The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រឿង​ម្ចាស់​ពាន​ យឿន ពិសី ​ធ្វើ​ឱ្យ​លោក គួច ខេវិន ចេញ​បរិយាយ​រឿង​​ម្ចាស់​ស្ពនស័រ




រឿង​ម្ចាស់​ពាន​ យឿន ពិសី ​ធ្វើ​ឱ្យ​លោក គួច ខេវិន ចេញ​បរិយាយ​រឿង​​ម្ចាស់​ស្ពនស័រ

Content image - Phnom Penh Post
លោក គួច ខេវិន ចេញ​សារ​ពន្យល់ យឿន ពិសី និង​បរិយាយរឿង​ម្ចាស់ស្ពនស័រ​។ រូបថត ហ្វេសប៊ុក

រឿង​ម្ចាស់​ពាន​ យឿន ពិសី ​ធ្វើ​ឱ្យ​លោក គួច ខេវិន ចេញ​បរិយាយ​រឿង​​ម្ចាស់​ស្ពនស័រ

ភ្នំពេញ៖ ក្រោយ​ពី​​​កាន់​ពាន​រង្វាន់​ Cambodia's Got Talent រដូវកាល​ទី១ អស់​​​រយៈពេល ​៦ ឆ្នាំ​ មក​ យុវជន​មាន​​​ដុង​ទេពកោសល្យ​សិល្បៈ​ ទោះបី​ពិការ​ភ្នែក​ពី​កំណើត​ យឿន ពិសី ទើប​តែ​ហ៊ាន ​Live វីដេអូ​តាម​​ហ្វេសប៊ុក​ https://bit.ly/3waAvjs​ ទម្លាយ​​រឿង​​ក្នុង​ចិត្ត​​​ ជា​ការ​​តូច​ចិត្ត​តូច​ថ្លើម​ បរិយាយ​អំពី​​រឿង​​ក្នុង​ចិត្ត​ ធ្វើ​ឱ្យ​​មហាជន​​ផ្អើល​សាជាថ្មី​ ​គឺ​រឿង​ខ្លួន​​ឯង​​​ដែល​​គ្មាន​ឱកាស​​បាន​​ឡើង​ឆាក​​តន្រ្តី ​ដើម្បី​បង្ហាញ​ពី​​សមត្ថភាព​សិល្បៈ និង​ពាក់​ព័ន្ធ​រឿង​ប្រាក់​រង្វាន់​ខ្លួន នា​ពេល​ថ្មីៗ​នេះ​​​។

ក្រោយ​​មក​​ ក៏​មាន​ការ​ចេញ​បក​ស្រាយ​​បញ្ជាក់​ពី​តំណាង​ខាង​ផលិតកម្ម​​ហង្សមាស ជា​អ្នក​​​រៀបចំ​កម្មវិធី​​ Cambodia's Got Talent តាមរយៈ​លោក មាស រិទ្ធី​ បាន​ចេញ​ស្រាយ​​​ចម្ងល់​​​​ដល់​មហាជន និង​​ម្ចាស់​ពាន​ផង​​ដែរ​ថា មាន​ការ​ពាក់ព័ន្ធ​នឹង​ម្ចាស់​ស្ពនស័រ​ https://bit.ly/2RFGca9 ក្រោយ​ពី​​មាន​​ភាព​ខ្ចរខ្ចាយ​ពេញ​បណ្តាញ​សង្គម​មក​នោះ​​​​។

រឿង​ថា ខាង​ម្ចាស់​ស្ពនស័រ ដែល​​មាន​​ឥទ្ធិពល​ដល់​ការ​រៀបចំ​​កម្មវិធី​ប្រគំ​តន្រ្តី​​នានា និង​ចង់​បាន​​តារា​ចម្រៀង​តាម​បំណង​នោះ ​ក៏​ធ្វើ​ឱ្យ​អ្នក​គ្រប់គ្រង​កម្មវិធី​ទូរទស្សន៍​ល្បី​ឈ្មោះ​លោក គួច ខេវិន ​ចេញ​សារ​បរិយាយ​យ៉ាង​​វែង​អន្លាយ​បញ្ជាក់​ដល់​ម្ចាស់​ពាន​ Cambodia's Got Talent រដូវកាល​​ទី​១ យឿន ពិសី ផង​​ដែរ។

