The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ចិនវិល​ត្រឡប់​ទៅរក​ការ​អនុវត្ត​ច្បាប់​តឹង​រ៊ឹង​ ដើម្បីទប់ទល់​នឹង​ការផ្ទុះ​ថ្មីនៃ​ជំងឺ​កូវីដ ១៩




ចិនវិល​ត្រឡប់​ទៅរក​ការ​អនុវត្ត​ច្បាប់​តឹង​រ៊ឹង​ ដើម្បីទប់ទល់​នឹង​ការផ្ទុះ​ថ្មីនៃ​ជំងឺ​កូវីដ ១៩

Content image - Phnom Penh Post
ក្រុមគ្រូពេទ្យយកសំណាកពីប្រជាជននៅទីក្រុង Wuhan កាលពីថ្ងៃទី ១៤ ឧសភា ឆ្នាំ ២០២០។ រូបថត AFP

ចិនវិល​ត្រឡប់​ទៅរក​ការ​អនុវត្ត​ច្បាប់​តឹង​រ៊ឹង​ ដើម្បីទប់ទល់​នឹង​ការផ្ទុះ​ថ្មីនៃ​ជំងឺ​កូវីដ ១៩

ក្រុងប៉េកាំងៈ មាន ភូមិ-ឃុំ-​សង្កាត់ ជាច្រើន​ស្ថិត​នៅ​ក្រោម​ការ​​បិទខ្ទប់​យ៉ាង​តឹងរ៉ឹង​។ មានមនុស្ស​រាប់ពាន់នាក់​ ត្រូវបានគេ​ដាក់​ឱ្យ​​នៅដាច់ដោយ​ឡែក​ពី​គ្នា​។ មនុស្ស​រាប់​លាន​នាក់​ បាន​ចូលរួមធ្វើតេស្តជំងឺកូវីដ ១៩​ ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ ការ​ម​កដល់​ពី​ បរទេស​ត្រូវ​បាន​គេ ​តម្រូវឱ្យ​​មាន​ការ​ដាក់ខ្លួន​ឱ្យ​នៅដាច់​ដោយ​ឡែក​អស់​ជាច្រើន​សប្តាហ៍​ហើយ​មាន​អ្នកខ្លះ​ត្រូវចំណាយ​ពេល​រាប់ខែ។

ប្រទេសចិន ​បាន​អនុវត្ត​វិធានការ​ប្រែប្រួល​ភ្លាមៗ​នេះ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុសកូរ៉ូណា​ ដែល​បាន​បំផ្លាញ សុខភាពប្រជាជនទូទាំងពិភពលោក​អស់​រយៈ​ពេល​ជាង​ ១ ​ឆ្នាំ​មក​ហើយ​។

ប្រទេស​ចិន ​ត្រូវបាន​គេ​មើល​ឃើញ​ថា ​​អាច​គ្រប់គ្រង​ការ​ឆ្លងរីករាលដាល​បានល្អ​ជិត​ ១ ឆ្នាំមក​ហើយ​។ ប៉ុន្តែ​ជនជាតិ​ចិន​រាប់​រយលាន​នាក់​នៅ​តែនៅ​តែ​មិនទាន់​បាន​ចាក់វវ៉ាក់សាំង​ការពារ​។ ស្របពេលដែលមាន​ការប្រែប្រួល​នៃ​មេរោគ​ (វ៉ារ្យ៉ង់) ប្លែកៗជាច្រើន​បាន ​លេច​ចេញ​ជា​រូប​រាង​ហើយ​សំណួរ​នៅតែ​ចោទ​ឡើង​ ថា​តើ​វ៉ាក់សាំង​ដែល​ផលិត​ដោយ​ប្រទេស​ចិន​អាច​បញ្ឈប់​ការឆ្លង​និងអត្រា មរណះរបស់​មេរោគ​បំប្លែងខ្លួន​ថ្មី​ទាំងនោះបាន​ដែរ​ ឬ​យ៉ាងណា​?

