The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ខណៈ​សមាជិក​សភា​ចូលរួម​នឹង​អ្នក​រិះគន់​ តើ​គម្រោង​លុប​ដី​នៅ​កោះ​​ Penang ​ខាង​ត្បូង​នឹង​ត្រូវ​លុប​ចោល ​ឬ​យ៉ាង​ណា​?​




ខណៈ​សមាជិក​សភា​ចូលរួម​នឹង​អ្នក​រិះគន់​ តើ​គម្រោង​លុប​ដី​នៅ​កោះ​​ Penang ​ខាង​ត្បូង​នឹង​ត្រូវ​លុប​ចោល ​ឬ​យ៉ាង​ណា​?​

Content image - Phnom Penh Post
នាវាកងទ័ពឥណ្ឌូនេស៊ី(ឆ្វេង) អមការពារនាវារុស្ស៊ីនៅតំបន់ George Town នៃឆ្នេរសមុទ្រខេត្ត Aceh។ AFP

ខណៈ​សមាជិក​សភា​ចូលរួម​នឹង​អ្នក​រិះគន់​ តើ​គម្រោង​លុប​ដី​នៅ​កោះ​​ Penang ​ខាង​ត្បូង​នឹង​ត្រូវ​លុប​ចោល ​ឬ​យ៉ាង​ណា​?​

ស្ថានភាព​ធ្ងន់ធ្ងរ​របស់​ម៉ាឡេស៊ី​ដែល​រង​ផល​ប៉ះពាល់​ដោយ​កូវីដ ១៩ ​អាច​ជា​ចំណុច​កណ្តាល​នៃ​ការ​ចាប់​អារម្មណ៍​របស់​សាធារណជន​ប៉ុន្តែ​នៅ​ភាគ​ខាង​ជើង​នៃ​រដ្ឋ ​​Penang​ រដ្ឋ​បាល​រដ្ឋ​កំពុង​តែ​ឈ្លោះ​ប្រកែក​យ៉ាង​ឈឺ​ក្បាល​ដាច់​ដោយ​ឡែក​ពី​គ្នា ​ដែល​ជា​ការ​ជជែក​ដេញ​ដោល​ប្រឆាំង​នឹង​ផែនការ​សាងសង់​កោះ​ ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ​។​

ក្រុម​អ្នក​បរិស្ថាន​បាន​អះអាង​ថា​ប្លង់​មេ​ដែល​មាន​ទំហំ​​ ៤,៥​​ ពាន់​​ Acres​ សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប៉ែក​ណាង​ខាង​ត្បូង ​​ឬ​ Penang ​South​ Reclamation ​(PSR)​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​ក្រុងជីវ​ចម្រុះ ​​BiodiverCity​ នឹង​មាន​ឥទ្ធិពល​បំផ្លិច​បំផ្លាញ​បរិស្ថាន​សមុទ្រ​ហើយ​ទទូច​ថា​វា​មិន​ចាំបាច់​ទេ​ព្រោះ​មាន​ដី​ជា​ច្រើន​នៅ​តំបន់​ផ្សេង​ទៀត​។​នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​លើ​អត្ថបទ​ស៊ី​ជម្រៅ​របស់​សារព័ត៌មាន​​ The​ South China Morning Post​​។ 

គម្រោង ​​PSR​ មាន​កោះ​ចំនួន​​៣​និង​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​កោះ​​ Penang​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​កន្លែង​ទេសចរណ៍​មួយ​ដែល​មាន​ឆ្នេរ​ខ្សាច់​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រវត្តិ​សាស្រ្ត​​Georgetown​។ ​​រដ្ឋ​​ Penang​ មាន​កោះ​ Penang ​និង​តំបន់​ធំ​មួយ​នៅ​លើ​ឧបទ្វីប​ម៉ាឡេស៊ី​។​

