The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - នាយក​រដ្ឋមន្ត្រី​ថ្មី​ហៃទី​ បេ្តជ្ញា​​​ធ្វើ​ឱ្យ​​សន្តិសុខ​ល្អ​ប្រសើរ​ និង​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​ពន្យារពេល​យូរ​មក​ហើយ​នោះ




នាយក​រដ្ឋមន្ត្រី​ថ្មី​ហៃទី​ បេ្តជ្ញា​​​ធ្វើ​ឱ្យ​​សន្តិសុខ​ល្អ​ប្រសើរ​ និង​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​ពន្យារពេល​យូរ​មក​ហើយ​នោះ

Content image - Phnom Penh Post
លោក អារៀល ហែន​រី ថ្លែង​ក្នុង​ពិធីមួយ​កាលពីថ្ងៃទី​ ២០ កក្កដា​។ AFP

នាយក​រដ្ឋមន្ត្រី​ថ្មី​ហៃទី​ បេ្តជ្ញា​​​ធ្វើ​ឱ្យ​​សន្តិសុខ​ល្អ​ប្រសើរ​ និង​រៀបចំ​ការ​បោះ​ឆ្នោត​ដែល​ត្រូវ​ពន្យារពេល​យូរ​មក​ហើយ​នោះ

នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ប្រទេស​ហៃទី​ លោក ​អារៀល ​ហែនរី បាន​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​អង្គារ ក្រោយ​ពី​ការ​ធ្វើ​ឃាត​លោក​ប្រធានាធិបតី​រយៈពេល ២​ សប្តាហ៍​កន្លង​ទៅ​ ដោយ​បាន​ប្តេជ្ញា​ធ្វើ​ឱ្យ​សន្តិសុខ​ក្នុង​ប្រទេស​នេះ​​​ល្អ​ប្រសើរ​ឡើង ​និង​រៀបចំ​ការ​​បោះឆ្នោត​ដែល​ត្រូវ​ពន្យារ​ពេល​យូរ​មក​ហើយ​នោះ។​ ​

លោក ហែនរី​ ត្រូវ​បាន​លើក​ឡើង​ឱ្យ​​​​ធ្វើ​ជា​ប្រមុខ​រដ្ឋាភិបាល​ថ្មី​ក្នុង​កិច្ច​ប្រឹងប្រែង​មួយ​ ដើម្បី​ធ្វើ​ឱ្យ​ប្រទេស​មួយ​នៅ​លើ​មាត់​ជ្រោះ​នៃ​ភាព​វឹកវរ​ចាប់​តាំង​ពី​លោក​ប្រធានាធិបតី​ Jovenel Moise ​នៅ​និវេសនដ្ឋាន​​របស់​លោក​កាល​ពី​ថ្ងៃទី ​៧ ​កក្កដា។

ពិធី​ស្បថ​ចូល​កាន់​តំណែង​របស់​លោក ហែនរី​​ ដែល​ត្រូវ​បាន​តែងតាំង​ឱ្យ​កាន់​តំណែង​នេះ ដោយ​លោក​ Moise ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​​មុន​ការ​ស្លាប់​របស់​លោក ​​ត្រូវ​បាន​​គេ​មើល​ឃើញ​ថា ជា​ជំហាន​ដ៏​​សំខាន់​មួយ​ឈាន​ទៅ​រក​​ការ​រៀបចំ​​ការ​បោះឆ្នោត​​ដូច​ដែល ត្រូវ​​បាន​ទាមទារ​ដោយ​​ប្រជាជន​​ហៃទី​ជាច្រើន និង​សហគមន៍​អន្តរជាតិ​។

ក្រោយ​ពី​លោក​ប្រធានាធិបតី​រូប​នោះ​ ត្រូវ​បាន​សម្លាប់​ដោយ​កង​កុម្ម៉ង់ដូ​ប្រដាប់​អាវុធ​លោក​នាយក​រដ្ឋមន្ត្រី​សី្តទី​ Claude Joseph ​បាន​ប្រកាស​អំពី​ប្រទេស​​មួយ​មាន​ការ​ឡោមព័ទ្ធ​ ហើយ​​បាន​និយាយ​ថា ​លោក​ជា​​អ្នក​ទទួល​ខុស​ត្រូវ ​ដោយ​បាន​ចាប់​ផ្តើម​ប្រជែង​អំណាច​នៅ​ក្នុង​ប្រទេស​នៅ​តំបន់​ការីប៊ីន​ក្រីក្រ​ និង​ញាំញី​ដោយ​អំពើ​ហិង្សា។

