ទីក្រុង​អង់ការ៉ា ​កាល​ពី​ថ្ងៃ​សៅរ៍ បាន​ចេញ​ការ​ព្រមាន​ធ្វើ​​ដំណើរ​សម្រាប់​អាមេរិក និង​អឺរ៉ុប ​ជា​​ការ​បង្ហាញ​ការ​ស​ងសឹក​ចំពោះ​ការ​ព្រមាន​ប្រហាក់​ប្រហែល​គ្នា​របស់​បណ្តា​ប្រទេស​លោក​ខាង​លិច​សម្រាប់​ប្រទេស​តួកគី​។

អាមេ​រិក និង​ប្រទេស​អឺរ៉ុប​ធំៗ ​បាន​ណែនាំ​ពលរដ្ឋ​របស់​ពួកគេ ​មិន​ឱ្យចូល​រួម​ព្រឹត្តិការណ៍​ជួបជុំ​ធំៗ ​និង​ចៀស​វាង​ទៅ​កាន់​កន្លែង​ទេសចរណ៍​នានា​ នៅ​ក្នុង​ប្រទេស​តួកគី​។

ការព្រមាន​របស់​ពួកគេ​ បាន​កើតឡើង​ក្នុង​អំឡុង​មាន​ការ​កើនឡើង​ភាពតាន​តឹង​ការ​ទូត​ទាក់ទង​នឹង​ការ​បដិសេធ​របស់តួកគី​មិន​អនុញ្ញាត​ស៊ុយអែត​ និង​ហ្វាំងឡង់ ​ចូលរួម​ប្លុក​ការពារ​របស់​ណាតូ​ដឹកនាំ​ដោយ​អាមេរិក។

ទីក្រុង​អង់ការ៉ា​កាល​ពី​ពេលថ្មីៗនេះ ​បាន​ផ្ទុះកំហឹង​ដោយសារ​ការតវ៉ា​ប្រឆាំង​នឹង​អ៊ិស្លាម​ដោយ​ជនជ្រុល​និយម​ស្តាំនិ យម​ដែល​ត្រូវ​បាន​អនុញ្ញាត​ដុត​គម្ពីរ​កូរ៉ាន​នៅខាង​ក្រៅ​ស្ថានទូត​តួកគី​ ក្នុង​ទីក្រុង​ Stockholm​ និង​ Copenhagen​។

ទីប្រឹក្សា​សម្រាប់​ការ​ធ្វើដំណើរ​ទី១​របស់​ក្រសួង​ការ​បរទេសតួកគី ​បាន​ព្រមាន​អំពី​កម្រិត​គ្រោះថ្នាក់​នៃ​ការ​មិនអត់​ឱន​ឱ្យ​ និង​ការ​ស្អប់​នៅ​អឺរ៉ុប​។

សេចក្តីថ្លែង​ការណ៍​ដាច់​ដោយ​ឡែក​មួយទៀត ​បាន​ឱ្យដឹង​ថា​ កាល​ពី​ពេល​ថ្មី​នេះ ​មាន​ការ​វាយប្រហារ​ដោយ​ពាក្យ​សម្តី​ និង​ចិត្ត​សាស្ត្រ​ប្រ​ឆាំង​នឹង​ជន​បរទេស ​និង​សកម្មភាព​នៃ​ការ​​រើសអើង​ពូជសាសន៍ ​ត្រូវ​បាន​ធ្វើ​ឡើង​ នៅ​ទូទាំង​អាមេ​រិក​។ ​

ប្រទេសហ្វាំងឡង់ ​និង​ស៊ុយ​អែត​ បាន​ផ្តាច់​សម្ព័ន្ធ​ភាពយោ​ធាជា​ច្រើន​ទសវត្សរ៍ ​និង​បាន​ដាក់ពាក្យ​សុំ​ចូល​ជា​សមាជិក​ណាតូ ​ជា​ការ​ឆ្លើយ​តប​និង​ការ​លុកលុយ​របស់​រុស្ស៊ី​ នៅ​ប្រទេស​អ៊ុយក្រែន។ ​

កិច្ចប្រឹងប្រែង ដើម្បី​ចូលជាសមាជិក​ណាតូ ​ត្រូវតែ​ត្រូវ​បាន​អនុម័ត​ដោយ​សមាជិក​ទាំង​៣០​នៃ​សម្ព័ន្ធ​មិត្ត​នេះ​។​

ប្រទេស​តួក​គី និងហុងគ្រី ​គឺជា​សមាជិក​ដែល​មិនបាន​ផ្តល់​សច្ចាប័ន​ពាក្យ​ស្នើសុំ​​ចំនួន២​ដោយ​ការ​បោះឆ្នោត​នៅ​ក្នុង​សភា​នោះទេ​។

​សភាហុងគ្រី​ ត្រូវ​បាន​រំពឹង​ថា នឹង​អនុម័ត​ពាក្យ​ស្នើសុំ​ចំនួន២ ​នៅខែ​ក្រោយនេះ​។

ប៉ុន្តែលោកប្រធានាធិបតី​តួកគី រ៉េសិប តៃយីប អេរ​ដូ​ហ្គែន នឹ​ង​ចូល​រួម​ការបោះឆ្នោត​ប្រធានាធិបតី ​នៅថ្ងៃទី១៤ ខែ ឧ​សភា ដោយលោក​​កំពុងខិ​តខំប្រឹង​ប្រែង​​ធ្វើឱ្យ​មូលដ្ឋា​នអ្នកជាតិនិយម​កាន់​តែរឹង​មាំ​​ឡើង៕

វីដេអូ៖