ភ្នាក់ងារអចលនទ្រព្យ Prestige Homes Cambodia បានរៀបចំពិធី «Networking Night » នៅសាខាថ្មីរបស់ខ្លួនដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវសុធារសកាលពីថ្ងៃទី ៣ ខែកក្កដា។ ក្នុងអំឡុងនៃព្រឹត្តិការណ៍នោះ ភ្ញៀវមានឱកាសយល់ដឹងអំពីផែនការវិនិយោគគម្រោងពាណិជ្ជកម្ម និងលំនៅឋានជាច្រើន។ ទីភ្នាក់ងារមួយនេះផ្តល់ជូននូវសេវាកម្មជំនាញទាក់ទងនឹងការលក់ ទិញ ឬជួលអចលនទ្រព្យគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជាដល់ទាំងអតិថិជនក្នុងស្រុក និងជនបរទេស៕ រូបថត សហការី