រដ្ឋ​មន្ត្រី​គ្រប់​គ្រង​កោះ​ Penang​ លោក ​Chow KonYeow​ និយាយ​ថា​ គម្រោង​នេះ​នឹង​បង្កើត​ឱកាស​ការងារ​ទាក់​ទាញ​ការ​វិនិយោគ​ហើយ​តាម​រយៈ​កិច្ច​ព្រមព្រៀង​ជាមួយ​អ្នក​អភិវឌ្ឍន៍​​នឹង​ផ្តល់​មូល​និធិ​ដល់​បណ្តាញ​ដឹក​ជញ្ជូន​សាធារណៈ​ថ្មី​។​

នៅ​ក្នុង​រឿង​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ដែល​អ្នក​សង្កេតការណ៍​ក្នុង​ស្រុក​ចាត់​ទុក​ថា​ជា​​ «​គ្រាប់បែក​»​ ​ទម្លាក់​មក​លើ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សកម្មភាព​ប្រជាធិបតេយ្យ ​(DAP)​ ដែល​ជា​ផ្នែក​មួយ​នៃ​បញ្ហា​នយោបាយ​របស់​រដ្ឋ​ Penang​ គឺ​លោក​ស្រី ​​Nurul ​Izzah ​Anwar ​កាល​ពី​ថ្ងៃ​ទី​​ ៣១ ​ខែ​ឧសភា​ បាន​និយាយ​ថា​លោក​ស្រី​លែង​គាំទ្រ​គំរោង​នេះ​ទៀត​ហើយ​។​

សមាជិក​សភា​ដែល​ជាកូន​ស្រី​ច្បង​របស់​មេដឹក​នាំ​ប្រឆាំង​របស់​ប្រទេស​លោក​ Anwar​ ​Ibrahim​ និង​ជា​សមាជិក​គណបក្ស​យុត្តិធម៌​ប្រជាជន​​រូប​នេះ​បាន​សរសេរ​នៅ​លើ​ប្លុក​របស់​ខ្លួន​ដោយ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​លុបចោល​ការ​យល់​ព្រម​ដែល​បាន​ផ្តល់​សម្រាប់​គម្រោង​នេះ។​​

លោក​ស្រី​​ Nurul​ ​Izzah​ បាន​និយាយ​ថា ​គម្រោង​នេះ​ត្រូវ​តែ​​លុប​ចោល​ «​ដោយ​មើល​ឃើញ​ពី​តម្រូវ​ការ​បន្ទាន់​នៃ​ជំងឺ​រាត​ត្បាត​និង​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ ដើម្បី​អភិរក្ស​កន្លែង​នេសាទ​ដ៏​មាន​តម្លៃ​របស់​​ Penang​ ជីវភាព​រស់​នៅ​របស់​អ្នក​នេសាទ​និង​សន្តិសុខ​ស្បៀង​ទូទៅ​»​។​

លោក​ស្រី​​ Nurul​ ​Izzah​ ​បាន​សរសេរ​ទៀត​ថា​៖​​ «​គំរោង​ចាក់​ដី​ត្រូវ​បាន​បញ្ចប់​ហើយ​ត្រូវ​បាន​ជំនួស​ដោយ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​ប្រកប​ដោយ​ចីរភាព​ ដែល​បន្ថែម​ទៀត​ស្រប​តាម​តម្រូវ​ការ​ក្នុង​ការ​កសាង​ឡើង​វិញ​ឱ្យ​កាន់​តែ​ប្រសើរ​និង​កាន់​តែ​ស្រស់​បំព្រង​នៅ​ក្នុង​ពិភពលោក​ដែល​កំពុង​ងើប​ឡើង​វិញ​ពី​ជំងឺ​រាតត្បាត​»​។​

សកម្មជន​ដែល​បាន​រិះគន់​រដ្ឋ​បាល​រដ្ឋ​ Penang ​បាន​អបអរសាទរ​ចំពោះ​ជំហរ​របស់​លោក​ស្រី​ Nurul Izzah។ ក្រុម​ខ្លះ​និយាយ​ថា ​ជំហរ​ខ្ពស់​របស់​អ្នក​នយោបាយ​នៅ​ក្នុង​សម្ព័ន្ធភាព​​ Pakatan​ ​Harapan​ ដែល​ជា​ផ្នែក​នៃ​គណៈបក្ស​ DAP ​អាច​មាន​ន័យ​ថា​អនាគត​គម្រោង​មិន​ត្រូវ​បាន​ធានា​ទៀត​ទេ​។

