The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រមាំង​​សៃហ្គា​ដ៏​កម្រ​ សម្ងំ​កកើត​កូនចៅ​​នៅ​កាហ្សាក់ស្ថាន​ ក្រោយ​ ៣៥០​ ក្បាល ​ត្រូវរន្ទះបាញ់ងាប់​​ស្ទើរ​ផុតពូជ​




រមាំង​​សៃហ្គា​ដ៏​កម្រ​ សម្ងំ​កកើត​កូនចៅ​​នៅ​កាហ្សាក់ស្ថាន​ ក្រោយ​ ៣៥០​ ក្បាល ​ត្រូវរន្ទះបាញ់ងាប់​​ស្ទើរ​ផុតពូជ​

Content image - Phnom Penh Post
ប្រទេស​កាហ្សាក់ស្ថាន មើលឃើញកំណើនរមាំងសៃហ្គាដ៏កម្រក្រោយក្លាយជាសត្វជិតផុតពូជ។ AFP

រមាំង​​សៃហ្គា​ដ៏​កម្រ​ សម្ងំ​កកើត​កូនចៅ​​នៅ​កាហ្សាក់ស្ថាន​ ក្រោយ​ ៣៥០​ ក្បាល ​ត្រូវរន្ទះបាញ់ងាប់​​ស្ទើរ​ផុតពូជ​

ក្រុង​អាស្ដាណា៖ ចំនួន​សត្វរមាំង​ សៃហ្គា ដ៏​ជិត​ផុត​ពូជ​បំផុត បាន​កើន​ឡើង​លើស​ទ្វេ​ដង​តាំងពី​ឆ្នាំ​ ២០១៩ ដែល​បាន​ផ្ដល់​ក្ដី​សង្ឃឹម​ថ្មី​ដល់​ក្រុម​អ្នក​អភិរក្ស​ចំពោះ​ការ​​រស់​រាន​រយៈ​ពេល​យូរ​អង្វែង​របស់​សត្វ​នៅ​លើវាលស្មៅ​ទាំង​នេះ។

​ព័ត៌មាន​បាន​ផ្សាយ​ថា ចំនួន​រមាំង​សៃហ្គា ក្នុង​ប្រទេស​អាស៊ី​កណ្ដាល​នេះ បាន​កើន​ឡើង​ពី ៣៣៤​ ០០០ ទៅ ៨៤២ ​០០០​ ក្បាល​ តាំង​ពី​គ្រា​​ដែលការ​សិក្សា​ពី​លើ​អាកាស​មួយ​ត្រូវបាន​ធ្វើ​ឡើង​ដោយ​បាន​លើក​ឡើង​ថា វា​នៅតែ​បន្ដ​បង្ក​កំណើត​មក​វិញ​ក្រោយ​ពី​មាន​ស្លាប់​ដ៏​ច្រើន​សន្ធឹក​ក្នុង​ឆ្នាំ​ ២០១៥។

ក្រសួង​ជីវចម្រុះ​កាហ្សាក់ស្ថាន បាន​ឱ្យ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា ការ​កើន​ឡើង​នេះ​គឺជា​សមិទ្ធផល​នៃ​វិធាន​ការ​ដ៏​មាន​ប្រសិទ្ធភាព​ចំពោះ​ការ​អភិរក្ស​រមាំងសៃហ្គា និង​ទប់​ស្កាត់​ការ​ប្រមាញ់។

ក្នុង​ឆ្នាំ​២០១៥ រមាំង​​ប្រមាណ ២០​ម៉ឺន​ក្បាល ជា​ចំនួន​ច្រើន​ពាក់​កណ្ដាល​នៃ​ចំនួន​ទូទាំង​ពិភពលោ​កសរុប​កាល​គ្រា​នោះ បាន​បាត់​បង់​ជា​បន្ដ​បន្ទាប់ ដោយសារ​អ្វី​ដែល​ក្រុម​អ្នក​វិទ្យាសាស្ដ្រ​ក្រោយ​មក​កំណត់​ជា​​បាក់តេរី​ឆ្លង​តាម​ច្រមុះ​ ដែល​រីករាល​ដាល​យ៉ាង​ខ្លាំង​ក្នុង​បរិយាកាស​ក្ដៅ និង​សើម។

