The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សេង រដ្ឋា ថា អត់​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០២១




សេង រដ្ឋា ថា អត់​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០២១

Content image - Phnom Penh Post
ល្បី​ថា​ សេង រដ្ឋា ចូល​ប្រកួត​កញ្ញាឯក​ច​ក្កវាឡកម្ពុជា​ឆ្នាំ​ ២០២១​។ ហ្វេសប៊ុក​

សេង រដ្ឋា ថា អត់​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ ២០២១

ភ្នំពេញ៖ នាពេល​ថ្មីៗ​នេះ មាន​ការ​​បង្ហាញ​ពី​បេក្ខភាព​​នារី​ស្អាតៗ​ចំនួន​ ២៥​ រូប​ ដែល​មាន​ទាំង​​កូន​ខ្មែរ​​សុទ្ធ និង​ជា​កូន​កាត់​បរទេស​ពី​ក្រុម​អ្នក​​គាំទ្រ​វិស័យ​បវរកញ្ញា​កម្ពុជា​ ដោយ​ក្នុង​នោះ​ក៏​​ឃើញ​​មាន​វត្តមាន​​អតីតជា​បេក្ខនារី​បោះបង់​ចោល​​​តំណែង​ជា​កញ្ញាឯក​ដ៏​អស្ចារ្យ​ឆ្នាំ​ ២០២០ ​​​កញ្ញា សេង រដ្ឋា ផង​​​ដែរ ខណៈ​​សាមី​ខ្លួន​ក៏​​បាន​​ច្រានចោល​ភ្លាមៗ​ថា អត់​​ចូលរួម​ប្រកួត​ទេ​។

កញ្ញា សេង ​រដ្ឋា​ ​ជា​បេក្ខនារី​មក​ពី​​ខេត្ត​កំពង់ធំ​មាន​​​​​វ័យ​ ២១ ឆ្នាំ មាន​កម្ពស់​ ១,៧៣ ម៉ែត្រ ទម្ងន់ ៥៤ គីឡូ ​និង​ជា​និស្សិត​​​ស្រី​រៀន​​ជំនាញ​គណនេយ្យ​ ​នៅ​វិទ្យាស្ថាន​វ៉ាន់ដា​ ដែល​​មាន​​​រូប​​​ឆោម​​​ស្រស់​ស្អាត​​ និង​​​​​ចំណេះ​​ដឹង​ ​ក៏​ធ្លាប់​ឈ្នះ​​​​ជយលាភី​​ចំណាត់​ថ្នាក់​លេខ ១ ផង​ដែរ​​​ នៅ​ក្នុង​ការ​ប្រកួត​​បវរកញ្ញា​​ Miss Yellow 2018។

កញ្ញា​​​ សេង ​រដ្ឋា​ ​បាន​គ្រង​តំណែង​​​មកុដ​កញ្ញាឯក​ Miss Grand Cambodia 2020 ​​បាន​​​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ​ក្រោយ​​​មក​កញ្ញា​​​ក៏​​សម្រេច​ចិត្ត​​បោះបង់​ចោល​​តំណែង​នោះ​ ខណៈ​ជិត​ដល់​​​ពេល​ត្រូវ​​ទៅ​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​ Miss​ Grand​ International 2020 នៅ​​ឯ​ទីក្រុង​បាងកក ប្រទេស​ថៃ​ កាល​​​​ចុង​ខែ​មីនា ឆ្នាំ ​២០២១ ដោយ​​​មាន​បញ្ហា​ចម្រូងចម្រាស​​នឹង​ក្រុមហ៊ុន​អ្នក​រៀបចំ​ការ​ប្រកួត​។

ចំពោះ​ដំណឹង​លេច​ឮ​ថា កញ្ញា សេង រដ្ឋា ទំនង​​​អាច​ចូលរួម​​​ការ​ប្រកួត​កញ្ញា​ឯក​ចក្ក​វាឡ​​កម្ពុជា​ប្រចាំ​ឆ្នាំ​ ​២០២១​​ (Miss Universe Cambodia 2021)​ ​​នោះ ត្រូវ​​បាន​​តារា​សម្តែង​​ស្រី​រលក​ក្រោយ​ ដែល​អភិវឌ្ឍ​ខ្លួន​ពី​បេក្ខភាព​បវរកញ្ញា​រូប​នេះ ​ច្រានចោល​ភ្លាមៗ​នា​ពេល​​សួរ​នាំ​បញ្ជាក់​​។ កញ្ញា សេង រដ្ឋា ដែល​របូត​​​តំណែង​​ជា​​តំណាង​​ឱ្យ​​កម្ពុជា​នៅ​ក្នុង​ការ​ប្រកួត​អន្តរជាតិ​ឆ្នាំ ​២០២០​ ដោយ​ត្រូវ​បាន​​​ជំនួស​ទៅ​​ឱ្យ​​កញ្ញាឯក​រង​លំដាប់​ទី​២ ​គឺ​កញ្ញា លីវ ជីលី នោះ ​​បាន​ឆ្លើយ​​តប​បញ្ជាក់​​​​យ៉ាង​ខ្លី​កំប៉ិត​ឡិត​​​ថា៖ «​ខ្ញុំ​អត់​មាន​បាន​ចូលរួម​ប្រកួត​​អ្វី​​នោះ​ទេ សុំ​​ទោស​​ផង​ ពេល​នេះ​ខ្ញុំ​រវល់​ថត​!»​ ហើយ​ក៏​បិទ​ទូរ​ស័ព្ទ​ភ្លែត​ ​ក្រោយ​ពី​បាន​​​ដឹង​ថា ខាង​​សារព័ត៌មាន ​ភ្នំពេញ ​ប៉ុស្តិ៍​​។​

ស្រាប់​តែ​មាន​រឿង​ផ្ទុះ​ឡើង​​នូវ​មតិ​ខ្វែង​គ្នា​ រវាង​បេក្ខនារី​កញ្ញាឯក​ដ៏​​​អស្ចារ្យ​នៃ​កម្ពុជា​ឆ្នាំ ​២០២០​ (Miss Grand Cambodia 2020) ​កញ្ញា សេង រដ្ឋា និង​​ក្រុមហ៊ុន​ដែល​រៀបចំ​​ការ​ប្រកួត​បាន​​​មាន​ការ​ផុស​ចេញ​​​​នូវ​​លិខិត​​អញ្ជើញ​មួយ​ ដែល​មាន​​តំណាង​​​ពី​ផលិតកម្ម​​មហាហង្ស​​ និង​​អ្នក​​​គ្រប់គ្រង​​បេក្ខនារី​​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​​​ចុះ​​កាល​​បរិច្ឆេទ​​នៅ​​ថ្ងៃទី ​១៨ ខែ ​មករា ឆ្នាំ ​២០២១ ជូន​ចំពោះ​កញ្ញា​ សេង រដ្ឋា នៅ​ថ្ងៃ​ទី ១៩ ខែ ​មករា ឆ្នាំ ២០២១ កន្លង​មក​​នោះ​៕​

អត្ថបទគួរចាប់អារម្មណ៍