យ៉ាង​ណា​មិញ​​លោក ​Zairil ​Khir​ Johari ​សមាជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ​របស់​រដ្ឋ​​ Penang​ បាន​ប្រាប់​​ This​ Week ​in ​Asia ​ថា​ការ​អត្ថា​ធិប្បាយ​របស់​លោក​ស្រី​​ Nurul ​Izzah​ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ «​ការ​ណែនាំ​ខុស​»​ ហើយ​លោក​បាន​បន្ថែម​ថា​ អាជ្ញាធរ​មូលដ្ឋាន​បាន​ត្រៀម​ខ្លួន​ ដើម្បី​សង្ខេប​ជូន​លោក​ស្រី​​ហើយ ​«​ថែម​ទាំង​ណែនាំ​អ្នក​នេសាទ​សកម្ម​ដែល​នឹង​ត្រូវ​រង​ផល​ប៉ះពាល់​ឱ្យ​លោក​ស្រី​ស្ដាប់​ដោយ​ខ្លួន​ឯង​ផ្ទាល់​»​។​

លោក​ Zairil​ ប្រធាន​គណៈកម្មាធិការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ដឹក​ជញ្ជូន​របស់​រដ្ឋ​បាន​និយាយ​ថា​៖​ «​ការ​ព្រួយ​បារម្ភ​របស់​លោក​ស្រី​​ Nurul​ Izzah ​ចំពោះ​ហានិភ័យ​ហិរញ្ញ​វត្ថុ​របស់​សុខុមាល​ភាព​អ្នក​នេសាទ​ផល​ប៉ះពាល់​បរិស្ថាន​ និង​ពេល​វេលា​ក្នុង​ការ​អនុវត្ត​គម្រោង​ត្រូវ​បាន​ពិចារណា​ដោយ​រដ្ឋា​ភិបាល​រដ្ឋ​ Penang ​ហើយ​»​។  

គណៈបក្ស​​ DAP​ បាន​គ្រប់​គ្រង​រដ្ឋ​​ Penang​ ​តាំង​ពី​ឆ្នាំ​​ ២០០៨​ និង​ជា​ផ្នែក​មួយ​នៃ​សម្ព័ន្ធភាព​គ្រប់​គ្រង​សហព័ន្ធ​ចាប់​ពី​ឆ្នាំ​​ ២០១៨​ រហូត​មក​ដល់​ឆ្នាំ​មុន​នៅ​ពេល​ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​​Muhyiddin​ ​Yassin​ បាន​ដណ្តើម​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​នយោបាយ​ប្រឆាំង​គណបក្ស​ Pakatan​ Harapan​។​

លោក​ស្រី​ Meenakshi​ Raman​ ប្រធាន​អង្គការ​​ Sahabat​ ​Alam​ ​Malaysia​ បាន​និយាយ​ថា​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​​គណបក្ស​​ DAP​ របស់​រដ្ឋា​ភិបាល​បាន​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​លើ​គម្រោង​ការ​ឈូស​ឆាយ​គម្រោង​នេះ​ ទោះ​បី​មាន​ការ​បម្រុង​ទុក​របស់​ក្រុម​ផ្សេងៗ​គ្នា​ និង​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធផល​នៃ​ការ​វាយ​តម្លៃ​ផល​ប៉ះពាល់​បរិស្ថាន​ក៏​ដោយ​។

អ្នក​បរិស្ថាន​រូប​នេះ​បាន​និយាយ​ថា ​ការ​កសាង​កោះ​នេះ​នឹង​មាន​លក្ខណៈ​​ «​បំផ្លិច​បំផ្លាញ​» ​ជាង​ទី​ Forest City ​ដែល​មាន​ទឹក​ប្រាក់​ ១០០​ ពាន់​លាន​ដុល្លារ​អាមេរិក ​ដែល​ជា​គំរោង​ការ​ចម្រូង​ចម្រាស​មួយ​ផ្សេង​ទៀត​នៅ​រដ្ឋ​ Johor​ ភាគ​ខាង​ត្បូង​របស់​ប្រទេស​ម៉ាឡេស៊ី​។​ គម្រោង​នោះ​មាន​ទំហំ ​​៤,៣​​ ពាន់​​ Acres​ ត្រូវ​បាន​ត្រួតត្រា​ដោយ​វិនិយោគិន​ចិន​ និង​បាន​ដំណើរការ​តាំង​ពី​ឆ្នាំ​
២០១២​។​

