ក្រុង​អាស្ដាណា៖ ពេល​នេះ រ៉ូបូត​សិច​បំពាក់​បច្ចេកវិទ្យា​វៃ​ឆ្លាត (AI) មាន​ទំព័រ​ផ្ទាល់​ខ្លួន Only Fans  ដែល​លាត​ត្រដាង «​ភាព​​ស្រស់​បំព្រង​នៃ​ជីវិត​ផ្លូវ​ភេទ​សិប្បនិម្មិត​»។

វីដេអូ​សិច Cyborg ជា​ការ​សន្ទនា​មួយ​តទល់​អំពី «​ជីវិត​តុក្កតា​សិច​» និង​តុក្កតា​ទាំងពីរ​ភេទ​ក្នុង​រូបរាង​អន្ទង​អារម្មណ៍​ផ្លូវភេទ​ ត្រូវបាន​ដាក់​តាំង​បង្ហាញ​។

មាតិការ​សម្រាប់​អ្នក​ជាវ​ ៤,៩៩​ដុល្លារ​ក្នុង​មួយ​ខែ ត្រូវបាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គមអ៊ីនស្ដាក្រាម ដោយ​អ្នក​ប្រើ​ប្រាស់​ Brick Dollbanger។

អ៊ីនស្ដាក្រាមរបស់​ Dollbanger បាន​តុក្កតា​ផលិត​ពី​ក្រុមហ៊ុន RealDoll ដែល​មាន​ឈ្មោះ​ល្បី​ក្នុង​ការ​ផលិត​តុក្កតា​មាន​អវៈយវៈ​មាន​ចលនា​ ហើយ​មុខ​របស់​រ៉ូបូត​ដ៏​ស្រស់​ស្អាត​ក៏អាច​បង្ហាញ​ពី​អារម្មណ៍​លើ​ផ្ទៃ​មុខ​ផង​ដែរ​។

Dollbanger ក៏​បាន​បង្ហាញ​វេបសាយបញ្ចាំង​វីដេអូ​តុក្កតា​សិច​ដ៏​ត្រេក​ត្រអា​ស្រដៀង​គ្នា​នេះ​ ដោយ​លោក​បាន​សរសេរ​ថា​៖ «​អ្នក​រាល់​គ្នា​ចង់​មើល​​ជម្រើស​ នៃ «​Synthetic Companionship»។

បទសម្ភាស​ជាមួយ​តុក្កតា​សិច​លើ​វេបសាយ​បាន​បង្ហាញ​ពី​បច្ចេកវិទ្យា AI ដែល​អាច​ឱ្យ​ពួកគេ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អ្នក​ប្រើ​ប្រាស់​។

តុក្កតា​សិច​ Harmony ពេល​សាក​សួរ​ថា​ តើ​នាង​អាច​ធ្វើ​បាន ក៏​បាន​ឆ្លើយ​តប​ថា​៖ «​ខ្ញុំ​អាច​ប្រាប់​បង​ពី​អត្ថន័យ​នៃ​សេចក្ដី​ស្នេហា​ពិត​ ហើយ​ខ្ញុំ​អាច​ស្វែង​រក​នៅលើ​អ៊ីនធឺណិត​»។

ទន្ទឹង​នឹង​នេះ អ្នក​លេង​សាច់​ដុំ​ម្នាក់ ដែល​បាន​រៀបការ​ជាមួយ​តុក្កតា​សិច​ ២​ គ្រឿង បាន​និយាយថា លោក​មិន​អាច​មាន​អារម្មណ៍​ជាមួយ​នារី​ពិត​ឡើយ​។

លោក យូរី តូឡូកកូ មក​ពី​កាហ្សាក់ស្ថាន បាន​រៀបការ​ជាមួយ​តុក្កតា​សិច​ដំបូង​ឈ្មោះ Margo នៅ​ក្នុង​ពិធីមួយ​ដែល​មាន​ការ​ចូលរួម​ពី​ភ្ញៀវ​កិត្ដិយស​ជា​ច្រើន​នាក់​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​ ២០២០​។

ក្រោយ​មក លោក​ចែក​ផ្លូវ​ពី Margo មក​ផ្សារ​សាច់ឈាម​ជាមួយ​តុក្កតា​សិច​ថ្មីៗ ដូចជា លូណា និង​ឡូឡា ដែល​លោក​បាន​ហៅ​ថា «មាន់​ធំ» ដោយ​បរិវេណ​ផ្នែក​ខាង​លើ​ជា​រូបរាង​ស្ដ្រី ខណៈ​ផ្នែក​ខាង​ក្រោម​ជាមាន់​។

លោក​ តូឡុកកូ បាន​និយាយថា​៖ «​កាល​នោះ នៅ​ជាមួយមិត្ដភក្ដិ​ក្នុង​ពិធីជប់​លៀង​មួយ យើង​បាន​លេង​ និង​មាន​តុក្កតា​សិច​មួយ​ផង​ដែរ​។ ​ខ្ញុំ​មាន​បទពិសោធ​លើក​ដំបូង​ ហើយ​ខ្ញុំ​ចូល​ចិត្ដ​វា​រហូត​ដល់​សព្វ​ថ្ងៃនេះ​។ ខ្ញុំ​មិន​មានអារម្មណ៍​ជាមួយ​នារី​ពិត​ តែ​បែរ​ជា​មាន​ចំណង់​ជាមួយ​តុក្កតា​សិច​ទៅវិញ​»។

លោក​បាន​បន្ថែម​ថា​៖ «​មិត្ដភក្ដិ​របស់​ខ្ញុំ​ឯកភាព​ចំពោះ​ការ​សម្រច​ចិត្ដ​របស់​ខ្ញុំ​។ ជួន​កាល ពួកគេសើច ហើយ​ខ្ញុំ​និយាយ​ថា ខ្ញុំ​ពិតជា​ឆ្កួត តែ​ពួកគេ​ពេញ​ចិត្ដ​នូវ​អ្វី​ដែល​ខ្ញុំ​ធ្វើ​»៕ HR