Content image - Phnom Penh Post
ព័ត៌មាន​បាន​ផ្សាយ​ថា ចំនួន​រមាំង​សៃហ្គា ក្នុង​ប្រទេស​អាស៊ី​កណ្ដាល​នេះ បាន​កើន​ឡើង​ពី ៣៣៤​០០០ ទៅ ៨៤២​០០០​ក្បាល​។ AFP

ការ​ប្រមាញ់​គឺជា​ការ​គំរាម​កំហែង​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ចំពោះ​ពពួក​រមាំង​​សៃហ្គា​ ដែល​ស្គាល់​ជា​អម្បូរ​សត្វ​ច្រមុះ​មូល​ដ៏​ចម្លែក និង​ក្លាយជា​តម្រូវការ​ស្នែង​សម្រាប់​ធ្វើ​ជា​ឱសថ​បុរាណ​ចិន។

បើ​តម្រូវ​ការ​ស្នែង​សត្វ​ឈ្មោល​កាល ៥ ​ឆ្នាំ​មុន​ បាន​ធ្វើ​ឱ្យ​ចំនួន​សត្វ​ឈ្មោល​​ធ្លាក់​ចុះ​មក​ត្រឹម​មួយ​ក្បាល​ក្នុង​ចំណោម​សត្វ​ញី ១៨​ ក្បាល ទស្សនកិច្ច​ទៅកាន់​តំបន់​សត្វ​សៃហ្គា​មួយ​នៅ​ភាគ​ពាយព្យ​ប្រទេស​កាហ្សាក់ស្ថាន បាន​ឃើញ​ពី​កំណើន​សត្វ​ឈ្មោល​មួយ​ក្នុង​ចំណោម​សត្វ​ពី ៧​ ក្បាល​ ឬ​ ១ ទល់​នឹង ៨​»។

បម្រែ​បម្រួល​អាកាស​ធាតុ​ និង​ការ​វាតទី​របស់​មនុស្ស​តាម​រយៈ​ដីកសិកម្ម​ និង​គម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​ គឺជា​ការ​គំរាម​កំហែង​ផ្សេង​ទៀត​ចំពោះ​ពពួក​សត្វ​រមាំង​​សៃហ្គា។

កាល​ពី​ដើម​ខែ ក្រសួង​ជីវចម្រុះ​ បាន​ប៉ាន់​ប្រមាណ​ថា រមាំង​សៃហ្គា​ញី​ប្រមាណ ៣៥០ ​ក្បាល​ ត្រូវបាន​សម្លាប់​ដោយ​រន្ទះ​បាញ់​អំឡុង​ពេល​ព្យុះ​ភ្លៀង​នៅ​ភាគ​ខាង​លិច​ប្រទេស​៕ AFP/HR

Content image - Phnom Penh Post
ក្រសួង​ជីវចម្រុះ​ថា ការ​កើន​ឡើង​នេះ​ដោយសារ​​វិធាន​ការ​អភិរក្ស​ដ៏​មាន​ប្រសិទ្ធភាព​ និងការ​​ទប់​ស្កាត់​ការ​ប្រមាញ់។ AFP

Content image - Phnom Penh Post
រមាំងសៃហ្គា​​នៅតែ​​បន្ដ​បង្ក​កំណើត​មក​វិញ​ក្រោយ​ពី​មាន​ស្លាប់​ដ៏​ច្រើន​សន្ធឹក​ក្នុង​ឆ្នាំ​២០១៥។ AFP

Content image - Phnom Penh Post
កាល​ពី​ដើម​ខែ រមាំង​សៃហ្គា​ញី​ប្រមាណ ៣៥០​ក្បាល​ ត្រូវបាន​សម្លាប់​ដោយ​រន្ទះ​បាញ់​អំឡុង​ពេល​ព្យុះ​ភ្លៀង​។

Content image - Phnom Penh Post
ស្គាល់​ជា​អម្បូរ​សត្វ​ច្រមុះ​មូល​ដ៏​ចម្លែក រមាំងសៃហ្កា​ង​ក្លាយជា​តម្រូវការ​ស្នែង​សម្រាប់​ធ្វើ​ជា​ឱសថ​បុរាណ​ចិន។ AFP

អត្ថបទគួរចាប់អារម្មណ៍