ក្រុមហ៊ុន GCC កាលពីថ្ងៃទី ២៧ ខែមីនា បានប្រកាសបើកសម្ពោធជាផ្លូវការ សេវាកម្ម ណាឌីឃែរ សម្រាប់ម្ចាស់គេហដ្ឋានបុរី ណាឌី។ កម្មវិធី ដ៏អស្ចារ្យនេះគឺជាសេវាកម្មដែលសម្រិតសម្រាំងទ្បើងជាពិសេស សម្រាប់ម្ចាស់គេហដ្ឋាន ដែលរស់នៅក្នុងបុរី ណាឌី ហើយកម្មវិធីនេះក៏ត្រូវបានប្រកាសសម្ពោធជាផ្លូវការព្រមជាមួយថ្ងៃគម្រប់ខួប ៥ ឆ្នាំដែល GCC បានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើវិស័យ អភិវឌ្ឍន៍អចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យផ្តល់ជូនសេវាកម្មពេញលេញ 360° នៅក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងបុរី ណាឌីដោយជីស៊ី ស៊ីធីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុក Borey Nadi by GC City : https://www.facebook.com/NADIBYGCC ឬ ទំនាក់ទំនងតាមលេខទូរស័ព្ទ និងតេឡេក្រាម: (+855) 96 606 6688 ៕