អ្នក​ជំនាញ​ព្យាករ​ថា​ ប្រទេស​អូស្រ្ដាលី​ នឹង​ត្រូវ​ទទួល​រង​វិ​បត្តិ​​មួយ​ទៀត​គឺ​ «ស្រមោល​កូវីដ​» ដែល​ជា​វិបត្តិ​សុខភាពផ្លូ​វ​ចិត្ត​បន្សល់​ដោយ​វិបត្តិ​កូវីដ​ និងការ​បិទ​ខ្ទប់​ជា​បន្ត​បន្ទាប់​ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​មេរោគ​។​ នេះ​បើតាម​ឱ្យ​ដឹង​ពីសារព័ត៌មាន​ឆេនែល​ញូស៍​អេស៊ា។

លោក Patrick McGorry សាស្ត្រាចារ្យ​ផ្នែ​ក​សុខភាព​ផ្លូវចិត្ត​យុវជន​នៅ​សាកលវិទ្យា​ល័យមែ​ល​ប៊ន​ បាន​ប្រើឃ្លា​មួយ ដើម្បី​ពិ​ព​ណ៌​នា​អំ​ពីផលប៉ះពាល់​បន្សល់​ ដោយជំងឺ​នេះ​​ថា ជាស្រមោល​នៃ​ជំងឺ​ផ្លូវ​ចិត្ត​ដ៏​គួរ​ឱ្យ​ភ័យ​ខ្លាចដែ​ល​កំ​ពុ​ង​ប្រ​ឈ​ម​មុ​​ខ​នឹ​ង​ប្រ​ទេ​ស​អូ​ស្រ្តា​លី​ នា​ពេ​ល​បច្ចុប្បន្ន​នេះ ជា​ពិសេស​ចំពោះ​យុវជននិង​ជន​​ងាយ​រង​គ្រោះ​។

ប៉ុន្តែ​តាម​ពិត​វិបត្តិនេះ បាន​ជះ​​ឥ​ទ្ធិ​ព​ល​ដ​ល់ម​នុស្សគ្រប់រូប​មិនថា​ ក្នុង​កម្រិត​ធ្ងន់ធ្ងរ ឬកម្រិតស្រាល​ទេ​​ ដែល​សុទ្ធ​តែ​ជា​ផល​ប៉ះពាល់​រយៈ​ពេល​វែង​មិន​​​អាច​​គេ​​​ច​ផុ​ត​ឡើយ​។​

សាស្ត្រាចារ្យ McGorry​ បាន​និយាយថា៖ «វា​គឺ​ជា​កា​រ​គំ​រា​ម​កំ​ហែ​ង​ដ៏​ធំមួ​យចំពោះសុ​​ខ​ភា​ព​ផ្លូវ​ចិត្ត​របស់​យើង។ បញ្ហា​ទាំង​នោះ​រួមមាន ការ​បាត់បង់​​សុវត្ថិភាព​ផ្លូវ​អារម្មណ៍ ការ​ប្រឈមមុខ​នឹង​ការ​ភ័យ​ខ្លាច​ថា ​នឹង​រាត​ត្បាត​សាជាថ្មី សមត្ថភាព​ក្នុង​ការ​ធ្វើ​លំហាត់​ប្រាណ​ ការ​រស់​នៅ​ជាមួយ​មនុស្ស​ផ្សេង​ទៀត​ តួនាទី​សង្គម​ តួនាទី​អាជីព​ ឬការងារនៅ​ក្នុង​សង្គម​ ទាំងនេះ ​គឺ​ជា​បញ្ហាប្រឈមធំៗ ដែល​យើង​ទាំង​អស់​គ្នាកំ​ពុង​ជួប​ប្រទះ​»​។​

ជំនួយការ​រដ្ឋ​មន្រ្តីអូស្រ្តាលី​ របស់​នាយករដ្ឋមន្រ្តី​ ដែល​ទទួល​បន្ទុក​សុ​ខ​ភា​ព​ផ្លូ​វ​ចិត្ត​ និង​បញ្ចៀស​ ​ការ​ធ្វើ​អត្ត​ឃាត​ លោក David Coleman សង្ឃឹមថា​ គ្លីនិ​ក​ឥ​ត​គិ​ត​ថ្លៃនានា​ ដែល​ផ្ដល់​សេវា​ពិគ្រោះ​ផ្លូវ​ចិត្ត​ ជួយ​សម្រួល​​ និង​ផ្ដល់​ជំនួយ​ដល់​ប្រជាជន​ ដែល​​រង​ផល​ប៉ះ​ពាល់​ដោ​​យ​ជំ​ងឺ​រាតត្បា​ត​។​

រហូត​មក​ទល់​ពេ​លនេះ នៅរ​ដ្ឋ​ញូ​សៅ​វែ​ល​តែម្នាក់​ឯង មាន​ការ​កើនឡើង​ចំនួន​ក្មេងអាយុពី ១២ ទៅ ១៧ ឆ្នាំ ដែល​មក​ស្វែង​រក​​មន្ទីរពេទ្យ​សង្គ្រោះ​បន្ទាន់ ផ្នែក​​ធ្វើ​អត្ត​ឃាតខ្លួនឯង​ កើន​ឡើង​ប្រមាណ​​ ៤៩ ភាគ​រយ​ បើ​ប្រៀប​ធៀ​ប​ទៅ​នឹ​ង​ឆ្នាំ ២០១៩។

