The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - តារាចម្រៀង​ប្រុស ព្រាប សុវត្ថិ ក្លាយជា​តំណាង​កម្ពុជា​ចូលរួម​មហោស្រព​តន្ត្រី​ជប៉ុន-អាស៊ាន​តាម​អនឡាញ​ឆ្នាំ​ ២០២១




តារាចម្រៀង​ប្រុស ព្រាប សុវត្ថិ ក្លាយជា​តំណាង​កម្ពុជា​ចូលរួម​មហោស្រព​តន្ត្រី​ជប៉ុន-អាស៊ាន​តាម​អនឡាញ​ឆ្នាំ​ ២០២១

Content image - Phnom Penh Post

តារាចម្រៀង​ប្រុស ព្រាប សុវត្ថិ ក្លាយជា​តំណាង​កម្ពុជា​ចូលរួម​មហោស្រព​តន្ត្រី​ជប៉ុន-អាស៊ាន​តាម​អនឡាញ​ឆ្នាំ​ ២០២១

ភ្នំពេញៈ តារាចម្រៀង​ប្រុស​ល្បី​លំដាប់​កំពូល​លោក ព្រាប សុវត្ថិ មាន​វត្តមាន និង​ក្លាយជា​តារា​តំណាងឱ្យ​កម្ពុជា​ចូលរួម​ក្នុង​កម្មវិធី​មហោស្រព​អនឡាញ​តន្ត្រី​ជប៉ុន-អាស៊ាន ដែលជា​ការផ្ដួចផ្ដើម​គំនិត​ដោយ​ប្រទេស​ជប៉ុន សម្រាប់​ឆ្នាំ​ ២០២១​។

កម្មវិធី​មហោស្រព​អនឡាញ​តន្ត្រី​ជប៉ុន-អាស៊ាន (ONLINE ASEAN-Japan Music Festival) https://www.youtube.com/watch?v=uXnaWiedA5E បង្កើតឡើង ដើម្បី​រឹតចំណង​នៃ​ទំនាក់ទំនង​របស់​ជប៉ុន​ជាមួយ​នឹង​បណ្ដា​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន នៅក្នុង​បរិបទ​ថ្មី​នៃ​ពិភពលោក​កំពុងតែ​គំរាមកំហែង ដោយសារ​ជំងឺ​កូវីដ​ ១៩​។

លោក ព្រាប សុវត្ថិ បាន​លេច​មុខជា​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចូលរួម​កម្មវិធី​មួយ​មាន​ឈ្មោះថា ONLINE ASEAN-Japan Music Festival តាមរយៈ​ការបកស្រាយ​ចម្រៀង​មួយ​បទ ដែលមាន​ចំណង​ថា «​យើង​ត្រូវ​ក្លាហាន​-We are courage» https://youtu.be/uXnaWiedA5E​។

Content image - Phnom Penh Post

កម្មវិធី​មហោស្រព​អនឡាញ តន្ត្រី​ជប៉ុន-អាស៊ាន ដែល​ទស្សនិកជន​អាច​ទស្សនា​ដោយ​សេរី និង​ស្វែងយល់​ពី​ប្រទេស​នីមួយៗ​តាមរយៈ​តន្ត្រី និង​សារ បាន​ការចាក់ផ្សាយ​ចាប់តាំងពី​ថ្ងៃ​សៅរ៍ ទី​ ៥ ខែមិថុនា និង​បន្ត​ដល់​ថ្ងៃ​សុក្រ ទី​ ១១ ខែមិថុនា ឆ្នាំ​ ២០២១​។ នេះ​បើតាម​សេចក្តី​ជូនដំណឹង​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​តាម​គេហទំព័រ​ផ្លូវការ​។

សិល្បករ-សិល្បការិនី ជា​តំណាងឱ្យ​បណ្តា​ប្រទេស​និមួយៗ​បាន​ចូលរួម​នៅ​ក្នុង​កម្មវិធី​មហោស្រព​អនឡាញ​តន្ត្រី​ជប៉ុន-អាស៊ាន ឆ្នាំ​ ២០២១ ​នេះ សុទ្ធ​មាន​បទចម្រៀង​ប្រចាំ​ប្រទេស​ខ្លួន សម្រាប់​ចែកជូន​ដល់​ទស្សនិកជន​ស្តាប់ និង​ទស្សនា​។ សម្រាប់​ប្រទេស​ជប៉ុន​ជា​ម្ចាស់ផ្ទះ​មាន​បទ «Wilderness world» ដែល​បកស្រាយ​ដោយ Nogizaka46 ប្រទេស​ប្រ៊ុយណេ មាន​បទ​ «OST Upin & Ipin: keris Siamang Tunggal» ច្រៀង​ដោយ Fakhrul Razi ប្រទេស​កម្ពុជា មាន​លោក ព្រាប សុវត្ថិ តាមរយៈ​បទ​ «​យើង​ត្រូវ​ក្លាហាន-We are courage»​។

ប្រទេស​ឥណ្ឌូនេស៊ី​មាន សិល្បករ Andien ច្រៀង​បទ «KonoYou No Utsukushisa» ប្រទេស​ឡាវ បទ​ «Laos Simply Beautiful» ច្រៀង​ដោយ Alexandra Bounxouei ប្រទេស​ម៉ាឡេស៊ី មាន​បទ «7 NASIHAT» ច្រៀង​ដោយ Dato' Sri Siti Nurhaliza ប្រទេស​ហ្វីលីពីន មាន​បទ​ « Isa Pang Araw» ច្រៀង​ដោយ Sarah Geronimo ប្រទេស​សឹង្ហបុរី​មាន​បទ​ «Awakkatmana» ច្រៀង​ដោយ​ Taufik Batisah ប្រទេស​ថៃ មាន​បទ​ «Aishiteru» ច្រៀង​ដោយ Paowlee Pornpimon ប្រទេស​វៀតណាម មាន​បទ​ «HװM NAY MּNH CƯỚI» ច្រៀង​ដោយ Dong Nhi៕

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