ក្រុង​អាថែន៖ វិចិត្រករ​គំនូរ​លើ​ជញ្ជាំង​សម័យ​ថ្មី​នៅ​ក្រុង​អាថែន​ម្នាក់​បាន​បញ្ចូល​ស្នាដៃ​ទេវកថា​ក្រិក និង​ទម្រង់​សិល្បៈ​ប៊ីហ្សាទីន ជាមួយ​គំនូរ​លើ​ជញ្ជាំង និង​សិល្បៈ​តាម​ដង​ផ្លូវ​ ដើម្បី​បង្ហាញ​ពី​ឥទ្ធិពល​នៃ​វីរុស​កូរ៉ូណា​បង្ខំ​មនុស្ស​នៅ​ទូទាំងពិភពលោក​ក្រោក​ឡើង​បង្ហាញ​សាមគ្គី​ភាព​រួម​គ្នា។

ចាប់​ពី​ក្រុង​បាងកក ក្រុង​រ៉ាបាត និង​ក្រុង​ហ៊្សូរិច លោក ហ្វីកូស បាន​គូរ​គំនូរ​លើ​ជញ្ជាំង​នៃ​ទីក្រុង​ជា​ច្រើន តែ​បច្ចុប្បន្ន​លោក​បាន​បន្ថែម​ពណ៌​​​ចាំង​ឆ្លុះ​ពន្លឺ​ព្រះ​អាទិត្យ​នៃ​អគារ​ទីក្រុង នីកូស៊ី នៃ​សាធារណរដ្ឋ​សៃប្រើស។

យុវជនវ័យ​ ៣៣ ​ឆ្នាំ​រូប​នេះ បាន​ចំណាយ​ពេល​ដើរ​លុក​លុយ​តាម​ច្រក​ល្បៀង​នៃ​ទីក្រុង​ចំណាស់​នីកូស៊ី បំណង​ស្វែងរក​ជញ្ជាំង​ប្រើ​ជា​ក្រណាត់​គំនូរ​របស់​ខ្លួន។

វិចិត្រករ​ក្រិក​ ដែល​ហៅ​ខ្លួនថា «​វិចិត្រករ​គំនូរ​លើ​ជញ្ជាំង​សម័យ​ថ្មី» បាន​និយាយថា លោក​រស់​នៅ​លើ​ដែន​កោះ​មេឌីទែរណេ​នេះ​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​អំឡុង​ពេល​វិបត្ដិ​កូវីដ ១៩ ដែល​ជា​ប្រធានបទ​ក្នុង​គម្រោង​ស្នាដៃ​ចុងក្រោយ​បំផុត​របស់​លោក។

យុវជនវ័យ​ ៣៣ ​ឆ្នាំ​រូប​នេះ បាន​ចំណាយ​ពេល​ដើរ​លុក​លុយ​តាម​ច្រក​ល្បៀង​នៃ​ទីក្រុង​ចំណាស់​នីកូស៊ី។ AFP

លោក​បាន​និយាយ​ថា​៖ «​ប៉ុន្ដែ​ទស្សនៈ​របស់​ខ្ញុំ​ពិត​ជា​ខុស​ពីនេះ។ ខ្ញុំ​ព្យាយាម​សម្រប​ទៅកាន់​បរិស្ថាន​ជុំវិញ​ និង​ចូលចិត្ដ​ប្រើ​ពណ៌​តាម​អ្នកនៅជិត​ៗ​»។

ឈរ​នៅ​លើ​ក្ដា​រន្ទាល លោក​ចាប់​ផ្ដើម​កាន់​ជក់​គូស​វាស​លើ​រូប អាម៉ារ៉ាគូស ជា​អ្នក​ផលិត​គ្រឿង​ក្រអូប​ឱ្យ​អាទិទេព ​Aphrodite​ ដែល​លោក​និយាយ​ថា វាជា​ជំនឿ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ជីវិត​អំឡុង​ពេល​វិបត្ដិ​កូវីដ​នេះ។

បន្ដិចម្ដងៗ ការ​គូស​វាស​រំលេច​កាន់តែ​ច្បាស់​នូវ​តួ​អង្គ​មនុស្ស​ប្រុស​ពណ៌​បៃតង​ដោយ​មាន​ដុះ​ឫសឈើចេញ​ពីក្បាល​ និង​ស្លឹក​ឈើ​​ចេញ​ពីទ្រូង ហើយ​ឫស​បន្ដ​ដុះ​ចាក់​ចេញ​ពី​ជើង។

ចាប់​ពី​ក្រុង​បាងកក ក្រុង​រ៉ាបាត និង​ក្រុង​ហ៊្សូរិច លោក ហ្វីកូស បាន​គូរ​គំនូរ​លើ​ជញ្ជាំង​នៃ​ទីក្រុង​ជា​ច្រើន។ AFP

លោក ហ្វីកូស បាន​និយាយថា លោក​ប្រើ​ឥទ្ធិពល​នៃ​ពណ៌​ផ្សេង​ៗ ចាប់​ពី​បុរាណ​ក្រិក រហូត​ដល់​អេហ្ស៊ីប និង​ជប៉ុន។

លោក​បាន​បន្ដ​ថា​៖ «​ខ្ញុំ​បាន​សិក្សា​ពី​គំនូរ​ប៊ីហ្សាទីន តាំងពី​អាយុ ១៣ ​ឆ្នាំ​ នៅ​ក្រុង​អាថែន ហើយ​ខ្ញុំ​បាន​រៀន​ពី​សិល្បៈ​ចិញ្ចើម​ផ្លូវ​នៅ​តាម​ដង​វិថី​នានា។ សិល្បៈ​ចិញ្ចើម​ផ្លូវ​មាន​ដូចជា​គំនូរ​លើជញ្ជាំង ហើយ​វា​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា។ យើង​គួរ​តែ​ដាក់​សញ្ញា​តែម។

លោក​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​លើ​ប្រវិត្ដិសាស្ដ្រ និង​ទេវកថា​វិទ្យា ហើយ​ពេល​ការ​ស្រាវជ្រាវបាន​បញ្ចប់​ ដំណើរ​ការ​គូរ​វាស​ចាប់​ផ្ដើម​រយៈ​ពេល​ពី ២ ឬ ៣​ថ្ងៃ។

លោក​បាន​អះអាងថា​៖ «​ស្នាដៃ​សិល្បៈ​ខ្ញុំ​ប្រើ​ប្រាស់​តាម​ទេវកថា​ក្រិក​ច្រើន ដោយសារ​ខ្ញុំ​ជឿ​ថា បើ​អទិទេព​ទាំង​នោះ​នៅ​មាន​ជីវិត​ ពួកគេ​ច្បាស់​ជា​មាន​រឿង​ច្រើន​ត្រូវ​និយាយ​»៕ AFP/HR

លោក ហ្វីកូស បាន​និយាយថា លោក​ប្រើ​ឥទ្ធិពល​នៃ​ពណ៌​ផ្សេង​ៗ ចាប់​ពី​បុរាណ​ក្រិក រហូត​ដល់​អេហ្ស៊ីប និង​ជប៉ុន។ AFP