លោក គួច ខេវិន បាន​ចេញសារ​​ថា៖ «​ផ្ញើ​ចំពោះ​ប្អូន ​យឿន ពិសី ​ ជា​ទី​ស្រឡាញ់​រាប់​​អាន!​ តាម​ពិត​ទៅ បង​មាន​​ក្តី​​អាណិត​អាសូរ​ចំពោះ​ប្អូន ​ជា​​ពន់​ពេក ​ក៏​ប៉ុន្តែ​ប្អូន​ទំនង​​​ជាមិន​​បាន​ស្វែង​យល់​​​​ឱ្យ​ច្បាស់​ជា​មុន​ អំពី​ពាន​រង្វាន់​របស់​​ប្អូន ​មុន​នឹង​ប្អូន​ធ្វើ​ការ​ឡាយ​​ ស្រែក​ទ្រ​ហោ​​យំ ​នៅ​លើ​​ផេច​ប្អូន។ ​ប្អូន​គឺ​ជា​ជយលាភី​​នៃ​កម្មវិធី​​លំដាប់​ពិភព​លោក​ Cambodian Got Talent​ ដែល​​ជា​កម្មវិធី ​ឬ​ជា​វេទិកា​មួយ​បង្ហាញ​អំពី​សមត្ថភាព​ទេពកោសល្យ​ទូទៅ​​អ្នក​ ដែល​មាន​ទេពកោសល្យ​​​លើស​គេ​ នឹង​អាច​ទទួល​​បាន​ចំណាត់​ថ្នាក់​ជា​ជយលាភី​តែ​ប៉ុណ្ណោះ ​គឺ​វា​មិន​​ដូច​​ជា​កម្មវិធី​ The Voice of​ Cambodia នោះ​ឡើយ! ​​គឺ​គេ​​សំដៅ​ទៅ​លើ​សំឡេង​កាយ​​​វិការ​ បូក​ផ្សំ​ទៅ​លើ​រូប​សម្បត្តិ​ថែម​ទៀត​ផង!»។

លោក ខេវិន បន្ត​ថា៖ «​បង​​ចង់ប្រាប់​ប្អូន​ថា​ ទូរទស្សន៍​ គឺ​គ្រាន់​តែ​ជា​កន្លែង​​​ផលិត​កម្មវិធី ​និង​ផ្សព្វផ្សាយ​​តែ​ប៉ុណ្ណោះ អ្វីៗ​​គឺ​​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​ឧបត្ថម្ភ (Sponsor) ​ហេតុ​ដូច្នេះ​ឱ្យ​តែ​អ្នក​ឧបត្ថម្ភ​​ហា​មាត់​ថា​ ទៅ​លិច​គឺ​លិច​ គេ​ថា​​ទៅ​កើត​គឺ​កើត​ហើយ​។​ ដល់​តែ​អ៊ីចឹង​ទៅ​អ្នក​ផលិត​ ឬ​អ្នក​ដឹកនាំ​កម្មវិធី​ បច្ចុប្បន្ន​ប្រៀប​ដូច​ជា​អាមោក​អ៊ីចឹង​ដែរ!។​ បើ​ហ៊ានតែ​តមាត់​ច្រើន​ គឺ​ត្រូវ​គេ​ធ្វើ​ស៊ីជាក់​ជា​មិន​ខាន​ឡើយ។​ ដោយសារ​តែ​អ្នក​ឧបត្ថម្ភ​កម្មវិធី ​ជា​អ្នក​បញ្ជា​ចង្កូត​ទទឹង​ទទែង ​ច្រងេង​ច្រងាង​យ៉ាង​ដូច្នេះ​​ ទើប​​កម្មវិធី​របស់​ទូរទស្សន៍​ខ្លះ ​ចំណាយ​​លុយ​អស់​​រាប់​ពាន់ ​រាប់​ម៉ឺន​ដុល្លារ​ តែ​គ្មាន​អ្វី​ប្លែក!​ វា​ដដែលៗ គ្មាន​​​អ្នក​ណា​គេ​​ចាប់​អារម្មណ៍ ​គ្មាន​អ្នក​​តាម​ដាន​ ឯ​ចំនួន​អ្នក​មើល​មិន​ស្មើ​នឹង​អ្នក​ឡាយ​​​លក់​ឡេ​ជេរ​បញ្ចោរ​គ្នា​ផង​។ ​​ដូច្នេះ​​កុំ​ថា​​ឡើយ​ប្អូន សូម្បី​តែ​លោក ណូយ​ ​វ៉ាន់ណេត​ ក៏​ពួក​ក្មេង​អស់​ហ្នឹង​មិន​​ស្គាល់​គាត់​ផង ពួក​គេ​ស្គាល់​តែ​ចំនួន​អ្នក​ទស្សនា (Viewers) ឡើង KK ហើយ​​គេ​គឺ​ជា​អ្នក​ឧបត្ថម្ភ​នៃ​កម្មវិធី​ គឺ​គេ​អាច​កុម្ម៉ង់​កម្មវិធី​ TV​ បាន​!»៕​​

អត្ថបទគួរចាប់អារម្មណ៍