The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រមុខ​កងទ័ព​ប៉ាគីស្ថានទទួលស្គាល់ថា យោធាជ្រៀតជ្រែក​ក្នុងកិច្ច​ការ​នយោបាយ

ប្រមុខ​កងទ័ព​ប៉ាគីស្ថានទទួលស្គាល់ថា យោធាជ្រៀតជ្រែក​ក្នុងកិច្ច​ការ​នយោបាយ

Content image - Phnom Penh Post
លោកឧត្តមសេនីយ៍ Qamar Javed Bajwa ប្រមុខកងទ័ពឥណ្ឌា​។ AFP

ប្រមុខ​កងទ័ព​ប៉ាគីស្ថានទទួលស្គាល់ថា យោធាជ្រៀតជ្រែក​ក្នុងកិច្ច​ការ​នយោបាយ

លោក​ឧត្តម​សេនីយ៍ ​Qamar Javed Bajwa ​ប្រមុខ​កងទ័ព​ដែល​ផុត​អាណត្តិ​របស់​ប្រទេសប៉ាគីស្ថាន​ បាន​និយា​យ​ថា យោធា​បាន​ជ្រៀតជ្រែក​ដោយ​ខុសច្បាប់​ក្នុង​កិច្ច​នយោបាយ​អស់រយៈ​ពេលជា​ច្រើន​ទសវត្សរ៍​មក​ហើយ ហើយថា​ នឹង​លែង​ធ្វើ​ដូច្នេះ​តទៅ​ទៀត​ហើយ​។

នៅក្នុង​សុន្ទរកថា​ចុង​ក្រោយ​របស់​គាត់​ក្នុង​នាម​ជា​ប្រមុខ​កងទ័ព​ លោក Bajwa កាល​ពីថ្ងៃ​ពុធ ​បាន​ការ​ពារ​ស្ថាប័ន​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេសនេះ​ ដែល​បាន​ចូលមក​សម្រាប់​ការ​រិះគន់​ ជា​ពិសេស​ពី​អតីត​នាយក​រដ្ឋមន្ត្រី អ៊ី​ម​រ៉ានខាន់​ ដែល​បាន​ចោទ​ប្រកាន់​កងទ័ព​ថា មាន​តួនាទី​ក្នុង​ការ​ដកតំណែង​របស់​គាត់ កាលពី​ខែ​មេសា។

ដោយ​ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅឯ​ទីបញ្ជាការ​កងទ័ព ​នៅ​ភាគខាង​កើត​ទី​ក្រុង ​Rawalpindi​ លោក​ ឧត្តម សេនីយ៍វ័យ ​៦២ ​ឆ្នាំ​រូប​នេះ បាន​ឆ្ងល់ថា​ ហេតុអ្វី​បាន​ជា​កងទ័ព​នៅក្នុង​ប្រទេស​ឥណ្ឌា​ជិតខាង មិន​ត្រូវ​បាន​គេ​រិះគន់​ពី​សាធារណ​ជន​។

លោក​បាន​បញ្ជាក់​ថា៖​«តាម​គំនិត​ខ្ញុំ ហេតុផល​នេះ ​គឺ​ការ​ជ្រៀត​ជ្រែក​ឥត​ឈប់ឈរ​របស់​កងទ័ព​ក្នុង​កិច្ច​ការ​​នយោ បាយ​រយៈ​ពេល​ ៧០ ឆ្នាំ​ចុង​ក្រោយ​នេះ ​ដែល​វា​មិន​ស្រប​តាម​រដ្ឋធម្មនុញ្ញ។ ហេតុ​ដូច្នេះ​ហើយ ចាប់តាំង​ពី​ខែកុម្ភៈ ​ឆ្នាំ​២០២១​ យោធា​បាន​សម្រេច​ថា​ ពួកគេ​ នឹង​មិន​ជ្រៀតជ្រែក​ក្នុង​បញ្ហាន​យោបាយ​ណា​មួយ​ឡើយ​»​។​

លោក​បាន​បន្ថែមថា យោធា​បាន​ចាប់ផ្តើម ការ​បន្ធូរបន្ថយ​របស់​ខ្លួន​ ហើយ​បាន​សម្តែង​ក្តី​សង្ឃឹម​ថា គណបក្ស​នយោបាយ​ ក៏​នឹង​ពិនិត្យ​មើល​អាកប្ប​កិរិយា​របស់ពួក​គេ​ផងដែរ​។

លោក Bajwa បាន​និយាយថា៖​«ការពិត ​គឺថា​នៅ​​ប្រទេស​ប៉ាគីស្ថានស្ថាប័ន​ជា​ច្រើន ​គណបក្ស​នយោបាយ និង​សង្គម​ស៊ីវិល​ ពួកគេ​ទាំង បាន​ធ្វើ​ខុស​ទាំងអស់»​។ «ឥឡូវ​ដល់​ពេលដែល​យើង​ត្រូវរៀន​សូត្រ​ពី​ពួកគេ ហើយ​ឆ្ពោះទៅមុខ​»​។

