The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - យោធា​អាមេរិក៖ ការ​ធ្វើ​តេស្ត​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ​បង្ក​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​ជិត​ខាង




យោធា​អាមេរិក៖ ការ​ធ្វើ​តេស្ត​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ​បង្ក​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​ជិត​ខាង

Content image - Phnom Penh Post
មីស៊ីលចម្ងាយឆ្ងាយប្រភេទថ្មីដែលកូរ៉េខាងជើងបាញ់សាកល្បង កាលពីថ្ងៃទី ១១ និង ១២ ខែកញ្ញា។ AFP

យោធា​អាមេរិក៖ ការ​ធ្វើ​តេស្ត​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង ​បង្ក​ជា​ការ​គំរាមកំហែង​ដល់​ប្រទេស​ជិត​ខាង

យោធា​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ បាន​ចាត់​ទុក​ការ​ធ្វើ​តេស្ត​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង ​ជា​ការ​គំរាម​កំហែង​មួយ​ដល់​ប្រទេស​ជិត​ខាង​ និង​សហគមន៍​អន្តរជាតិ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​បញ្ជាការដ្ឋាន​យោធា​សហរដ្ឋអាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក។

ប្រភព​ខាង​លើ​បាន​ឱ្យ​ដឹង​ថា អាមេរិកបាន​ជ្រាប​ដឹង​អំពី​ការ​បាញ់​មីស៊ីល​គ្រូស (Cruise Missile) របស់​កូរ៉េ​ខាង​ជើងហើយ​បន្ត​តាមដាន​ និង​ពិភាក្សា​យ៉ាង​ជិតស្និទ្ធ​ជាមួយ​នឹង​ដៃគូនិង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន។

«សកម្មភាព​នេះ [ការ​ធ្វើ​តេស្ត​បាញ់​មីស៊ីល] គូស​បញ្ជាក់​ថា ការ​ផ្ដោត​របស់​កូរ៉េ​ខាង​ជើងទៅ​លើ​កម្មវិធី​យោធា និង​បង្ក​ជា​ការ​គំរាមកំហែង​ទៅ​ដល់​អ្នក​ជិតខាង​របស់​ខ្លួន និង​សហគមន៍​អន្តរជាតិ»។ នេះ​ជា​ការ​លើកឡើង​របស់​បញ្ជាការដ្ឋាន​តំបន់​របស់​អាមេរិក។

កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ សារព័ត៌មាន​រដ្ឋ​កូរ៉េ​ខាង​ជើង​បាន​ចុះ​ផ្សាយ​ថា ខ្លួន​បាន​ធ្វើ​តេស្ត​មីស៊ីល​គ្រូស​រយៈ​ចម្ងាយ​វែងកាល​ពី​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ។

ប្រទេស​កូរ៉េ​មួយ​នេះ រង​ទណ្ឌកម្ម​អន្តរជាតិ​សម្រាប់​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក តែ​មីស៊ីល​គ្រូស​ដែល​ទើប​តែ​តេស្ត​នេះ​មិន​មាន​ជាប់​បម្រាម​ហាមឃាត់​មិន​ឱ្យ​ផលិត​នោះ​ទេ៕
​​
ហ៊ីម រដ្ឋា

អត្ថបទគួរចាប់អារម្មណ៍