ករណីឆ្លង​ចុង​ក្រោយ​ត្រូវ​បាន​គេ​រក​ឃើញ​ នៅ​តំបន់​​ក្វាង​ចូវ​ ដែល​ជា​រដ្ឋ​ធានីនៃ​ខេត្ត​ក្វាង​ទុងភាគ​ខាងត្បូង​ចិន​។ អាជ្ញាធរ​បាន​ស្តី​បន្ទោស​ ថា​ការ​ឆ្លង​ឡើងវិញ គឺ​បណ្តាលមក​ពី មេរោគបំប្លែងខ្លួន​ឈ្មោះ ​Delta ​ដែល​បាន ធ្វើ​ឱ្យមាន​មនុស្ស​ ស្លាប់ជា​ច្រើន​នៅ​ក្នុង​ប្រទេសឥណ្ឌា​ រួច​មកហើយ។
រដ្ឋបាលនៅ ក្វាងតុង​នេះ​បាន​ធ្វើ​តេស្ត​រកមេរោគកូវីដ១៩​លើ​ប្រជាជន​ស្ទើរ​តែ​ទាំង​អស់​នៃប្រជាជន​របស់​ខ្លួន​ក្នុង​ចំនួន​ប្រមាណ​ ១៨,៧ លាន​នាក់​ ត្រឹម​ចន្លោះ​ ថ្ងៃ​អាទិត្យ​មកដល់​ថ្ងៃ​អង្គារ​ ។ គេក៏បាន​ដាក់​ សង្កាត់​ដែលមាន​ប្រជាជន​ជាង ​១៨០ ០០០ នាក់​ នៅ​ក្នុង​ការបិទខ្ទប់ទាំងស្រុង​ផង​ដែរ​ហើយ​ស្ទើរ​ តែ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ ចេញ​ទៅ​ក្រៅ​ លើក​លែង​តែ​ការ​ធ្វើតេស្ត​តែ​ប៉ុណ្ណោះ​។

មានការ​សន្និដ្ឋានថា ​ការ​ឆ្លង​ដំបូង​ហាក់​ដូច​ជា​មាន​ការ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​នៅក្នុង​ភោជនីយដ្ឋាន​មួយចំនួន។ លោក​​ Zhang Zhoubin អនុ​ប្រធាន​មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ឆ្លងប្រចាំ​ក្វាងចូវ​ បាន​និយាយ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ មួយ​ថា​អ្នកឆ្ល​ងម្នាក់ៗ​ បាន​ឆ្លងច្រើន​ជាង​ចំនួន​អ្នក​ដែល​បាន​ឆ្លង​កាល​ពី​មុន។

កន្លែង​ធ្វើតេស្ត​រក​ជំងឺកូវីដ ១៩​ នៅ​ ក្វាងចូវ​ បើក​ដំណើរការ​ ២៤​ ម៉ោង​ក្នុង ​១ ​ថ្ងៃ។​ ជារៀងរាល់ថ្ងៃ​មាន​មនុស្ស​មក​ម្រង់ជួរ​ធ្វើតេស្តយ៉ាងច្រើន។ មានប្រជាជនខ្លះ​ភ្ញាក់​ពី​ព្រលឹម​ដើម្បី​បាន​ធ្វើតេស្ត លឿន​ប៉ុន្តែ​តែងតែ​ត្រូវបាន​អាជ្ញារធរពន្យារ​ពេល​ដោយសារ​មាន​មនុស្ស​មក​ច្រើន​ពេក។

Mandy Li ជា​អ្នក​រស់​នៅ​សង្កាត់​ Liwan ​ជា​យូរ​មក​ហើយ​ ដែលជា​សង្កាត់ដែល​មាន​អ្នក​ឆ្លង​ច្រើន​បាន​និយាយ​ ថា​គាត់​បាន​ដាក់​ម៉ោងរោទិ៍​ របស់​គាត់​នៅម៉ោង​ ៣ និង ៣០ នាទីព្រឹកមក​ធ្វើតេស្ត តែនៅ​តែ​ត្រូវរង់ចាំ​ប្រហែល​ ១​ ម៉ោងដដែល។

