រឿង​រ៉ាវ​នៅ​ពី​ក្រោយ​វ៉ាក់​សាំង​ AstraZeneca ​និង​សហភាព​អឹរ៉ុប​ពោរពេញ​ ដោយ​ការ​ដាក់​ទណ្ឌ​កម្មការ​​សន្យាកំហឹង​ និង​ជាតិ​​និយម​​ ហើយ​​​​ពេល​ខ្លះ​​មើល​​ទៅ​​ដូច​​ជា​ ​​ជា​​ស​ង្គ្រាម​នាំ​ចេញវ៉ាក់សាំង​​​រវាង​សហភាព​អឺរ៉ុប​ និងការ​ចាក​ចេញ​ពី​សហភាព​អឺរ៉ុប​​របស់​​ចក្រភព​អង់គ្លេស​ កាល​ពី​ឆ្នាំ​ ២០២០ (Brexit)។

លោកវេជ្ជបណ្ឌិត Anthony Fauci បានបង្កើត​ការ​រិះ​គន់​លើក​ដំបូង​កាល​ពី​ខែវិច្ឆិកា ដោយ​និយាយ​ថា វ៉ា​ក់​សាំង​របស់​ក្រុមហ៊ុន AstraZeneca បានបង្ហាញពី​ប្រសិទ្ធភាព​ទន់​ខ្សោយ​របស់​វា​។ ការ​ស្រាវ​ជ្រាវ​បឋម​ បាន​បង្ហា​ញថា​ វ៉ា​ក់សាំង Pfizer និង Moderna ផ្តល់ការ​ការពារប្រឆាំងនឹងជំងឺ​កូវីដ​ ១៩ រហូតដល់ ៩០ ភាគរយ​ ខណៈ​វ៉ាក់សាំង AstraZeneca ​មានអត្រាប្រសិទ្ធភាពប្រហែល ៧០ភាគ​រយប៉ុណ្ណោះ​។ លោក​សួរ​ថា​៖ «តើអ្នក​ប្រុង​នឹង​ចែក​ចាយ​វ៉ាក់សាំង​​ដល់អ្ន​ក​ណា​?​»​

យ៉ាងណា​មិញ បន្ទាប់ពី​អនុវត្ត​តាម​ទីភ្នាក់ងារ​ឱសថ​អឺរ៉ុប​ ក៏បាន​​​យល់​ព្រ​ម​ដាក់​វ៉ាក់សាំង​នេះ ឱ្យ​ប្រើប្រាស់​​​មនុស្ស​​​​ពេញ​​​វ័​យ​​​ទាំង​​អស់​​​ រួម​ទាំង​​សហភាព​​​អឺរ៉ុប​ផងដែរ​ ដោយធ្វើ​ក​ត់​សម្គាល់​ថា​ អាច​ដាក់​ឱ្យ​ប្រើ​ប្រាស់​បាន​​លើ​​ក្រុម​​មនុស្ស​ ដែល​មាន​អាយុលើសពី ៥៥ ឆ្នាំ។ ប៉ុន្តែ​ ​អាជ្ញាធ​រ​សុខាភិ​បាល​​ នៅ​ក្នុង​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​រាប់​សិប​ រួមទាំងអាល្លឺម៉ង់​ និង​បារាំង​ បានបដិសេធ​​ មិន​ដាក់​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​នេះលើ​មនុស្ស​អាយុ​មិន​​លើស​ពី​ ៦៥ ឆ្នាំឡើយ​។

ក្រៅពីនេះ​ ក្រុមហ៊ុន AstraZeneca បាន​សន្យាថា​ នឹង​បញ្ជូនវ៉ា​ក់សាំង​ចំនួន ៩០ លាន​ដូស​ទៅ​សហភាព​អឺរ៉ុប​នៅ​ត្រី​មាស​ទី​​១ នៃឆ្នាំ ២០២១ ប៉ុន្តែបាន​ដឹក​ចេញ​តែ​តិច​ជា​​​ង ១ ភាគ ៣ នៃចំនួន​សរុប​ប៉ុណ្ណោះ​។​ ជា​លទ្ធផល​ កម្មវិធី​វ៉ាក់សាំង​របស់សហភាព​អឺរ៉ុប​ ស​ម្រាប់ប្រជាជនចំនួន ៤៤៥ លាននាក់​ បាន​ធ្លាក់​ចូល​ភាព​ដុន​ដាប​ ជាពិសេស​​ពេល​ប្រៀបធៀប​ទៅ​នឹង​ចក្រភ​ព​អង់គ្លេស​ ដែល​ហាក់​មាន​សម្ទុះ​​លឿន​ក្នុង​ការ​ចែក​ចាយ​វ៉ាក់សាំង​​។

លោក Ursula von der Leyen ប្រធានគណៈក​ម្មកា​រ​អឺ​រ៉ុប​ បាន​ប្រ​កា​សកាលពីខែមីនាថា​៖ «ក្រុមហ៊ុន​ Astra​Zeneca ​ផលិត​និង​ដឹក​ជញ្ជូន​វ៉ាក់​សាំង​មិន​ទាន់​ពេលវេលា ​បាន​​កាត់​​​បន្ថយ​ល្បឿន​នៃ​យុទ្ធនាការ​ចាក់​​វ៉ាក់​​សាំង​​​​»​។

