រដ្ឋមន្រ្តី​ប្រចាំ​នាយកដ្ឋាន​ច្បាប់ និង​កំណែ​ទម្រង់​ស្ថាប័ន​នៃ​ប្រទេស​ម៉ាឡេស៊ី លោកស្រី Azalina Othman Said កាលពី​ថ្ងៃ​ទី២៧ ខែមីនា បានដាក់​ចេញ​នូវ​សេចក្តី​ព្រាង​ច្បាប់មួយ​ទៅកាន់​សភា​ជាន់​ទាប ដើម្បី​លុបបំបាត់​ទោស​ប្រហារ​ជីវិត​ជាចាំបាច់ ឱ្យ​កែប្រែ​ទៅជា​ការដាក់​ពន្ធនាគារ​អស់មួយ​ជីវិត​វិញ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោកស្រី Azalina បានឱ្យ​ដឹង​ថា ការលុបបំបាត់​ច្បាប់​កាត់​ទោស​នេះ គឺជា​ការផ្តួចផ្តើម​មួយ​ដែលត្រូវបាន​ស្រាវជ្រាវ សិក្សា និង​ពិចារណា​ដោយ​រដ្ឋាភិបាល​ចាប់តាំង​ពី​ឆ្នាំ ២០១២។

លោកស្រីបាន​លើកឡើង​ថា ការលុប​បំបាត់​នេះ មានគោលបំណង​ឱ្យ​តម្លៃ និង​គោរព​អាយុ​ជីវិត​របស់​បុគ្គល​គ្រប់​រូប ខណៈពេល​ដែលធានា​បាននូវ​យុត្តិធម៌ និង​យុត្តិធម៌​សម្រាប់​ភាគី​ទាំងអស់ រួមទាំង​ជន​រងគ្រោះ​ដោយឃាតកម្ម​ជន​រងគ្រោះ​នៃការជួញដូរ​គ្រឿងញៀន​ក៏ដូចជា​ក្រុម​គ្រួសារ​នៃជន​រងគ្រោះ​ទាំងនេះ»។

លោកស្រីបាន​បន្តទៀត​ថា ៖ «គោល​នយោបាយ​ដែលបាន​ស្នើ​ឡើងនេះ​គឺជា​ផ្លូវ​កណ្តាល​មួយ​ដើម្បី​ធានា​ថា​យុត្តិធម៌​ត្រូវបាន​រក្សា​សម្រាប់​ទាំងអស់គ្នា"។

យោងសេចក្តី​ព្រាង​ច្បាប់​ដែលបាន​ដាក់​ចេញ​នោះ គឺចង់​ជំនួស​ការកាត់​ទោស​ប្រហារ​ជីវិត​ជាកាតព្វកិច្ច​ដោយ​ប្តូរ​មកជាប់​ពន្ធនាគារ​ពី ៣០ ទៅ ៤០ ឆ្នាំ​ក៏ដូចជា​ការកាត់​ទោស​ពី ៦ ទៅ ១២ ដង​អាស្រ័យ​លើ​បទ​ល្មើស។

លោក Bernama អតីត​នាយក​រដ្ឋមន្ត្រី Ismail Sabri Yaakob បាននិយាយ​ថា ៖«មនុស្ស​គ្រប់គ្នា​សមនឹង​ទទួលបាន​ឱកាស​ទីពីរ»។ ទោះជា​យ៉ាងណាក្តី ការកាត់​ទោស​ប្រហារ​ជីវិត​នៅតែ​អាច​បន្ត​ដោយ​ផ្អែក​លើ​ការសម្រេច​ចិត្ត​របស់​តុលាការ។

គួរបញ្ជាក់​ថា កាលពី​ខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាល​ម៉ាឡេស៊ី ធ្លាប់បាន​ប្រកាស​ថា ខ្លួនបាន​សម្រេច​ចិត្ត​លុបចោល​ការកាត់​ទោស​ប្រហារ​ជីវិត​ជាកាតព្វកិច្ច ដែលជា​ផ្នែកមួយ​នៃការសន្យា​របស់​ខ្លួន​ក្នុងការលុប​ចោល​ពីការប្រើប្រាស់​ទោស​ប្រហារ​ជីវិត​ជា​អន្តរជាតិ។

សព្វថ្ងៃនេះ​នៅប្រទេស​ម៉ាឡេស៊ី ឧក្រិដ្ឋកម្ម​ចំនួន ១១ ដែលបាន​ចារនៅ​ក្នុង​ប្រព័ន្ធ​តុលាការ រួមមាន​ឃាតកម្ម ការជួញដូរ​គ្រឿងញៀន អំពើ​ភេរវកម្ម ការចាប់​ជំរិត និង​ការកាន់​កាប់​កាំភ្លើង ត្រូវ​បាន​អនុវត្ត​ដោយការផ្តន្ទាទោស​ប្រហារជីវិត៕​