លោក បាន​លើក​ឡើង​ពី​ស្ថានភាព​សេដ្ឋកិច្ច​មិន​ច្បាស់លាស់​របស់​ប្រទេស​ប៉ាគីស្ថាន ហើយ​បាន​អំពាវ​នាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ទុកចោល​នូវ​អត្មានិយម​របស់​ពួកគេ​ដោយ​ឡែក ធ្វើ​ការ​រួមគ្នា និង​រៀន​ទទួល​យក​ជ័យជម្នះ និង​ការ​ខាត​បង់​របស់​ពួកគេ​។

ឧត្តមសេនីយ៍​មាន​វ័យ៦២ឆ្នាំរូបនេះ បានកាន់មុខតំណែងយោធាដែលកង​កម្លាំងប្រដាប់​ដោយ​អាវុធនុយក្លេអ៊ែរចំនួន ៦០០​ ០០០ នាក់ ​ចាប់តាំងពីឆ្នាំ ២០១៦​។ គាត់ត្រូវបានផ្តល់ការបន្តរយៈពេល ៣ ឆ្នាំ ​នៅក្នុង​ខែ​សីហា ​ឆ្នាំ ២០១៩​ ដោយ​នាយក​រដ្ឋមន្ត្រីខាន់។​ គាត់គ្រោង​នឹង​ចូលនិ​វត្តន៍​នៅ​ថ្ងៃ​អង្គារ​។

នាយក​រដ្ឋមន្ត្រី​ Shahbaz Sharif ត្រូវ​បាន​គេរំពឹង​ថា ​នឹង​ប្រកាស​អ្នក​ស្នង​តំណែង​របស់​គាត់​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខនេះ​។

នៅក្នុងសុន្ទរកថាដែលមានរយៈពេលប្រហែល ១០​ នាទី លោក Bajwa បាន​ចំណាយ​ពេល​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​លើ​ប្រធាន​បទ​នៃ​នយោបាយ ហើយ​បាន​ថ្កោលទោស​ចំពោះ​ការ​បញ្ចេញ​នូវ​ភាព​អវិជ្ជមាន និង​ការ​រិះគន់​យ៉ាងចាស់​ដៃមក​លើ​យោធា ដែល​បាន​គ្រប់គ្រង​ប្រទេស​អស់រយៈ​ពេល​ជាង​ពាក់​កណ្តាល​ ចាប់​តាំង​ពី​ទទួលបាន​ឯករាជ្យ​នៅឆ្នាំ​ ១៩៤៧ ។

កងទ័ពមាន​ភាគ​ហ៊ុន​ធំ​នៅក្នុង​សេដ្ឋកិច្ច និង​មាន​ឥទ្ធិពល​យ៉ាងច្រើន​ក្នុង​ការ​សម្រេច​ចិត្ត​គោល​នយោបាយ​របស់​ប្រទេស​អាស៊ី​ខាង​ត្បូង​ស្តីពី​កិច្ចការ​បរទេស ​និងសន្តិសុ​ខជាតិ។​ គ្មាន​នាយក​រដ្ឋមន្ត្រី​ណា​ដែល​បាន​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ឡើយ​។

លោក​បាន​អះ​អាងថា៖​«អ្នក​រាល់​គ្នា​គួរ​តែ​ចងចាំ… ក្នុង​ចិត្ត​ថា ការ​អត់ធ្មត់មាន​កម្រិត​»។ «ខ្ញុំមិន​ចង់ មើលរំលងការរិះគន់ដ៏ខ្លាំងក្លានេះមកលើខ្លួនខ្ញុំ និងកងទ័ពរបស់ខ្ញុំ ពីព្រោះប៉ាគីស្ថាន គឺសំខាន់បំផុតសម្រាប់ យើងទាំងអស់គ្នា»។

លោក​បាន​ថ្លែង​​​ថា៖​«អ្នក​រាល់​គ្នា​គួរ​តែ​ចងចាំ…ក្នុង​ចិត្ត​ថា​មាន​កម្រិត​ចំពោះ​ការ​អត់ធ្មត់​នេះ”។ «ខ្ញុំមិន ចង់​មើល​រំលង​ការ​រិះគន់​ដ៏​ខ្លាំងក្លា​នេះ​មក​លើ​ខ្លួនខ្ញុំ និង​កងទ័ព​របស់​ខ្ញុំ ​ពីព្រោះ​ប៉ាគីស្ថាន គឺ​សំខាន់​បំផុត​សម្រាប់​យើងទាំង​អស់គ្នា​»៕

អត្ថបទគួរចាប់អារម្មណ៍