The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ដំរី ២៨ ក្បាល នៅឥណ្ឌាត្រូវបានយកសំណាកធ្វើតេស្ដរកកូវីដ ១៩ ក្រោយ​ការ​ស្លាប់​តោ​ញី​ ១ ក្បាល




ដំរី ២៨ ក្បាល នៅឥណ្ឌាត្រូវបានយកសំណាកធ្វើតេស្ដរកកូវីដ ១៩ ក្រោយ​ការ​ស្លាប់​តោ​ញី​ ១ ក្បាល

Content image - Phnom Penh Post
សំណាក​តាម​ច្រមុះ​ និង​រន្ទ​គូទ​ត្រូវបាន​យក​ពី​ដំរី ២៨​ ក្បាល រួមទាំង កូន ២ ​ក្បាល កាលពី​ថ្ងៃ​អង្គារ។ AFP

ដំរី ២៨ ក្បាល នៅឥណ្ឌាត្រូវបានយកសំណាកធ្វើតេស្ដរកកូវីដ ១៩ ក្រោយ​ការ​ស្លាប់​តោ​ញី​ ១ ក្បាល

ក្រុង​ញូវដែលី៖ ដំរី ២៨​ ក្បាល ត្រូវបាន​ធ្វើ​តេស្ដ​រក​កូវីដ ១៩ នៅ​តំបន់​អភិរក្ស​ព្រៃ​មួយ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ឥណ្ឌា ក្រោយ​របាយ​ការណ៍​តោ​អាស៊ីទិក​ដ៏​កម្រ​មួយ​ក្បាល​ស្លាប់​ដោយសារ​តែ​វីរុស​នេះ។

បណ្ដាញ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​បាន​រាយការណ៍​ថា ជា​អ្វីដែល​គេ​ជឿ​ថាជា​ការ​ស្លាប់​ដំបូង​របស់​សត្វ​ដោយសារ​ជំងឺ​កូវីដ ១៩ នៅ​ឥណ្ឌា តោ​ញី​អាយុ ៩​ឆ្នាំ​មួយ​ក្បាល​នៅ​សួន​សត្វ​មួយ​ក្នុង​ទីក្រុង​ឈិនណៃ រដ្ឋ​តាមីល ណាឌូ បាន​ស្លាប់​កាល​ពី​ដើម​មិថុនា។

កាសែត The New Indian Express បាន​រាយ​ការណ៍​កាល​ពី​សប្ដាហ៍​មុន​ថា តោ​ស្ថិត​ក្នុង​ចំណោម​ហ្វូង​តោ ៩​ក្បាល​ដែល​បាន​តេស្ដ​វិជ្ជមាន​វិរុស រួមទាំង សត្វ​ពីរ​ក្បាល​កំពុង​ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ។

ឆ្មាំ​ព្រៃម្នាក់​នៅ​តំបន់​អភិរក្ស​ Mudumalai Tiger Reserve នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​តាមិល ណាឌូ បាន​ប្រាប់ AFP កាលពី​ថ្ងៃ​ពុធ​ថា​៖ «​ក្រោយ​ពី​សត្វ​តោ​នៅ​សួនសត្វ Vandalur Zoo តេស្ដ​វិជ្ជមាន​កូវីដ ១៩ យើង​ត្រូវបាន​ស្នើ​ឱ្យ​ធ្វើ​តេស្ដ​ដំរី​ក្នុង​វិធាន​ការ​បង្ការ​ជាមុន​»។

សំណាក​តាម​ច្រមុះ​ និង​រន្ទ​គូទ​ត្រូវបាន​យក​ពី​ដំរី ២៨ ​ក្បាល រួមទាំង កូន ២​ក្បាល កាលពី​ថ្ងៃ​អង្គារ និង​បញ្ជូន​ទៅ​កាន់​វិទ្យាស្ថាន​ស្រាវជ្រាវ​ពេទ្យ​សត្វ​ឥណ្ឌា នៅភាគ​ខាង​ជើង​រដ្ឋ អ៊ុតតា ប្រាដេស។

Content image - Phnom Penh Post
សត្វ​ទាំង​នោះ​គ្មាន​រោគ​សញ្ញា​អ្វី​ទេ តែឆ្មាំព្រៃ​បាន​លើកឡើងថា ការធ្វើតេស្ត​គ្រាន់តែជា​វិធាន​ការ​បម្រុង​ទុក​មុន​ប៉ុណ្ណោះ។ AFP

យោង​តាម​វីដេអូ​ឃ្លីប​ដែល​ត្រូវបាន​ចែក​ចាយ​ពី​កន្លែង​តំបន់​អភិរក្ស បាន​បង្ហាញ​ថា អ្នក​ថែទាំសត្វ​បាន​ចាក់​ប្រមោយ​ពួកវា​លើក​ដើម្បី​ប្រមូល​សំណាក​ពី​ច្រមុះ។ ពួកគេ​ក៏​បាន​ញ៉ុក​ឧបករណ៍​តេស្ដ​ចូលរន្ធ​គូទ​ដំរី​ផង​ដែរ។

ឆ្មាំ​ព្រៃ​បាន​បន្ដថា​៖ «​សត្វ​ទាំង​នោះ​គ្មាន​រោគ​សញ្ញា​អ្វី​ទេ ហើយវា​គ្រាន់តែជា​វិធាន​ការ​បម្រុង​ទុក​មុន​ប៉ុណ្ណោះ។ សំខាន់ អត់​មាន​ការ​លំបាក​​ក្នុង​ការ​យក​សំណាក​សត្វ​ទាំង​នោះ​ ដោយសារ​ពួកវា​ជា​ដំរី​ត្រូវបាន​បង្វឹក​ជា​ស្រេច​»។

ខ្លា​ ២១ ​ក្បាល ​នៅ​ក្នុង​សួន​សត្វ​មួយ​នៅ​ភាគ​ខាង​កើត​រដ្ឋ​ចាកខាន់ ត្រូវបាន​ធ្វើ​សំណាក​រក​វីរុស​កាលពី​សប្ដាហ៍​មុន ក្រោយ​ពី​ខ្លា​អាយុ ១០ ​ឆ្នាំ​មួយ​ក្បាល​ ស្លាប់​ដោយសារ​ផ្ដាសសាយ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក។

Press Trust of India បាន​រាយ​ការណ៍​ថា ខ្លា​នោះ​មាន​លទ្ធផល​អវិជ្ជមាន​ចំពោះ​ការ​ធ្វើ​តេស្ដ​រហ័ស តែ​ក្រុម​មន្ដ្រី បាន​និយាយថា ពួកគេ​ក៏​រង់​ចាំ​លទ្ធផល​ពី​ការ​តេស្ដ RT-PCR៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