តូក្យូ​៖​ ប្រាក់​ដុល្លារ​នៅ​តែ​រក្សា​បាន​តម្លៃ​ជិត​កម្រិត​ខ្ពស់​ជា​ច្រើន​ខែ​ធៀប​នឹង​រូបិយ​ប័ណ្ណ​សំខាន់​ៗ​ដទៃ​ទៀត​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​ ២១​ មិថុនា ​ក្រោយ​ពី​ធនាគារ​កណ្តាល​សហរដ្ឋ​អាមេរិក​ (Fed) ​បាន​ប្រកាស​ថា​ ខ្លួន​នឹង​ដំឡើង​អត្រាការ​ប្រាក់​ និង​បញ្ចប់​ការ​ទិញ​សញ្ញា​បណ្ណ​បន្ទាន់​មុន​ការ​គ្រោង​ទុក​។

សន្ទស្សន៍​ប្រាក់​ដុល្លារ ​ធៀប​នឹង​រូបិយ​ប័ណ្ណ​សំខាន់ៗ​ចំនួន​ ៦​ បាន​ឈរ​នៅ​ ៩២,២៣២​ បន្ទាប់​ពី​បាន​កើន​ឡើង ​១,៩​ ភាគរយ​កាល​ពី​សប្តាហ៍​មុន ​ដែល​ជា​ការ​កើន​ឡើង​ខ្ពស់​បំផុត​ចាប់​តាំង​ពី​ខែ​មីនា ​ឆ្នាំ​ ២០២០​។

កាល​ពី​ថ្ងៃ​សុក្រ​រូបិយប័ណ្ណ​ប្រភេទ​នេះ​បាន​កើន​ឡើង​នៅ​ខាង​លើ​ចំណុច​ប្រកៀកៗ​ប្រហែល​​ ៩១,៩៥ ​ដែល​ជា​ការ​កើន​ឡើង ​៦១,៨% ​ពី​ការ​ធ្លាក់​ចុះ​ដល់ ​៨៩,៥៣​ កាល​ពី​ដើម​ខែ​នេះ​ ពី​កម្រិត​ខ្ពស់​បំផុត​នៅ​ខែ​មេសា​នៅ​ ៩៣,៤៣៩​។​

​ប្រាក់​អឺរ៉ូ​ត្រូវ​បាន​ជួញ​ដូរ​ក្នុង​តម្លៃ​ ១,១៨៧២​ ដុល្លារ​ដោយ​បាន​ឡើង​ថ្លៃ​ទាប​ក្នុង​រយៈ​ពេល​ពីរ​ខែ​កន្លះ​ក្នុង​តម្លៃ ​១,១៨៤៧​ ដុល្លារ​កាល​ពី​ថ្ងៃ​សុក្រ​។ ចំណែក​ឯ​ប្រាក់​ផោន​របស់​អង់គ្លេស​វិញ​បាន​ឡើង​ដល់ ​១,៣៨០៩​ ដុល្លារ​ ដោយ​ឈរ​នៅ​ជិត​កម្រិត​ទាប​រយៈ​ពេល​ ២​ ខែ ​កាល​ពី​ថ្ងៃ​សុក្រ​គឺ ​១,៣៧៩១​ ដុល្លារ​។ ប្រាក់​ដុល្លារ​អូស្រ្តាលី​បាន​ធ្លាក់​ចុះ​ដល់ ​០,៧៥០៣ ​ដុល្លារ ​ប្រហែល​នឹង​កម្រិត​ទាប​នៅ​ ០,៧៤៧៨​ ដុល្លារ​កាល​ពី​ខែ​ធ្នូ​។

ប្រាក់​យ៉េន​មាន​សុវត្ថិភាព​ជាង​មុន​ ខណៈ​ដែល​ការ​ប្រកាស​របស់ ​Fed ​ប៉ះពាល់​និង​បង្ក​ហានិភ័យ​ដល់​តម្លៃ​ទ្រព្យ ​​ក្នុង​តម្លៃ​ ១១០,១៨៥​ យ៉េន​ក្នុង​មួយ​ដុល្លារ​ងើប​ពី​តម្លៃ​ទាប​ ១១០,៨២៥​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២​ ខែ​ធ្នូ​។

​ការ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ការ​ដោះ​ដូរ​រូបិយប័ណ្ណ​ត្រូវ​បាន​បង្ក​ឡើង​កាល​ពី​ថ្ងៃ​ពុធ​ដោយ​ការ​ព្យាករណ៍​របស់ ​Fed ​បង្ហាញ​ថា​ក្រុម​ប្រឹក្សា​គោល​នយោបាយ​ចំនួន​ ១៣ ​នៃ ​១៨ ​នាក់​ បាន​ឃើញ​អត្រា​ការ​ប្រាក់​កើន​ឡើង​ក្នុង​ឆ្នាំ ​២០២៣ ​បើ​ប្រៀប​ធៀប​ទៅ​នឹង​ ៦​ លើក​កាល​ពី​មុន​៕

ហួន​ ឌីណា​