
វៀតណាម៖ ប៉ូលិសនៅខេត្ត Tra Vinh ភាគខាងត្បូងប្រទេសវៀតណាមបាននិយាយកាលពីថ្ងៃអង្គារថាបុរសម្នាក់ដែលបានដុតម្តាយរបស់គាត់ត្រូវបានចាប់ខ្លួនដោយចោទប្រកាន់ពីបទមនុស្សឃាត។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល៥:៣០នាទីល្ងាច ថ្ងៃទី២៤ ខែកុម្ភៈនៅពេលដែលឈ្មោះ Dương Quốc Trung អាយុ ២១ឆ្នាំ បានចាក់សាំងលើម្តាយរបស់គាត់ឈ្មោះ Nguyễn Ngọc Phương Lan អាយុ ៤៥ឆ្នាំ ហើយបានដុតលើខ្លួនរបស់គាត់តែម្តង។
សាក្សីនៅក្បែរនោះបានជួយអន្តរាគមន៍ភ្លាមៗ ដោយប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់ ប៉ុន្តែទោះជាយ៉ាងណា ឈ្មោះ Trung ត្រូវបានគេរាយការណ៍ថា បានដេញពួកគេចេញ និងរារាំងពួកគេមិនឱ្យចូលទៅជិតដើម្បីជួយជនរងគ្រោះនោះទេ។
ទីបំផុត អ្នកជិតខាងបានដេញជនល្មើសចេញនិងបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យក្នុងស្រុក ដើម្បីសង្គ្រោះបន្ទាន់។ ដោយសារតែការរលាកធ្ងន់ធ្ងរ ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Chợ Rẫy ក្នុងទីក្រុង HCM ដើម្បីធ្វើការថែទាំបន្ថែមទៀត។
ប៉ូលិសបានទៅដល់កន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីទទួលបានដំណឹង និងបានចាប់ឈ្មោះ Trung មកឃុំខ្លួន ហើយការធ្វើតេស្តរកមើលថ្នាំញៀនត្រូវបានពិនិត្យ តែលទ្ធផលត្រូវបានរកឃើញថាអវិជ្ជមាន។
ការស៊ើបអង្កេតដំបូងបានបង្ហាញថា ជនល្មើសរូបនេះធ្លាប់បានទៅធ្វើការនៅឆ្ងាយពីផ្ទះ ប៉ុន្តែបានត្រឡប់មករស់នៅជាមួយម្តាយរបស់គាត់វិញ ដែលជាអ្នកលក់ឆ្នោត កាលពីខែមករា។
សាក្សីបាននិយាយថា ថ្មីៗនេះ គាត់មានអាការៈដែលបង្ហាញពីសញ្ញានៃការធ្លាក់ទឹកចិត្តធ្ងន់ធ្ងរ ហើយបានប៉ះទង្គិចជាមួយម្តាយគាត់ជាញឹកញាប់។ សមត្ថកិច្ចវៀតណាមស៊ើបអង្កេតទៅលើករណីនេះ៕
ប្រភព៖ សូមចុចលើតំណភ្ជាប់នេះ