ដោយឡែកការិ​យា​ល័​យ​ស្ថិ​តិ​រ​ប​ស់ប្រទេសនេះបង្ហា​ញថា ជនជា​តិ​អូ​ស្ត្រា​លី​ម្នា​ក់​ក្នុ​ង​ចំ​ណោ​ម ៣​ នា​ក់ ដែល​មា​ន​អា​យុ​ច​ន្លោះ​ពី ១៨ ទៅ ៣៤ ឆ្នាំ បាន​សា​រ​ភាពថា ខ្លួន​បា​ន​ជួ​ប​ប្រ​ទះ​នូ​វ​ប​ញ្ហា​ផ្លូ​វចិ​​ត្ត​កម្រិ​ត​ខ្ព​ស់​នៅ​ក្នុ​ង​ខែមិថុនា ឆ្នាំនេះ​។ សម្រាប់បុគ្គលិក​ជួរមុខ​ក៏​ត្រូវ​ប្រឈម​នឹង​ភា​ព​តាន​តឹង​ផ្លូវចិត្ត ផ្លូវកាយ និង​សង្គម​ផងដែរ​។

លោកស្រី Jacquie Blackwell អ្នកនាំពា​ក្យរបស់ក្រុម​ Shadow Pandemic Victoria ដែល​បាន​ដាក់ញត្តិ​តាម​​អ៊ីនធឺណិត​ទាម​​ទា​រ​ឱ្យ​មា​ន​ស​ក​ម្ម​ភា​ព​ពី​រ​ដ្ឋា​ភិ​បាល​រ​ដ្ឋ Victorian បាន​និយាយថា៖ «យើ​ង​យល់​ថា​ លក្ខណៈ​នៃ​ជំ​ងឺ​រា​ត​ត្បា​ត​នេះ​គឺថា​ យើងត្រូ​វ​ព្យា​យា​មគ្រ​​ប់គ្រងវាឱ្យ​បាន»។​

ការ​ទ​ប់ទ​ល់​ នឹងអា​រ​​ម្ម​ណ៍​ដ៏​លើ​សលប់អាចជា​កា​រ​ពិ​បា​ក​ ជាពិសេស​សម្រាប់កុមារ​ និង​ក្មេងជំ​ទង់ដែល​ប៉ះពាល់​ការ​អភិវឌ្ឍ​ខួរក្បាល​មានន័​យថា​ ពួកគេងាយនឹ​ងស្ត្រេស​។

បើ​យោងតា​ម​ការស្រាវជ្រាវថ្មី​ ដែល​បោះ​ពុ​ម្ព​ផ្សាយ​ដោ​យ​សា​ក​ល​វិ​ទ្យា​ល័​យ​មែល​ប៊ន និង​សា​ក​ល​វិ​ទ្យា​ល័​យ​ វេ​សស៊ី​ដនី​ ប​ង្ហា​ញ​ថា ការ​មើ​​ល​ភា​ព​យន្ត និ​ង​ទូ​រ​ទ​ស្ស​ន៍​ គឺជាសកម្មភាពច្នៃប្រឌិតដ៏ពេញ​និយ​ម​បំផុតដែល​ធ្វើ​ឡើ​ង​ដោ​​យជ​ន​ជា​តិ​អូស្ត្រា​លី​ក្នុ​ងកំពុង​ពេល​បិទ​ខ្ទប់​។

ទោះ​យ៉ា​ង​ណា​ល​ទ្ធផ​ល​នៃ​ការ​​ស្រាវ​ជ្រា​វ​ក៏​បា​ន​ប​ង្ហា​ញផងដែរថា ការ​ស្តាប់ចម្រៀង ដែល​យើង​ចូលចិត្ត ឬការ​ស្តា​ប់​ច​ម្រៀ​ង​ពេ​ល​ងូ​តទឹកប្រហែល​ជា​ល្អ​​ស​ម្រា​ប់​សុខ​ភា​ព​ផ្លូ​វចិត្ត​ផងដែរ​។

វេជ្ជបណ្ឌិត Frederic Kiernan ជាអ្ន​ក​ស្រា​វ​​ជ្រាវ​នៅសាក​ល​វិ​ទ្យា​ល័យ​ University of សម្រាប់​សុខភាព​រាងកាយ​និង​ផ្លូវ​អារម្មណ៍​ (CAWRI)​៖ «សកម្មភាព​ច្នៃ​ប្រ​ឌិ​ត​ទូទៅ​ដែល​ពេញនិយម​បំផុតគឺ​ ការ​មើ​ល​ភា​ព​យ​ន្ត​​និ​ង​ទូរទស្សន៍ ប៉ុន្តែ​ប្រសិទ្ធភា​ព​ក្នុង​ការ​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ត​មាន​កម្រិតទាប​នៅឡើយ​»។

វេជ្ជបណ្ឌិត Kiernan មាន​ប្រសាសន៍ថា​៖ «យើង​បាន​រ​ក​ឃើញថា ការ​ស្តា​​ប់​ត​ន្រ្តី​កា​រ​ច្រៀង និង​ការ​រាំ​ គឺ​ជា​សកម្មភាព​ ដែ​ល​មា​ន​ប្រសិ​ទ្ធ​ភា​ព​បំ​ផុ​តក្នុង​ចំណោម​សកម្មភាព​ទាំង ៣ ដែ​ល​ធ្វើ​ឱ្យ​ម​នុ​ស្ស​មា​ន​អា​រ​ម្ម​ណ៍​ធូរ​ស្រាល​»។​

ការច្រៀង​ និងរាំ​ ស្ថិត​នៅ​លំ​ដា​ប់​ទី២ និងទី៣ សម្រាប់​កា​រ​ធ្វើ​ឱ្យ​​អារ​ម្ម​ណ៍​ប្រ​សើ​រ​ឡើ​ង ពិព្រោះវា​ជំរុញ​ដល់​សកម្មភាព​ច្នែប្រឌិត​ និង​ធ្វើ​ឱ្យ​អារម្មណ៍​ប្រសើរ​ឡើង​៕