The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - បម្រែ​បម្រួល​អាកាស​ធាតុបង្ខំ​ឱ្យ​ត្រី​សាល់ម៉ុន​កាលីហ្វរនីញ៉ា​ ជិះ​ឡាន​ធ្វើដំណើរ​ទៅកាន់​មហាសមុទ្រ​




បម្រែ​បម្រួល​អាកាស​ធាតុបង្ខំ​ឱ្យ​ត្រី​សាល់ម៉ុន​កាលីហ្វរនីញ៉ា​ ជិះ​ឡាន​ធ្វើដំណើរ​ទៅកាន់​មហាសមុទ្រ​

Content image - Phnom Penh Post

បម្រែ​បម្រួល​អាកាស​ធាតុបង្ខំ​ឱ្យ​ត្រី​សាល់ម៉ុន​កាលីហ្វរនីញ៉ា​ ជិះ​ឡាន​ធ្វើដំណើរ​ទៅកាន់​មហាសមុទ្រ​

ក្រុង​ញូវយ៉ក៖ ជាមួយ​គ្រោះ​រ៉ាំង​ស្ងួត​ហួត​ទឹក​ទន្លេ​ខុស​ទម្លាប់​ រដ្ឋ​កាលីហ្វរនីញ៉ា​ កំពុង​តែ​បង្កើន​ប្រតិបត្ដិការ​ជួយ​ត្រី​សាល់ម៉ុន​ ឈីនូក (Chinook salmon) មាន​ឱកាស​បាន​ទៅ​ដល់មហាសមុទ្រ​ប៉ាស៊ីហ្វិក ដោយ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​ជាមួយ​រថយន្ដ​ដឹក​ទឹក​ជា​ច្រើន​គ្រឿង។

ពូជ​ត្រី​​មាន​វដ្ដ​ជីវិត​បំលាស់ទី​ពីទឹក​សាប​ទៅទឹកប្រៃ ​​​ដ៏​ឆ្ងាញ់​ពិសា​នេះ ​ចាប់​កំណើត​ក្នុង​ទន្លេ​នេះ រួច​ហែល​ចូល​មហាសមុទ្រ​ ជាទី​ដែល​ពួកវា​ធំធាត់​ និង​អាច​បន្ដ​រស់​នៅ​ជា​ច្រើន​ឆ្នាំ មុន​ពេល​វិល​ទៅ​កាន់​ទន្លេ​កំណើត​វិញ​ដើម្បី​ពង និង​បញ្ចប់​ជិវិត​។

ប៉ុន្ដែ​ទន្លេ​រីង​ស្ងួត​ដែល​សល់ទឹក​ហូរ​រឹម​ៗ​ ឬ​ទឹក​ក្ដៅ​ឧណ្ឌៗ​ អាច​បង្ក​ការ​រំខាន​ដំណើរ​វិវត្ដន៍​ ដែល​នាំ​ឱ្យ​នាយកដ្ឋាន​ត្រី​ និង​សត្វ​ព្រៃ​រដ្ឋ​កាលីហ្វរនីញ៉ា ចាត់​វិធាន​ការ​សម​ស្រប​ក្នុង​ការ​ដឹក​ជញ្ជូន​ត្រី​សាល់​ម៉ុន​រាប់​លាន​ក្បាល​ទៅ​កាន់​សមុទ្រ​។

ខណៈ​ការ​ធ្វើដំណើរ​តាម​ផ្លូវ​គោក​នេះ​មាន​ប្រវត្ដិ​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៨០ ស្ថានភាព​គ្រោះ​រ៉ាំង​ស្ងួត​មុន​កំណត់​ក្នុង​រដូវ​ប្រាំង មាន​ន័យ​ថា អាជ្ញាធរ​គ្រោង​បង្កើន​ទំហំ​ប្រតិបត្ដិការ​ដឹក​ជញ្ជូន​ដល់
២០ ​ភាគរយ​។

Content image - Phnom Penh Post

ឡាន​ទឹក​ដឹក​ត្រី​សាល់ម៉ុន​តូច​ៗ ១៧ ​លាន​ក្បាល​ នឹង​ធ្វើ​ដំណើរ​ ៤៨ ០០០​ គីឡូម៉ែត្រ​រវាង​ខែ​មេសា និង​ខែ​មិថុនា​ ដោយ​​ជួយ​កូន​ត្រី​មិន​ចាំ​បាច់​ហែល​ទឹក​ដែល​រមែង​ឆក់​យក​ជីវិត​ពួកវា​ជា​ច្រើន​ក្បាល​។

ក្នុង​រដូវ​ប្រាំង​នេះ អាជ្ញាធរ​កាលីហ្វរនីញ៉ា បាន​ប្រកាស​អាសន្ន​ចំពោះ​គ្រោះ​រ៉ាំង​ស្ងួត​ក្នុង​តំបន់​ចំនួន ៤០​ លើ​ ៥៨​ ទីតាំង​នៃ​រដ្ឋ​កាលីហ្វរនីញ៉ា​។ ដោយ​ចាត់​ទុក​ជា​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ ស្ថានភាព​ខុស​ធម្មជាតិ​នេះ​នៅតែ​មិន​អាច​ទៅរួច​ រហូត​ដល់​មាន​ភ្លៀង​ធ្លាក់​នៅ​ ៥ ឬ ៦ ​ខែ​មុខ​ទៀត​។

កាសន័រ បាន​និយាយថា​៖ «​យើង​ចង់​ឱ្យ​ប្រាកដថា យើង​ផ្ដល់​​ឱកាស​​ល្អ​បំផុត​ដល់​ត្រី​ ដោយសារ​យើង​មិន​ដឹង​ថា នឹង​មាន​អ្វី​កើត​ឡើង​នា​ពេល​ខាង​មុខ​ទៀត​នោះទេ​។ ពេល​នេះ មិន​មាន​ភ្លៀង​ឡើយ​»៕ AFP/HR

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

Content image - Phnom Penh Post

អត្ថបទគួរចាប់អារម្មណ៍