The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ​​​​​​អ្នក​ដឹកនាំ​បក្ស​ប្រឆាំង​រាប់ឆ្នាំ​ លោក​ Anwar Ibrahim​​ នឹង​ត្រូវ​តែងតាំង​ជានាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​

​​​​​​អ្នក​ដឹកនាំ​បក្ស​ប្រឆាំង​រាប់ឆ្នាំ​ លោក​ Anwar Ibrahim​​ នឹង​ត្រូវ​តែងតាំង​ជានាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​

Content image - Phnom Penh Post
ដាក់ចំណងជើង រូប ថត៖ លោក Anwar Ibrahim បក ដៃ បន្ទាប់ពី គាត់ ចាកចេញ ពី គាល់ ព្រះមហាក្សត្រ ម៉ាឡេស៊ី កាល ពីថ្ងៃ ទី ២២ ខែ វិច្ឆិកា។ រូប ថត AFP

​​​​​​អ្នក​ដឹកនាំ​បក្ស​ប្រឆាំង​រាប់ឆ្នាំ​ លោក​ Anwar Ibrahim​​ នឹង​ត្រូវ​តែងតាំង​ជានាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​

ទីបំផុត​​​​លោក​ Anwar Ibrahim ​ដែល​ធ្លាប់​ដឹកនាំ​បក្ស​ប្រឆាំង​​ជា​យូរ​មក​ហើយ​ នឹង​ត្រូវ​តែង​តាំង​ជា​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ីដែល​ពិធី​ស្បថ​ចូល​កាន់​ដំណែង​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​នេះ​។ នេះ​បើ​យោង​​តាម​ការ​ចេញ​ផ្សាយ​របស់​រ៉យទ័រ​នៅ​មុន​នេះ​បន្តិច​។

​ការ​យល់​​ព្រម​​​តែង​តាំង​លោក Anwar Ibrahim ​ជានាយក​រដ្ឋ​មន្ត្រី​​បន្ទាប់​ពី​មេ​ដឹកនាំ​​គណបក្ស​នយោ​​បាយ​​​ទទួល​បានការ​គាំទ្រ​ភាគច្រើន​ចូល​ទៅ​គាល់​​ព្រះ​មហាក្សត្រ​ម៉ាឡេស៊ី​នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍​​នេះ ​ដើម្បី​ស្វែង​រកដំណោះស្រាយ​នយោបាយ​​​ ក្រោយ​បក្ស​ទាំងអស់​​បរាជ័យ​ក្នុង​ការ​​​ទទួល​បានសម្លេង​គ្រប់​កូរ៉ុម​សម្រាប់បង្កើត​រដ្ឋាភិបាល និង​ការ​ចង​សម្ព័ន្ធ​ភាព​​សម្រាប់​គ្រប់កូរ៉ុម​។

ប្រទេសម៉ាឡេស៊ី​​​បានរៀប​ចំ​ការ​បោះឆ្នោត​កាល​​ពី​ថ្ងៃ​សៅរ៍​កន្លងទៅ បន្ទាប់​ពីការ​រំលាយ​រដ្ឋាភិបាល​របស់​លោក Muhyiddin Yassin ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​បោះឆ្នោត​ឡើង​វិញ។​

លោក Anwar Ibrahim ​ដឹក​នាំ​​​គណបក្ស Pakatan Harapan (PH) ទទួល​បាន​​ការ​គាំទ្រ​ដោយ​ឈ្នះ​កៅអី​​ចំនួន​​​៨២​អាសនៈ​ និង​មាន​ចំនួន​​លើស​​​បក្ស​នយោបាយ​ផ្សេង​ទៀត​ ​​មាន​គណបក្ស​ Perikatan Nasional (PN) ដែល​ទទួល​បាន ៧៣ ​អាស ដឹកនាំ​ដោយ លោក​ Muhyiddin Yassin ដែល​​ជា​​នាយករដ្ឋមន្ត្រី​បណ្តោះអាសន្ន​​ បន្ទាប់​ពី​ការ​លាឈប់​​របស់​លោក Mahathir Mohamad៕

វីដេអូ​៖

អត្ថបទគួរចាប់អារម្មណ៍