គិតត្រឹម​ខែ​​មីនា ប្រជាជន​​អឺ​រ៉ុ​ប​តិចជាង ១០ ភាគរយ​ ត្រូវ​បាន​ចាក់​វ៉ាក់សាំង​ ខណៈ​ចក្រភព​អង់គ្លេស ​កំពុង​ឈាន​ដល់ក​ម្រិត​ ចាក់​ថ្នាំ​បង្ការ​ ៤៥ ភាគរយ​។ ហើយ​បន្ទាប់​មក​ ប្រទេស​អាល្លឺម៉ង់​ បាន​រាយការណ៍​ថា​ ក្នុង​ចំណោម​ជនជាតិ​អាល្លឺម៉ង់​ចំនួន ២,៧ លាននាក់​ ដែល​បានទ​ទួល​វ៉ា​ក់​សាំ​ង ​AstraZeneca មនុស្ស ៣១ នាក់​ ដែល​ភាគ​ច្រើន​ជា​ ស្ត្រី​វ័យ​ក្មេង​បាន​វិវត្ត​ទៅជា​កំណកឈាម​​ដ៏​កម្រ​ ហើយ ៩ នាក់ បានស្លាប់។

ប្រទេសនៅទូទាំងទ្វីបអឺរ៉ុប​ ចាប់​ផ្ដើម​ផ្អាក​កា​រ​ប្រើប្រាស់​ រហូ​ត​​ដ​ល់​ទីភ្នា​ក់ងា​​រ​ឱស​ថ​អឺ​រ៉ុ​ប ​​(EMA)​ ស៊ើប​អង្កេត​រួច​​។​ បើ​ទោះ​ជា​ទី​ភ្នាក់​ងារ​ EMA បានរាយការណ៍​​​ ករណី​​កំណកឈាមមាន​តិចយ៉ាង​ណា​ អាជ្ញាធរ​សុខាភិបាល​នៅ​ប្រ​ទេសអាល្លឺម៉ង់​ អ៊ីតាលី អេស្ប៉ាញ បែលហ្ស៊ិក និង​ប្រទេស​ផ្សេង​ទៀត បាន​ណែនាំ​មិន​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​លើ​ក្រុម​មនុស្ស​ អាយុ​លើសពី ៥៥ ឬ ៦៥ ឆ្នាំទេ​។​

នៅ​ខែដដែល​នេះ អាជ្ញាធរសុខាភិបាល​នៅ​ដាណឺម៉ាក​ ​ន័រវែស​ អូទ្រីស​ នៅខែ​ឧសភា បាន​បញ្ឈប់​ការ​ប្រើ​ប្រាស់​វ៉ាក់សាំង​ AstraZeneca ទាំងស្រុង​ ខណៈ​ដែ​ល​ប្រ​ទេ​សទាំ​ង​នោះ បាន​ជួប​ប្រទះ​ការ​ខ្វះខាត​វ៉ាក់សាំង ដោយ​សា​រ​តែ​កា​​រ​ព​​ន្យា​រពេ​លដឹក​ជញ្ជូន​។

នៅ​ពេលដឹ​ង​​ថាវ៉ាក់សាំង AstraZeneca មួយចំនួន​ ត្រូវបាន​ផលិត​នៅ​ទ្វីប​អឺរ៉ុប​ ហើយ​នាំ​ចេញ​ទៅ​ប្រទេស​​​ដទៃទៀ​ត​ សហភាពអឺរ៉ុប បាន​គំរាម​កំហែង​ហាមឃាត់​ការ​នាំ​ចេញ​ និង​វាយ​ឆ្មក់​រោងចក្រ​១​នៅ​បែលហ្ស៊ិក​ក្នុងខែកុម្ភៈ និង​ ១ ទៀត​នៅ​ អ៊ីតាលីក្នុងខែមីនា​។​​

នៅខែឧសភា បន្ទាប់ពី​បានចុះហត្ថលេខាលើ​កិច្ចសន្យា​ចំនួន ៨ បន្ថែម​ទៀត​ ជាមួយ​បណ្តា​ប្រទេស​ឱសថ​ដទៃ​ទៀត​ សហភាព​អឺរ៉ុប​ បាន​ប្រកាសថា ​ខ្លួន​នឹង​នាំ​ខ្លួន​​ទៅតុលាការហើយទាមទារចំនួន ៩០ លាន​ដូស​បន្ថែម​នៅត្រឹម​ខែកក្កដា និង​ការ​ខូច​ខាត​ចំនួន​ ១២ លាន​ដុល្លារ​ សម្រាប់​ការព​ន្យារ​ពេល​ចែកចា​យ។​

អ្នក​នយោបាយ​ ដែល​សុំលាក់​អត្តសញ្ញាណ១រូប​​ព្រួយ​បារម្ភ​ថា​ បណ្តា​ប្រទេស​ដទៃ​ទៀត​ អាច​នឹង​បដិសេធវ៉ាក់សាំង​នេះ​ ដូច​គ្នាលោក​បាន​​ប្រាប់ Politico’s London Playbook ថា៖ «មេដឹកនាំ​អឺរ៉ុប​ណា​ដែល​ចាក់វ៉ាក់សាំង AstraZeneca ប្រៀប​បាន​នឹង​សម្លាប់​មនុស្ស​នៅ​ក្នុង​ដៃ»៕