នាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២០ គឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ក្រុមការងារអភិវឌ្ឍន៍គម្រោង Flatiron ដែលការងារផ្នែកគ្រោងអគារទាំងមូលត្រូវបានបញ្ចប់ជាស្ថាពរតែក្នុងរយៈពេល ១៦ ខែប៉ុណ្ណោះ។
Meridian International Holding បានប្រារព្ធពិធីបញ្ចប់ការសាងសង់គ្រោងអគារដែលអភិវឌ្ឍជាអគារដែលមានមុខងារប្រើប្រាស់ចម្រុះ និងមានទីតាំងស្ថិតនៅ Phnom Penh City Center។
ពិធីបញ្ចប់ការសាងសង់គ្រោងអគារនេះត្រូវបានប្រារព្ធធ្វើឡើង ដើម្បីផ្តល់ជាកិត្តិយសដល់អ្នកពាក់ព័ន្ធរួមទាំងក្រុមការងារអភិវឌ្ឍន៍ក្រុមហ៊ុនម៉ៅការធំ និងក្រុមហ៊ុនម៉ៅការរង ហើយសមាសភាពភ្ញៀវចូលរួមក្នុងពិធីនេះសរុបមានចំនួន ៥០ នាក់។
កម្មវិធីនេះចាប់ផ្តើមឡើងនៅម៉ោង ៨:៣០ ព្រឹកដោយចាប់ផ្តើមពីការសម្តែងរបាំជូនពរដែលជារបាំប្រពៃណីជាតិខ្មែរ អប្សរារេរាំលើកម្រាលព្រំក្រហមយ៉ាងស្រស់ឆើតឆាយនៅចំខាងមុខច្រកចូលបន្ទប់តាំងបង្ហាញរបស់យើងតែម្តង។
បន្ទាប់ពីនេះគ្រប់គ្នាចាប់ផ្តើមឡើងទៅលើកំពូលអគារ ដែលនៅទីនោះពួកគេបានចាប់ផ្តើមពិធីសែនព្រេនតាមបែបចិន និងពិធីជានិមិត្តសញ្ញាស៊ីម៉ងត៍ប៉ែល។
«អ្វីដែលបានចាប់ផ្តើមកាលពី ១៦ ខែមុនបានចេញជាផ្លែផ្កាហើយ» នេះជាប្រសាសន៍របស់លោក T.Chen ដែលជាតំណាងឲ្យគណៈគ្រប់គ្រងក្រុមហ៊ុន និងបន្តសុន្ទរកថាដោយក្រុមហ៊ុនម៉ៅការសំណង់។
គណៈគ្រប់គ្រង Meridian International បានសម្តែងការដឹងគុណដល់អ្នកដែលពាក់ព័ន្ធក្នុងការសាងសង់នេះ និងទទួលស្គាល់លើលទ្ធផលដ៏ពិសេសមួយនេះ។ នៅពេលបញ្ចប់សុន្ទរកថា ភ្ញៀវទាំងអស់ចុះមកខាងក្រោមដើម្បីចូលរួមពិសាអាហារដែលបានរៀបចំរួចជាស្រេចនៅក្នុងបន្ទប់តាំងបង្ហាញ។ ជាថ្មីម្តងទៀត ការប្រារព្ធពិធីនេះគឺជាសក្ខីកម្មដ៏ល្អនៃគោលដៅសំណង់សម្រាប់ Meridian International Holding៕ រូបថត សហការី