​គម្រោង ​​PSR​ កំពុង​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អ្នក​ម៉ៅ​ការ​ឯកជន​ ប៉ុន្តែ​ផែនការ​របស់​រដ្ឋ​គឺ​ប្រើប្រាស់​ប្រាក់​ចំណេញ​សម្រាប់​ចំណែក​នៃ​ការ​លក់ដី​របស់​ខ្លួន​ដើម្បី​ផ្តល់​មូល​និធិ​ដល់​បណ្តាញ​ដឹក​​ជញ្ជូន​។​

លោក​​ Kiu​ ​Jia​ ​Yaw​ អនុ​ប្រធាន​សហ​ប្រធាន​គណៈកម្មាធិការ​បរិស្ថាន ​និង​ការ​ប្រែប្រួល​អាកាសធាតុ​របស់​គណៈ​មេធាវី​ម៉ាឡេស៊ី​បាន​និយាយ​ថា ​វា​ជា​ការ​ខក​ចិត្ត​ដែល​រដ្ឋា​ភិបាល​រដ្ឋ ​​Penang​ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​របៀប​ដែល​ជំងឺ​រាតត្បាត​កូវីដ​ ១៩ ​នឹង​តម្រូវ​ឱ្យ​វា​ផ្លាស់​ប្តូរ​អាទិភាព​របស់​ខ្លួន​។ ​

រដ្ឋ​មន្រ្តី​អភិវឌ្ឍន៍​សហគ្រិន​និង​សហករណ៍​លោក​​ Datuk​ ​Seri​ ​Wan​ ​Junaidi​ ​Tunku​ ​Jaafar​ ក៏​បាន​ចូល​រួម​ផង​ដែរ​នូវ​ការ​អំពាវ​នាវ​ជា​ច្រើន​ឱ្យ​ទម្លាក់​ចោល​គម្រោង ​​PSR​ ​នេះ​ដោយ​លោក​បាន​និ យាយ​ថា ​គម្រោង​នេះ​ក៏​នឹង​ជះ​ឥទ្ធិពល​ដល់​អ្នក​នេសាទ​ប្រមាណ​​ ៤ ៥០០ ​នាក់ ​នៅ ​​Perak​ ក៏​ដូច​ជា​អ្នក​នៅ ​​Kedah​ ​ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ប្រមូល​ធន​ធាន​សមុទ្រ​នៅ​ក្នុង​តំបន់​នោះ​។​

រដ្ឋ​មន្រ្តី​រូប​នេះ​ធ្លាប់​បាន​និយាយ​ក្នុង​ឆ្នាំ​ ២០១៧ ​ថា ​ឧស្សាហកម្ម​វារី​វប្បកម្ម​សមុទ្រ​របស់​​ Penang ​មាន​ចំនួន​​ ៥៥ ភាគរយ​នៃ​ការ​ប្រមូល​ផល​សមុទ្រ​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ម៉ាឡេស៊ី ​ក្នុង​ចំនួន​ ៧០០​ លាន​ដុល្លារ​អាមេរិក​។

ទោះ​យ៉ាង​ណា​​គម្រោង​​ PSR ​ត្រូវ​បាន​គេ​រំពឹង​ថា ​នឹង​ចាប់​ផ្តើម​នៅ​ចុង​​ខែ​ឧសភា ​ឬ​ដើម​ខែ​មិថុនា​ នេះ​បើ​យោង​តាម​មន្រ្តី​រដ្ឋាភិបាល​រដ្ឋ​និយាយ​កាល​ពី​ខែ​មេសា​៕

ហួន ឌីណា

អត្ថបទគួរចាប់អារម្មណ៍