កាល​ពី​ថ្ងៃ​ពុធ​ ទី​ ១៥​ កញ្ញា​ អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជាជាតិបាន​និយាយ​ថា​ គំនិត​ដែល​ថា​ស្ថាប័ន​ពិភពលោក​អាច​ដោះ​ស្រាយ​បញ្ហា​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន ​គឺ​ជា​ការ​ស្រមើ​ស្រមៃ​។​

​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជាជាតិលោក​ Antonio Guterres បាន​និយាយ​ថា៖ «ការ​គិត​ដែល​ថា​ យើង​​ ​អាច​​ដោះ​​ស្រាយ​បញ្ហា​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ គឺ​ជា​ការ​ស្រមើ​ស្រមៃ​មួយ​ ដែល​បញ្ហា​នោះ​ពួក​គេ​មិនអាច​ធ្វើ​ដោះ​ស្រាយ​បាន​ទាំង​ដែល​ពួក​គេ​មាន​ទ័ព​និង​ថវិការ​ក្នុង​ការ​ដោះ​ស្រាយ​​»។ នេះ​បើ​តាម​ការ​ស្រង់​សម្តី​របស់​សារព័ត៌មាន​ Reuters ។​

លោក​ Guterres​ បាន​និយាយ​ថា​ លោក​គាំ​ទ្រទៅ​លើ​កិច្ច​ខំប្រឹង​ប្រែង​ក្នុង​ការ​បញ្ចុះ​ប​ញ្ចូល​ក្រុម​តាលីបង់​ឱ្យបង្កើត​រដ្ឋាភិបាល​ដែល​មាន​ភាព​ប្រសើរជាង​ពេល​ដែល​ពួក​គេ​គ្រប់​គ្រង​ប្រទេស​នេះ​ កាល​ពី​ ២០​ ឆ្នាំ​មុន​។ លោក​បាន​និយាយ​ថា​ អង្គការ​សហប្រជាជាតិ​មាន​សមត្ថភាព​តិច​តួច​ក្នុង​ការ​សម្រុះ​សម្រួល​ភាគី​ទាំង​ ២ ហើយ​លោក​បញ្ជាក់​ថា ​អង្គការ​សហប្រជាជាតិ​គួរ​តែ​ផ្តោត​លើ​ជំហរ​របស់​ខ្លួន​ដែល​ជា​អង្គការ​អន្តរជាតិ​មួយ​ដែល​នៅ​ទី​នោះ​ ដើម្បី​គាំទ្រ​ប្រជាជន​អាហ្វហ្គានីស្ថាន​»។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រុម​តាលីបង់​បាន​គ្រប់​គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ជោគ​ជ័យ ​បន្ទាប់​ពី​សហរដ្ឋអាមេរិក​សម្រេច​ដក​ទ័ព​ចេញ​ពី​ប្រទេស​នេះ​៕