The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សត្វ​ដ៏​តូច​បំផុត​ក្នុ​ងតំបន់​ស៊ីបេរី​​​នៅ​រស់​រាន​មាន​ជីវិត​អាយុ​ជាង ២៤ ​០០០​ ឆ្នាំ​




សត្វ​ដ៏​តូច​បំផុត​ក្នុ​ងតំបន់​ស៊ីបេរី​​​នៅ​រស់​រាន​មាន​ជីវិត​អាយុ​ជាង ២៤ ​០០០​ ឆ្នាំ​

Content image - Phnom Penh Post
សត្វ​ bdelloid អាច​រស់​រាន​ឡើង​វិញ​​ក្រោយកករឹង​​អស់ ២៤០០០​ឆ្នាំ​នៅ​ស៊ីបេរី រួច​វា​ធ្វើ​ការ​ក្លូន​ដោយ​ខ្លួន​ឯង​។ AFP

សត្វ​ដ៏​តូច​បំផុត​ក្នុ​ងតំបន់​ស៊ីបេរី​​​នៅ​រស់​រាន​មាន​ជីវិត​អាយុ​ជាង ២៤ ​០០០​ ឆ្នាំ​

ក្រុងវ៉ាស៊ីងតោន៖ មីក្រូ​សត្វ​ដ៏​តូច​បំផុត​ឈ្មោះ សត្វ​​ bdelloid អាច​រស់​រាន​ឡើង​វិញ​​ក្រោយ​ត្រូវបាន​បង្កក​រយៈ​ពេល ២៤ ០០០ ​ឆ្នាំ​នៅ​ស៊ីបេរី រួច​វា​ធ្វើ​ការ​ក្លូន​ដោយ​ខ្លួន​ឯង​។ នេះ​បើ​យោងតាម​ក្រុម​អ្នក​វិទ្យា​សាស្ដ្រ​រុស្ស៊ី​បាន​និយាយ​កាល​ពី​ថ្ងៃចន្ទ។

ស្ដាស ម៉ាឡាវីន ដែល​ជាសហអ្នក​និពន្ធ​ក្នុង​ព្រឹត្ដិបត្រ ​Current Biology លើ​ផ្នែក​អភិវឌ្ឍ បាន​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន AFP លទ្ធផល​នៃការ​រក​ឃើញ​បាន​បង្ក​ជា​ចម្ងល់​ចំណាប់​អារម្មណ៍​អំពី​អ្វីដែល​យន្ដកាល​របស់​សត្វ​ពហុកោសិកា​នេះ​បាន​ប្រើ​ ដើម្បី​ស៊ូទ្រាំ​នឹង​សីតុណ្ហភាព​បង្កក​យូរ​ខ្លាំង​យ៉ាង​នេះ​។

លោក ម៉ាឡាវីន មក​ពី​វិទ្យាស្ថាន​ដោះស្រាយ​បញ្ហា​រូបសាស្ដ្រ​គីមី និង​ជីវវិទ្យា​ផ្នែក​វិទ្យាសាស្ដ្រ​ផែនដី នៅ​ទីក្រុង ​Pushchino ប្រទេស​រុស្ស៊ី បាន​និយាយថា​៖ «​របាយ​ការណ៍​របស់​យើង​ គឺជា​ភ័ស្ដុតាង​ដ៏​រឹង​មាំ​បំផុត​នា​ពេល​បច្ចុប្បន្ន​ដែល​បង្ហាញ​ថា សត្វ​ពហុកោសិកា អាច​ទប់​ទល់​រហូត​ដល់​រាប់​ម៉ឺន​ឆ្នាំ​ក្នុង cryptobiosis ជា​តំណាក់​កាល​ស្ទើរតែ​ឈប់​ចំពោះ​ការ​រំលាយ​អាហារ​»។

Content image - Phnom Penh Post
មីក្រូ​សត្វ​​ bdelloid អាច​រស់​រាន​ឡើង​វិញ​​ក្រោយ​ត្រូវបាន​បង្កក​រយៈ​ពេល ២៤ ០០០ ​ឆ្នាំ​នៅ​ស៊ីបេរី។ AFP​

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​ឧបករណ៍​ខួង​អណ្ដូង​ប្រមូល​សំណាក​សំខាន់ៗ​ពី​ទន្លេ​អាឡាហ្សេយ៉ា ក្នុង​តំបន់​អាក់ទិក​នៃ​ប្រទេស​រុស្ស៊ី​ រួច​ប្រើ​ឧបករណ៍​គណនា​អាយុសត្វ​ចន្លោះ​ពី ២៣ ៩៦០ ទៅ ២៤ ៤៨៥ ឆ្នាំ​។

ពួកគេ​ធ្លាប់​បាន​រក​ឃើញ​សត្វ​តូច​បំផុត​​​មាន​កោសិកា​តែមួយ​ ដែល​មាន​សមត្ថភាព​ប្រហាក់​ប្រហែល​គ្នា​នេះ​។

ចំពោះ​សត្វមាន​ជីវិត​ដែល​មាន​ពហុ​កោសិកា​ទាំងនេះ មាន​របាយ​ការណ៍​មួយ​ស្ដីពី​ដង្កូវ​ណេម៉ាតូត អាយុ ៣​ម៉ឺន​ឆ្នាំ​មួយ​ក្បាល​ បានរស់​រាន​មាន​ជីវិត​ឡើង​វិញ​ ក៏​ដូចជា​ស្លែ និង​រុក្ខជាតិ​មួយចំនួន​ទៀត ក៏​បាន​រស់​ឡើង​វិញ​ក្រោយ​ពី​ជាប់​ក្នុង​ទឹក​កក​រាប់​ពាន់​ឆ្នាំ​។

លោក ម៉ាឡាវីន បាន​អះអាងថា ពេលនេះ ពពួក​សត្វ​រ៉ូទីហ្វើរ អាច​ត្រូវបាន​បញ្ចូល​ទៅ​ក្នុង​បញ្ជីសត្វ​មាន​ជីវិត​ ដែល​នៅតែ​រស់​រាន​មាន​ជីវិត​គ្រប់​កាលៈទេសៈ​។

លោក​បាន​ប្រាប់ AFP ថា៖ យើង​អាច​ប្រើ​ពពួក​សត្វ​ទាំង​នេះ​ជា​គំរូ​សិក្សា​ពី​សមត្ថភាព​រស់​រាន​ក្នុង​បរិស្ថាន​ត្រជាក់ និង​ស្ងួត​ខ្លាំង​ចំពោះ​អម្បូរ​ពួកវា​ រួច​ធ្វើ​ការ​ប្រៀប​ធៀប​ទៅកាន់​ពពួក​សត្វ​ដទៃ ដូចជា តាឌីហ្គ្រាដស៍ ណេម៉ាតូតជាដើម​»៕ AFP/HR

Content image - Phnom Penh Post
ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ប្រើ​ឧបករណ៍​ខួង​អណ្ដូង​ប្រមូល​សំណាក​សំខាន់ៗ​ពី​ទន្លេ​អាឡាហ្សេយ៉ា ​ប្រទេស​រុស្ស៊ី​។ AFP

អត្ថបទគួរចាប់អារម្មណ៍