The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មិនអាចលើកទង់គាំទ្រភេទទី៣ ប្ដីប្រពន្ធប្រុសភេទដូចគ្នានៅអាមេរិក លេង​ភ្លើងឥន្ទធនូបំភ្លឺផ្ទះតែម្ដង




មិនអាចលើកទង់គាំទ្រភេទទី៣ ប្ដីប្រពន្ធប្រុសភេទដូចគ្នានៅអាមេរិក លេង​ភ្លើងឥន្ទធនូបំភ្លឺផ្ទះតែម្ដង

Content image - Phnom Penh Post
ប្ដីប្រពន្ធ​ភេទ​ដូចគ្នា​លេង​ភ្លើង​ពណ៌​ឥន្ទធនូ​នៅ​បរិវេណ​ខាង​ក្រៅ​ផ្ទះ ក្រោយ​ពី​ខកខាន​មិនអាច​លើក​ទង់ចម្រុះពណ៌​​គាំទ្រ​ភេទទី៣។

មិនអាចលើកទង់គាំទ្រភេទទី៣ ប្ដីប្រពន្ធប្រុសភេទដូចគ្នានៅអាមេរិក លេង​ភ្លើងឥន្ទធនូបំភ្លឺផ្ទះតែម្ដង

ក្រុង​ញូវយ៉ក៖ គូស្នេហ៍​ស្រឡាញ់​ភេទ​ដូច​គ្នា​មួយ​គូ​នៅ​រដ្ឋ​វីស្កូនស៊ីន​របស់​សហរដ្ឋ​អាមេរិក បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​លើ​អនឡាញ ជាមួយ​​ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម ​ដោយ​​បាន​ពន្យល់​ពី​មូលហេតុ​ដែល​ពួកគេ​លេង​ភ្លើង​ពណ៌​ឥន្ទធនូ​នៅ​បរិវេណ​ខាង​ក្រៅ​ផ្ទះ ក្រោយ​ពី​ខកខាន​មិនអាច​លើក​ទង់​គាំទ្រ​ភេទទី៣។

លោក ម៉េម៉ូ ហ្វាឈីណូ អាយុ ៣៥ ឆ្នាំ និង​ស្វាមី លោក ឡានស៍ មីអ៊ើ អាយុ ៣៦ ​ឆ្នាំ ត្រូវបាន​ប្រាប់ឱ្យ​ដក​ទង់​ឥន្ទធនូ​​​ចេញ​ ក្រោយ​ពី​បទ​បញ្ញត្ដិ​ថ្មី​ត្រូវបាន​ដាក់​ឱ្យ​អនុវត្ដ​ក្នុង​សង្គម​របស់​ពួកគេ​រស់​នៅ។

នៅ​ក្នុង​ការ​បង្ហោះ​លើ​បណ្ដាញសង្គម Reddit កាលពី​សប្ដាហ៍​មុន បុរស​ទាំងពីរ​នាក់​បាន​ឱ្យ​ដឹងថា ពួកគេ​ឆ្លៀត​ឱកាស​​​តម្លើង​ពន្លឺ​ភ្លើង​ពណ៌ជំនួសវិញ ព្រោះ​តែ​ចន្លោះ​​​ប្រហោង​នៃ​បម្រាម​។ ការ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ស្រាប់​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។

ពួកគេ​បាន​ពន្យល់​ថា សមាគម​ក្នុង​ស្រុក​នៃទីក្រុង Racine ថ្មីៗ​នេះ​ បាន​ដាក់​ការ​រឹត​បន្ដឹង​លើ​ការ​តាំង​បង្ហាញ​ទង់​តំណាង​ខាង​ក្រៅ​ផ្ទះ ដោយសារ​អ្នក​ខ្លះ​បង្ហោះ​ទង់​ BLM [Black Lives Matter] ទង់​ឆ្នូត​ពណ៌​ខៀវ (រមែង​ត្រូវបាន​ប្រើ​សម្រាប់​បង្ហាញ​ការ​គាំទ្រ​ដល់​ប៉ូលិស​) និង​ទង់​បញ្ចេញ​មតិ​ជាដើម។

Content image - Phnom Penh Post
លោក ម៉េម៉ូ ហ្វាឈីណូ អាយុ ៣៥ ឆ្នាំ និង​ស្វាមី លោក ឡានស៍ មីអ៊ើ អាយុ ៣៦​ឆ្នាំ។

ប្ដី​ប្រពន្ធ​ប្រុស​ដូច​គ្នា​ទាំងពីរ​នាក់​នេះ​សរសេរថា​ ច្បាប់​ថ្មី​ បាន​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​តាំង​បង្ហាញ​តែ​ទង់​ជាតិ​អាមេរិក​ប៉ុណ្ណោះ។

ពួកគេ​ដែល​បាន​បង្ហាញ​ពន្លឺ​ភ្លើង​តំណាង​ទង់​ ៦​ ពណ៌ បាន​បន្ដថា​៖ «​យោង​តាម​ច្បាប់​ថ្មី យើង​កត់​សម្គាល់​ថា ពន្លឺ​ដែល​អាច​​រើរុះ​បាន​ ត្រូវបាន​​ដោយ​មិន​ជាប់​បម្រាម​ឡើយ​»។

លោក ហ្វាឈីណូ បាន​និាយយថា គំនិត​ប្រើ​ប្រាស់​ពន្លឺ​ភ្លើង​ចម្រុះ​ពណ៌​នេះ​កើតឡើង​ពី​ការ​ប្រើ​ប្រាស់​​ពន្លឺ​ភ្លើង​ចម្រុះ​ពណ៌​ក្នុង​ឱកាស​ផ្សេង​ៗ​កន្លង​មក​ ដូចជា គ្រីស្ដ​ស្មាស់។

លោក​និយាយថា​៖ «​ដូច្នេះ យើង​បា​នដឹង​ថា យើង​អាច​ធ្វើ​វាបាន​»។

លោក​បាន​បន្ថែម​ថា ភ្លើង​ចម្រុះ​ពណ៌​នៅតែ​អាច​បំភ្លឺ​ស្បៃ​រាត្រី​រហូត​ដល់​បំណាច់​ខែ​មិថុនា​យ៉ាង​ហោច​ណាស់។ ប្ដីប្រពន្ធ​ប្រុស​ទាំងពីរ​បាន​រួម​រស់​ជាមួយ​គ្នា​ជិត ៨​ឆ្នាំ និង​បាន​រៀបការ ៥ឆ្នាំ​មក​ហើយ​៕ AFP/HR

Content image - Phnom Penh Post
ផ្ទះ​ប្ដីប្រពន្ធ​ភេទដូចគ្នា មុនពេល​ធ្វើការ​តាំងលម្អភ្លើង​ពណ៌​ឥន្ទធនូ។

អត្ថបទគួរចាប់អារម្មណ៍