចហែលទឹកលេងបានដោយមិនគិតថ្លៃ ក្នងនោះយើងក៏មានការបញ្ចុះតម្លៃរហូតដល់ ២០% ទៅលើសេវាកម្មផ្នែកម៉ាស្សា។ អ្វីដែលកាន់តែពិសេសទៀតនោះ ភ្ញៀវទាំងអស់ អាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដោយឥតគិតថ្លៃ ហើយបន្ថែមពីលើហ្នឹងទៀត ភ្ញៀវទាំងអស់ក៏អាច ទទួលបានអាហារសម្រន់ជាផ្លែឈើនៅពេលដែលពួកគាត់សម្រាកនៅអាងហែលទឹក៕