Mandy បាន​និយាយ​បន្ត​ថា៖ “​នៅក្នុង​ជួរ​ពេលដែល​ខ្ញុំទៅឈររង់ចាំ មាន​គ្រួសារ​មួយ​ដែល​មាន​សមាជិក​ ៣ នាក់”​។ “ មាន​អ្នក​ខ្លះដា​ស់កូន​ឱ្យ​ឈរតម្រង់​ជួរ។ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​ដែលមាន​វត្តមាននៅ​ទីនោះ​មាន​ ការ​សហការ​និង​រក្សា​ភាព​ស្ងាត់​ស្ងៀម ដោយសារ​យើង​ដឹង​ថា​អ្នក​ស្ម័គ្រ​ចិត្ត និង​បុគ្គលិក​ពេទ្យ​មួយ​ចំនួន​បាន​ ធ្វើការ​យ៉ាងលំបាក​ហើយ​ពួកគេ​បាន​អង្គុយចាំ​ទទួលធ្វើតេស្ត​នៅទីនោះ​ពេញ​ ១​ យប់​ដោយ​មិន​សម្រាកទេ​។ “

ក្រុមហ៊ុន​ជា​ច្រើន​រំពឹង​ថា​ ប្រទេស​ចិន​ នឹង​រក្សា​ការ​រឹត​បន្តឹង​ការ​ធ្វើ​ដំណើរ​យ៉ាង​តឹងរ៊ឹង​បែបនេះ​រហូត​ដល់​ខែកុម្ភៈ​ នៅពេល​ដែល​ទីក្រុង​ប៉េកាំង​ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ​ ព្រឹត្តិការណ៍​កីឡា​អូឡាំពិ​ក​ រដូវរងា ហើយ​នឹង​អាច​បន្តអនុវត្ត​ច្បាប់ធ្វើដំណើរតឹងរ៉ឹង​ដដែល​ដល់​ រដូវស្លឹក​ឈើជ្រុះ​ ឆ្នាំ​ក្រោយ​នៅពេល​ដែល​គណបក្សកុ​ម្មុយនីស្ត​ចិន​នឹង​ធ្វើ​សមាជ​របស់​ខ្លួន​។

ជន​បរទេស​ជាច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ ប្រឈម​នឹង​ជម្រើស​មួយ​ ប្រសិន​បើ​ពួកគេ​ទៅ​លេងប្តី​ ប្រពន្ធ​កូន​ និង​សមាជិក​គ្រួសារ​ ផ្សេង​ទៀត​នៅ​កន្លែង​ផ្សេង​ ពួក​គេ​ប្រហែល​ជា​មិន​អាចវិល​ត្រឡប់​មក​ប្រទេស​ចិន​វិញ​ទេ​ដោយសារ​ការ​ពិបាក​ធ្វើដំណើរ​ចេញចូល​ប្រទេសចិន។

នៅប្រទេសចិន​ មេដឹកនាំ​ចិន​ជំរុញ​ឱ្យ​​ប្រជាជន​ទៅ​ទទួល​ការ​ចាក់​វ៉ាក់សាំង​។ វ៉ាក់សាំង​ត្រូវ​បានប្រើប្រាស់ដើម្បី​ចាក់ជូន​ប្រជា​ពលរដ្ឋចិនអស់​​ប្រហែល​ ៨០០ លាន​ដូសរួចមកហើយ​ បើ​យោង​តាមរដ្ឋាភិបាល​បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​ ៣០០ ​លាន​ដូស​ នៅ​សហរដ្ឋ​អាមេរិក​៕

មឹង​ ច័ន្ទ​សុម៉ា​នីតា

អត្ថបទគួរចាប់អារម្មណ៍