The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អេហ្ស៊ីប​បន្ដ​រក​ឃើញ​​ទីក្រុង​លិច​ទឹក​ នាវា​ចម្បាំង​ និង​ទីឋាន​បញ្ចុះ​សព​បុរាណ​របស់​ក្រិក​




អេហ្ស៊ីប​បន្ដ​រក​ឃើញ​​ទីក្រុង​លិច​ទឹក​ នាវា​ចម្បាំង​ និង​ទីឋាន​បញ្ចុះ​សព​បុរាណ​របស់​ក្រិក​

Content image - Phnom Penh Post
សំណល់​នៃ​សំណង់​បុរាណ​ទាំង​នេះ​ត្រូវបាន​រក​ឃើញ «​ក្នុង​ស្ថានភាព​ល្អ​ស្អាត​» នៅ​បាត​សមុទ្រ។ AFP

អេហ្ស៊ីប​បន្ដ​រក​ឃើញ​​ទីក្រុង​លិច​ទឹក​ នាវា​ចម្បាំង​ និង​ទីឋាន​បញ្ចុះ​សព​បុរាណ​របស់​ក្រិក​

ក្រុង​គែរ៖ ក្រុម​បុរាណ​វត្ថុ​វិទូ បាន​រក​ឃើញ​សំណល់​នាវា​ចម្បាំង​ដ៏​កម្រ​ និង​បរិវេណ​រៀបចំ​បូជា​សព​ក្រិក ក្នុង​ទីក្រុង​លេច​ទឹក​បុរាណ​ ដែល​ធ្លាប់​ជា​កំពង់ផែ​មេឌីទែរណេ​សំខាន់​របស់​អេហ្ស៊ីប។ នេះ​បើ​យោងតាម​សម្ដី​ក្រុម​មន្ដ្រី បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ។

ការ​រក​ឃើញ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​អំឡុង​ពេល​កំណាយ​ក្រោម​ផ្ទៃ​ទឹក​នៅ​ ថូនីស​-​ហេរ៉ាក្លេអុន ដែល​ធ្លាប់​ជា​ទីក្រុង​ធំ​ ស្ថិត​នៅ​ជាយ​ម្ខាង​នៃ​ទន្លេ​នីល​ ប្រសប់​នឹង​សមុទ្រ​មេឌីទែរណេ។

ទីក្រុង​បុរាណ ថូនីស​-​ហេរ៉ា​ក្លេអុន ជា​ទីក្រុង​កំពង់​ផែ​ធំ​បំផុត​នៅ​អេហ្ស៊ីប​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​រហូត​ដល់ស្ដេច​​អាឡេចសាន់ឌ័រ ឌឹ ហ្គ្រេដ រក​ឃើញ​ទីក្រុងឆ្នេរ អាឡេចសាន់ឌ្រៀ ក្នុង​ឆ្នាំ​ ៣៣១ មុន គ.ស។

Content image - Phnom Penh Post
សំណល់​នៃ​សំណង់​បុរាណ​ទាំង​នេះ​ត្រូវបាន​រក​ឃើញ «​ក្នុង​ស្ថានភាព​ល្អ​ស្អាត​» នៅ​បាត​សមុទ្រ។ AFP

ទីក្រុង​ដែល​ត្រូវបាន​សាគរ​លេប​ត្របាក់​ក្រោយ​ជួប​ហេតុ​ការណ៍​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ជា​ហូរហែ ត្រូវបាន​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​ ២០០១។

យោងតាម​ការ​សិក្សាបឋម​ បាន​បង្ហាញ​ថា​ បាត​ផ្ទៃរាប​ស្មើរជាមួយ​ច្រវា​ធំៗ ដង​ក្ដោង និងក្ដោង​ នាវា​ប្រវែង ២៥​ ម៉ែត្រ​មួយ​គ្រឿង​រមែងត្រូវបាន​ប្រើ​សម្រាប់​នាំ​ផ្លូវ​នៅ​ជ្រោយ​ទន្លេ​នីល។

យោងតាម​ ហ្វ្រេង ហ្គូឌីយ៉ូ មក​ពីវិទ្យាស្ថាន​អឺរ៉ុប​សម្រាប់​បុរាណវត្ថុ​ក្រោម​បាត​សមុទ្រ (IEASM) ដែល​ដឹក​នាំ​ការបេសកកម្ម​នេះ បាន​ឱ្យ​ដឹងថា​៖ «​លទ្ធផល​នៃការ​រក​ឃើញ​នាវា​ល្បឿន​លឿន​ក្នុង​សម័យ​នោះ​ពិត​ជា​រឿង​ដ៏​កម្រ​បំផុត​»។

Content image - Phnom Penh Post
ក្រុម​បុរាណ​វត្ថុ​វិទូ បាន​រក​ឃើញ​សំណល់​នាវា​ចម្បាំង​ដ៏​កម្រ​។ AFP

អ្នក​បុរាណ​វត្ថុ​​បាត​សមុទ្រ ក៏​បាន​រក​ឃើញ​បរិវេណ​រៀបចំ​បុណ្យ​សព​ដែល​មានវត្ដមាន​អភិជន​ក្រិក​ក្នុង​តំបន់​អំឡុង​ចុង​សម័យ​កាល​អេហ្ស៊ីប​បុរាណ។

សំណល់​នៃ​សំណង់​បុរាណ​ទាំង​នេះ​ត្រូវបាន​រក​ឃើញ «​ក្នុង​ស្ថានភាព​ល្អ​ស្អាត​» នៅ​បាត​សមុទ្រ។

ក្រសួង បាន​ឱ្យ​ដឹង​ថា​ លទ្ធផល​នៃការ​រក​ឃើញ​ចុង​ក្រោយ​បំផុត​បាន​បញ្ជាក់​ពី «​ភាព​រុង​រឿង​នៃ​សំណង់​បុរាណ​ក្នុង​ទីក្រុង​ ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្រោម​ផ្ទៃ​ទឹក​សមុទ្រ​មេឌីទែរណេ​»៕ AFP/HR

Content image - Phnom Penh Post
ទីក្រុង​ ដែល​ត្រូវបាន​សាគរ​លេប​ត្របាក់​ក្រោយ​ជួប​ហេតុ​ការណ៍​គ្រោះ​រញ្ជួយ​ដី និង​រលក​យក្ស​ជា​ហូរហែ។ AFP

អត្ថបទគួរចាប់អារម្មណ៍