The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ​បង្ហាញការ​សង្ស័យ​លើ​របាយការណ៍​ទាក់ទង​នឹង​កូវីដ ១៩​




រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ​បង្ហាញការ​សង្ស័យ​លើ​របាយការណ៍​ទាក់ទង​នឹង​កូវីដ ១៩​

Content image - Phnom Penh Post
លោករដ្ឋមន្ត្រីការបរទេស​អាមេ​រិក Antony Blinken ចូលរូម​​ជំនួប​នៅគណៈកម្មការទំនាក់ទំនង​ការ​បរទេស​ព្រឹទ្ធសភា។ AFP

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក ​បង្ហាញការ​សង្ស័យ​លើ​របាយការណ៍​ទាក់ទង​នឹង​កូវីដ ១៩​

កាលពី​ថ្ងៃអង្គារ ទី​ ៨ មិថុនា ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​អាមេរិក​លោក Antony Blinken ​បានដាក់​ការ​សង្ស័យ​លើ​របាយការណ៍​ស្តីពី​ប្រភពដើម​នៃកូវីដ ១៩ ដក​ស្រង់​ដោយ​កាសែត​ Wall Street Journal សន្និដ្ឋានថា​ សម្មតិកម្ម​នៃ​ការ​លេចចេញ​មេរោគពី​មន្ទីរពិសោធន៍​ចិនគឺ​អាចជឿ​ទុកចិត្ត​បាន។

លោក Blinken ​បាន​និយាយថា៖ «ខ្ញុំបាន​ឃើញ​របាយ​ការណ៍នេះ។​ ខ្ញុំគិតថា ​វាស្ថិត​នៅលើកម្រិត​ មួយ​ដែលមិន​ត្រឹមត្រូវទេ​»។

សារ​ព័ត័មាន​នោះ​កាលពី​ថ្ងៃ​ទី ៧ បានដក​ស្រង់សម្តី​ មនុស្ស​ដែលដឹង​ពី​របាយការណ៍​ចម្រុះ​ ដោយ​មន្ទីរ​ពិសោធន៍​ជាតិ​របស់​រដ្ឋា​ភិបាល​សហរដ្ឋអាមេរិក​ដែល​និយាយថា ​ខ្លួនបាន​សន្និដ្ឋាន​ថា​សម្មតិកម្ម​នៃ​ការលេចចេញ​វីរុស​ចេញពី​មន្ទីរ​ពិសោធន៍​ចិននៅ​វូហាន​គឺអាច​ជឿទុកចិត្ត​បាន។

របាយការណ៍​បាន​និយាយថា​កា​រ​សិក្សានេះ​ត្រូវ​បានរៀបចំ​នៅ​ខែឧសភា ​ឆ្នាំ ២០២០ ​ដោយ​មន្ទីរ​ពិសោធន៍​ជាតិ​ Lawrence Livermore និងបា​ន​យោងដោយ​រដ្ឋនៅ​ពេលដែល​ធ្វើការ​ស៊ើបអង្កេត​ទៅលើ​ប្រភព​ដើមនៃ​ជំងឺកូវីដ ១៩​ ក្នុង​អំឡុង​ពេលប៉ុន្មាន​ខែចុងក្រោយ​នៃរ​ដ្ឋ​បាល​របស់​អតីត​ប្រធានាធិបតី​អាមេរិក។

លោក Blinken​ បាន​និយាយថា ​របាយការណ៍នេះ ​គឺជា​ការងារ​របស់​មន្រ្តី​ម្នាក់ និង​បុគ្គល​មួយចំនួន​ហើយមិន​មែនជា​ការខិតខំ​របស់​រដ្ឋាភិបាល​ទាំងមូល​ដែលលោក​ប្រធានា​ធិបតី​ Joe Biden ​បានបញ្ជាឱ្យ​មាន​ការស៊ើប​អង្កេត​ ដើម្បីរក​មើល​ប្រភពដើម​នៃ​វីរុសនោះទេ​៕

អត្ថបទគួរចាប់អារម្មណ៍