The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ថៃ​បើក​សម្រាប់​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​ ពី​ប្រទេស​ហានិភ័យ​កម្រិត​ទាប​ចាប់ពី​ខែវិច្ឆិកា​




ថៃ​បើក​សម្រាប់​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​ ពី​ប្រទេស​ហានិភ័យ​កម្រិត​ទាប​ចាប់ពី​ខែវិច្ឆិកា​

Content image - Phnom Penh Post
ភ្ញៀវទេសចរទៅកម្សាន្តនៅកោះ Phi Phi Leh ប្រទេសថៃ នាពេលកន្លងមក។ រូបថត AFP

ថៃ​បើក​សម្រាប់​ភ្ញៀវទេសចរ​ចាក់​វ៉ាក់សាំង​គ្រប់​ដូ​ស​ ពី​ប្រទេស​ហានិភ័យ​កម្រិត​ទាប​ចាប់ពី​ខែវិច្ឆិកា​

ប្រទេស​ថៃ​ នឹង​បើក​ប្រទេស​ស្វាគមន៍​ភ្ញៀវទេសចរ​ចាក់​វ៉ា​ក់​​សាំង​គ្រ​ប់ដូ​ស​មកពី​ប្រទេស​ហានិភ័យ​ទាប​មួយចំនួន​ដែលមាន​ដូចជា ចក្រភព​អង់គ្លេស ​សិង្ហ​បុរី អាល្លឺម៉ង់ ចិន និង​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃទី ​១ ​ខែវិច្ឆិកា​។ នេះ​ជាការ​លើកឡើង​របស់លោក​ ប្រា​យុ​ធ ចាន​-​អូ​ចា ​នាយករដ្ឋមន្ត្រី​ថៃ​កាលពី​ថ្ងៃ​ចន្ទ​។​

​លោក ប្រា​យុ​ធ បាន​លើក​ឡើង​ថា ភ្ញៀវទេសចរ​មកពី​ប្រទេស​យ៉ាងតិច​ចំនួន ​១០ អាច​ចូលមក​ស្រុកថៃ​នៅ​ជំ​ហាន​ដំបូង (​ថ្ងៃទី ​១ ខែវិច្ឆិកា​) ដោយ​មិន​ឆ្លងកាត់​ការធ្វើ​ច​ត្តា​​ឡី​ស័ក​ឡើយ​ហើយ​គ្រាន់តែ​ធ្វើតេស្ត PCR នៅមុន​ពេលមកដល់​ប្រទេស​ថៃ និង​ពេលមកដល់​ប៉ុណ្ណោះ​។ លុះ​នៅ​ខែធ្នូ និង​ខែមករា ថៃ​នឹង​បើក​ប្រទេស​ឱ្យ​ភ្ញៀវទេសចរ​មកពី​ប្រទេស​កាន់​​តែ​ច្រើន​បន្ថែមទៀត​។​

​សម្រាប់​ភ្ញៀវទេសចរ​ដែល​មកពី​ប្រទេស​ដែល​មិន​ស្ថិតក្នុង​បញ្ជី​ខាងលើនេះ​ នឹងត្រូវ​ឆ្លងកាត់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ទើប​អាច​ដើរលេង​បាន​។​ នេះ​បើតាម​ការ​​បញ្ជាក់​របស់លោក ​ប្រា​យុ​ធ​។​

​កន្លងមក​ថៃ​បើក​ឱ្យ​ជនបរទេស​មកលេង​នៅ​តំបន់​ទេសចរណ៍​មួយចំនួន​ប៉ុណ្ណោះ តែ​ការបើក​លើក​នេះ​គឺ​បើក​ឱ្យ​ដើរលេង​ដោយ​សេរី​នៅ​ទូទាំងប្រទេស​ថៃ​។​

​ធនាគារជាតិ​ថៃ​ព្យាករ​ថា នៅក្នុង​ឆ្នាំនេះ​ប្រទេស​នេះ​ នឹង​ទទួលភ្ញៀវ​ទេសចរ​សរុប ​២០ ម៉ឺន​នាក់​ប៉ុណ្ណោះ ខណៈ​ឆ្នាំក្រោយ​ថៃ​អាចនឹងទទួល​ភ្ញៀវ​​ទេសចរ​សរុប ​៦ ​លាន​នាក់​៕

​ហ៊ីម រដ្ឋា​

អត្ថបទគួរចាប់អារម្មណ៍