
ប្រធានសហភាពអឺរ៉ុប (EU) លោក Charles Michel បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ ដើម្បីជួបជាមួយប្រធានាធិបតី លោក ស៊ី ជីនភីង។ រូបថត AFP
ប្រធានសហភាពអឺរ៉ុប (EU) លោក Charles Michel បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ ដោយរក្សាផែនការជួបជាមួយប្រធានាធិបតី លោក ស៊ី ជីនភីង ទោះបីជាមានភាពចលាចលពីការតវ៉ាទ្រង់ទ្រាយធំ ក្នុងទីក្រុងធំៗរបស់ប្រទេសចិនប្រឆាំងនឹងការរឹតបន្តឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្តី។
នៅព្រឹកថ្ងៃអង្គារ ស្ថាប័នសន្តិសុខកំពូលរបស់ប្រទេសចិនដែលជាគណៈកម្មការកិច្ចការនយោបាយ និងច្បាប់មជ្ឈិមបក្សកុម្មុយនីស្ត ដែលកំពុងកាន់អំណាច បានអំពាវនាវឱ្យមានការបង្ក្រាបលើការតវ៉ា។
ប៉ុន្តែ លោក Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលតំណាងឱ្យរដ្ឋាភិបាលរដ្ឋជាសមាជិក EU ទាំង ២៧ បានប្រកាន់ខ្ជាប់ផែនការរបស់លោក ដើម្បីជំរុញឱ្យលោក ស៊ី ប្រើប្រាស់ឥទ្ធិពលរបស់គាត់លើទីក្រុងម៉ូស្គូ ដើម្បីប្រឆាំងនឹងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។ «លោកCharles Michel ត្រូវបានអញ្ជើញដោយលោកប្រធានាធិបតី ស៊ី។ នៅពេលដែលនរណាម្នាក់ ត្រូវបានអញ្ជើញដោយប្រធានាធិតីចិន តើនរណាម្នាក់និយាយថា ទេ!»? នេះជាសម្ដីពីមន្ត្រីអឺរ៉ុបម្នាក់។
លោក Michel ក៏នឹងស្វះស្វែងដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្ម ដោយរដ្ឋធានីរបស់ EU បានបែងចែកវិធីសាស្ត្រ ដើម្បីទំនាក់ទំនងជាមួយប្រទេសចិន និងទីក្រុងវ៉ាស៊ីនតោន ដែលជំរុញឱ្យសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួន នៅឱ្យឆ្ងាយ។ លោក បានទៅដល់ទីក្រុងប៉េកាំង នៅថ្ងៃពុធ ហើយជួបលោកស៊ី នៅថ្ងៃព្រហស្បតិ៍ មុនពេលពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន។
សប្តាហ៍មុន អគ្គិភ័យបានកើតឡើងបណ្តាលឱ្យមនុស្សស្លាប់នៅទីក្រុង Urumqi រដ្ឋធានីនៃតំបន់ភាគពាយព្យនៃខេត្តស៊ីនជាំង គឺជាកត្តាជំរុញឱ្យមានរលកនៃកំហឹង ដោយអ្នកតវ៉ាបានដើរតាមដងផ្លូវក្នុងទីក្រុងនានា ជុំវិញប្រទេសចិន។
ទីក្រុងប៉េកាំង គឺជាសេដ្ឋកិច្ចដ៏សំខាន់ចុងក្រោយ នៅតែត្រូវបិទខ្ទប់យ៉ាងតឹងរ៉ឹង ដើម្បីគ្រប់គ្រងការឆ្លងរីករាលដាលនៃជំងឺកូវីដ ១៩៕