The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អុីរ៉ាក់​នឹង​ដាក់​ពង្រាយ​កម្លាំង​សហព័ន្ធ​ឡើងវិញ ​​នៅតាម​ព្រំដែន​ជាមួយ​អុីរ៉ង់ និង​តួកគី

អុីរ៉ាក់​នឹង​ដាក់​ពង្រាយ​កម្លាំង​សហព័ន្ធ​ឡើងវិញ ​​នៅតាម​ព្រំដែន​ជាមួយ​អុីរ៉ង់ និង​តួកគី

Content image - Phnom Penh Post
​នាយ​ករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mohammed Shia al-Sudani។ រូបថត AFP

អុីរ៉ាក់​នឹង​ដាក់​ពង្រាយ​កម្លាំង​សហព័ន្ធ​ឡើងវិញ ​​នៅតាម​ព្រំដែន​ជាមួយ​អុីរ៉ង់ និង​តួកគី

ទី​ក្រុងបាក​ដាដ​ បាន​​​ឱ្យដឹងកាលពី​ថ្ងៃ​ពុធ​ថា ​ខ្លួន​មាន​ផែន​ការ​ដាក់​ពង្រាយ​កង​ការពារ​សហព័ន្ធ ​នៅ​តាម​បណ្តោយ​​ព្រំ​ដែន​របស់​ខ្លួន​ជាមួយ​អុីរ៉ង់ ​និង​តួកគី ​ក្រោយ​មាន​ការ​វាយប្រហារ​ម្តង​ហើយ​ម្តងទៀត​ពី​ប្រទេស​ជិតខាង​ទាំង ២ ​ទៅលើ​​ក្រុម​ប្រឆាំង​នៅ​តំប​ន់ឃើដ​ឌីស្តង់​ស្វយ័ត​របស់​អុីរ៉ាក់។ ​

ការប្រកាស​នោះ​ ​ទំ​នងជា​​​​ឆ្លើយ​ត​ប ជាពិសេស​ទៅ​នឹង​ប្រទេសអុីរ៉ង់​ ដែល​​​​ជំរុញឱ្យ​មាន​វិធានការ​បែប​​នេះ​​ជា​ចំហ។

​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​ចេញ​ក្រោយ​ពី​ជំនួប​សន្តិសុខ​របស់​រដ្ឋាភិបាល ​ដែល​ត្រួត​ពិនិត្យ​ដោយ​លោក​នាយ​ករដ្ឋមន្ត្រី ​Mohammed Shia al-Sudani ​បានឱ្យ​ដឹ​ងថា​ អាជ្ញាធរ​បាន​សម្រេច​ចិត្ត​បង្កើត​ផែនការ​មួយ​ដើម្បី​ដាក់ពង្រាយ​ឆ្មាំ​ការពារ​ព្រំដែន​ជា​ថ្មី នៅ​តាម​បណ្តោយ​ព្រំដែន​ជា​មួយ​អុីរ៉ង់ ​និង​តួកគី​។​

សេចក្តី​ថ្លែង​ការណ៍នោះ ​​បន្ថែម​ថា ​គំនិត​ផ្តួចផ្តើមនេះ ​នឹង​ត្រូវ​សម្របសម្រួល​ជា​មួយ​រដ្ឋាភិបាល​នៃ​តំបន់​ឃើ​ដ​ឌី​ស្តង់ ​និង​ក្រសួងការពារ​ជាតិ​ ដោយ​និយាយ​យោង​ដល់​កងកម្លាំង​ឃើដ​ក្នុង​តំបន់​ដែល​មេ​បញ្ជា​ការ​របស់​ពួក​គេ​ក៏​​មាន​វត្តមាន​នៅ​ជំនួប​នោះ​ដែរ។

ព្រំដែនឃើដ​អុីរ៉ាក់​បច្ចុប្បន្ន​ ត្រូវ​បាន​ការពា​រដោយ​កងកម្លាំង​ឃើដ ​ដែល​ធ្វើ​ការ​ក្នុង​តំបន់​នោះ​ ​ក្រោម​ទិសដៅ​នៃ​ក្រសួង​ការពារ​ជាតិសហព័ន្ធ ក្នុង​ក្រុង​បាកដាដ​។

អុីរ៉ង់​ បានស្តី​បន្ទោស​ប្រទេស​ក្រៅ​ និង​ក្រុមឃើដ​និរទេស​ខ្លួន​ជុំវិញ​ការ​បង្កើន​រលក​នៃ​ការ​តវ៉ា​ដែល​បង្ក​ឡើង​ដោយ​ការ​ស្លាប់​នៅ​ថ្ងៃទី​ ១៦ ខែ​កញ្ញា​ របស់​នាង​កញ្ញា​ Mahsa Amini ជា​ជនជាតិឃើដ​អុីរ៉ង់វ័យ​ ២២ ​ឆ្នាំ ​ដែល​បាន​ស្លាប់​ក្រោយពី​នាង​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ប៉ូលិស​សីលធម៌​នៅ​ទី​ក្រុង​តេអេរ៉ង់​។ រដ្ឋមន្ត្រី​ការ​បរទេស​អុីរ៉ង់​ លោក Hossein Amir​ Abdollahian ​បាន​ព្រមានកាល​ព្រឹក​ថ្ងៃ​ពុធថា​ ក្រុង​តេអេរ៉ង់​នឹង​បន្ត​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង ​«ការគំរាម​កំហែង​»​ ពី​បរទេស​។

លោក​និយាយ​ថា ​កិច្ច​ប្រតិបត្តិការ​យោធា​របស់​អុីរ៉ង់​នៅ​ក្នុង​តំបន់​អុីរ៉ាក់​ នឹង​បន្ត​រហូត​ដល់​កង​កម្លាំងជាតិ​របស់ទីក្រុង​បាក​ដាដ​ឈរជើង​នៅ​ព្រំដែន​នោះ​ ហើយ​យើង​នឹង​លែង​ត្រូវ​ការ​ធ្វើ​សកម្មភាព ​ដើម្បី​ការពារ​បូរណ​ភាព​ដែនដី​របស់​យើង​ទៀត​ហើយ​៕

វីដេអូ​៖

អត្ថបទគួរចាប់អារម្មណ៍