លោក ហែនរី​ បាន​និយាយ​ទៅ​កាន់​ប្រជាជន​ហៃទី​ចំនួន​ ១០ លាន​នាក់​ កាល​ពី​ថ្ងៃ​អង្គារ​ថា៖​ «​កិច្ចការ​មួយ​ក្នុង​ចំណោម​កិច្ចការ​អាទិភាព​របស់​ខ្ញុំ ​នឹង​ត្រូវ​ធានា​ចំពោះ​ប្រជាជន​ថា​ យើង​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ ដើម្បី​ស្តារ​សណ្តាប់​ធ្នាប់​ និង​សន្តិសុខ»​។​

«នេះ​ គឺ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​សំខាន់ៗ ​ដែល​លោក​​ប្រធានាធិបតី​ចង់​ឱ្យ​ខ្ញុំ​ដោះ​ស្រាយ ដោយសារ​គាត់​យល់​​ថា ​វា​គឺ​ជា​ជំហាន​ចាំបាច់​មួយ​ប្រសិន​បើ​យើង​ត្រូវ​បញ្ចប់​កង្វល់​របស់​គាត់​ ដោយ​ការ​រៀបចំ​ការ​បោះ​ឆ្នោត​ទូទៅ​គួរ​ឱ្យ​ជឿ​ទុកចិត្ត ​ត្រឹមត្រូវ ​និង​ប្រកប​ដោយ​តម្លាភាព។

ពិធីស្បថ​ចូល​កាន់​តំណែង​នៅ​ក្នុង​ទីក្រុង​ព័រអូប្រាំង ​ត្រូវ​បាន​​ភ្ជាប់​ជាមួយ​ការ​សម្តែង​ដឹង​គុណ​ដល់​លោក​ Moise ​ក្នុង​នោះ​មាន​ការ​ថ្លែង​សុន្ទរកថា ​ការ​រាំ​ច្រៀង ​និង​ការ​ប្រគំ​តន្ត្រី​នៅ​លើ​ឆាក​មួយ ​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​កម្រង​ផ្កា​ពណ៌​ស​​ជាច្រើន ​និង​រូប​ថត​ធំ ១ ​របស់​លោក​ប្រធានាធិបតី​ដែល​ត្រូវ​បាន​គេ​ធ្វើ​ឃាត​នោះ។ ​

ដោយ​មាន​ការ​ជួយ​ពី​ការិយាល័យ​ស៊ើប​អង្កេត​សហព័ន្ធ​អាមេរិក​អាជ្ញាធរ​ហៃទី​នៅ​តែ​ស៊ើប​អង្កេត​ហេតុផល​ដ៏​ខ្មៅ​ងងឹត​ចំពោះ​​ការ​ធ្វើ​ឃាត​លោក​ Moise។​

មនុស្ស​ជាង​ ២០ នាក់​ ភាគ​ច្រើន​​ក្នុង​ចំណោម​ពួកគេ​ជា​បុគ្គលិក​យោធា​កូឡុំប៊ី​ចូលនិវត្តន៍​ត្រូវ​បាន​​​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឃាត​នេះ​។ ​

នៅ​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ​លោក​ Joseph ​ដែល​បាន​យល់ព្រម​លាលែង​ពី​តំណែង​ហើយ​បាន​ប្រគល់​តួនាទី​ឱ្យ​ទៅ​លោក​ ហែនរី ​បាន​វិល​ត្រឡប់​ទៅ​កាន់​អតីត​តំណែង​របស់​លោក​វិញ ​ជា​រដ្ឋមន្ត្រី​ការបរទេស​។

លោក​ Moise មាន​វ័យ​ ៥៣ ឆ្នាំ​បាន​គ្រប់គ្រង​ប្រទេស​ហៃទី​ ជា​​ប្រទេស​ក្រីក្រ​បំផុត​នៅ​អាមេរិក​ឡាទីន​​ដោយ​ក្រឹត្យ ​ក្រោយ​ពី​​ការ​បោះឆ្នោត​សភា​គ្រោង​ធ្វើ​ក្នុង​​ឆ្នាំ​ ២០១៨ ​ត្រូវ​បាន​ពន្យារ​ពេល​ ដោយសារ​ជម្លោះ​ជា​បន្តបន្ទាប់​ក្នុង​នោះ​ នៅ​ពេល​អាណត្តិ​ផ្ទាល់​របស់​លោក​បាន​ចប់​៕

អត្ថបទគួរចាប់អារម្មណ៍