The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គ្រែ​ក្រដាស​ក្នុង​ភូមិ​អូឡាំពិកពិតជា​​រឹង​មាំ មិន​ដូច​គេ​ច្រឡំ​​ថា ​​គ្រែ​ប្រឆាំង​ការ​​រួមភេទ​




គ្រែ​ក្រដាស​ក្នុង​ភូមិ​អូឡាំពិកពិតជា​​រឹង​មាំ មិន​ដូច​គេ​ច្រឡំ​​ថា ​​គ្រែ​ប្រឆាំង​ការ​​រួមភេទ​

Content image - Phnom Penh Post
ទិដ្ឋភាពកីឡដ្ឋាន​​សម្រាប់ព្រឹត្តិការណ៍​អូឡាំពិក ២០២០ និង​គ្រែ​ក្រដាស​នៅ​ភូមិ​អូឡាំពិក។

គ្រែ​ក្រដាស​ក្នុង​ភូមិ​អូឡាំពិកពិតជា​​រឹង​មាំ មិន​ដូច​គេ​ច្រឡំ​​ថា ​​គ្រែ​ប្រឆាំង​ការ​​រួមភេទ​

ក្រុងតូក្យូ៖ អ្នករៀបចំ​បាន​អះអាង​កាលពី​ថ្ងៃចន្ទ​ថា ​គ្រែ​ផលិត​ពី​ក្រដាសកាតុង​នៅ​ភូមិ​​តូក្យូ​អូឡាំពិក ពិតជា​​រឹងមាំ​ ​បន្ទាប់ពី​ការរាយការណ៍​ព្រមាន​ថា ​វា​មិន​អាច​ទប់​កម្លាំង​ចលនា​​នៃ​​ការរួមភេទបាន។

អត្ដពលិក​កាយសម្ព័ន្ធ​អៀរឡង់​ រីស ម៉ាក​ក្លេណាហ្គាន​ បាន​ថតសកមម្មភាព​​ខ្លួនឯង​លោត​​លើ​គ្រែ​ម្តង​ហើយ​ម្តង​ទៀត​ដើម្បី​បញ្ជាក់ពី​ភាព​រឹងមាំ​​ បន្ទាប់ពី​កាសែត New York Post បាន​អះអាង​ថា​គ្រែ​ក្រដាស​ទាំងនេះ​ធ្វើឡើង​មិនមាំ​ដោយ​ចេតនា​ដើម្បី​លើកកម្ពស់​ការរក្សា​គម្លាត​សង្គម។

លោក ម៉ាក ​ក្លេណាហ្គាន និយាយ​នៅក្នុង​វីដេអូ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Twitter ថា​៖ «គ្រែ​​នេះ​ផលិត​​ឡើង​សម្រាប់​មិនឱ្យ​មាន​ការរួមភេទ។ វា​ធ្វើឡើង​ពី​ក្រដាសកាតុង​ពិតមែន ប៉ុន្តែ​វា​មិន​ងាយស្រួលបាក់​ទ្រុឌ​ទ្រោម​ភ្លាម​ៗ​ឡើយ។ វា​ជា​ព័ត៌មាន​​មិន​ពិត​»។

គណនី Twitter ​​ផ្លូវការ​របស់​អូឡាំពិក បាន​អរគុណ​ទៅដល់​​អត្ដពលិក ​ម៉ាក​ ក្លេណាហ្គាន សម្រាប់​បញ្ជាក់ពី​សេចក្ដី​ពិត​ និង​ថា​គ្រែ​ទាំងនេះ​រឹងមាំ។

របាយ​ការណ៍​នៅ​ក្នុង​កាសែត​ New York Post ធ្វើ​ឡើង​តាម​ទស្សនៈ​របស់​បុគ្គល​ម្នាក់ ដែល​ចង់​លេង​សើច​ ពីសំណាក់​អត្ដពលិក​រត់​ចម្ងាយ​អាមេរិក​​ ផូល​ ឆែលីម៉ូ​ដែល​ បាន​ឌឺដង​ថា​ គ្រែ​ក្រដាសកាតុង​ធ្វើឡើង​ក្នុង​គោលបំណង​បញ្ចៀស​រាល់​សកម្មភាព​រួមភេទ​ក្នុង​ចំណោម​អត្ដពលិក​ទាំងអស់។ ​

Content image - Phnom Penh Post
អ្នករៀបចំ​បាន​អះអាង​កាលពី​ថ្ងៃចន្ទ​ថា​គ្រែ​ផលិត​ពី​ក្រដាសកាតុង​នៅ​ភូមិ​​តូក្យូ​អូឡាំពិក ពិតជា​​រឹងមាំ​។ AFP

លោក​​បាន​សរសេរ​​ថា៖ «គ្រែ​អាច​ទប់ទល់​នឹង​ទម្ងន់​របស់​មនុស្ស​តែម្នាក់​​ ​ដើម្បី​ចៀសវាង​ពី​សកម្មភាព​ផ្សេងៗ​ក្រៅពី​សកម្មភាព​កីឡា​»។

អត្តពលិក​រាប់ពាន់​នាក់​នឹង​ស្នាក់នៅ​ក្នុង​​អូឡាំពិក​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ក្រុង​តូក្យូ ឆ្នាំ​២០២០​ ដែល​បាន​ពន្យា​ពេល​ដោយសារ​វិបត្ដិ​កូវីដ ១៩ ​​​ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃសុក្រ។

ទោះបី​ជា​មាន​ការព្រមាន​ឱ្យ ​«ជៀសវាងរាល់​​សកម្មភាព​ទាក់ទង​គ្នា​ដោយ​ផ្ទាល់​ ​ដែល​មិនចាំបាច់​» ក្រុម​​​អ្នករៀបចំ​ព្រឹត្ដិការណ៍​កីឡា​នេះ ​ក៏​គ្រោង​ចែក​ស្រោម​អនាម័យ​ចំនួន ១៦ម៉ឺន​បន្ទះ​​ដល់​អត្ដពលិក​ផង​ដែរ។

ប៉ុន្តែ​គណៈកម្មាធិការ​រៀបចំ​បាន​ប្រាប់ AFP ថា​៖ «ស្រោមអនាម័យ​ដែល​បាន​ចែកចាយ​ទាំង​នោះ​មិនមែន​មានន័យ​ថា​ត្រូវ​ប្រើ​នៅ​កន្លែងស្នាក់​អូឡាំពិក​ទេ។ ផ្ទុយទៅវិញ​កីឡាករ​អាច​យក​ទៅ​ពេល​ត្រលប់​ទៅកាន់​ប្រទេសកំណើត​របស់​ពួកគេ​រៀងៗ​ខ្លួន​និង​ដើម្បី​ជួយ​គាំទ្រ​យុទ្ធនាការ​​លើកកម្ពស់​ការយល់ដឹង​អំពី​​ជំងឺ​អេដស៍​»៕ AFP/RS

Content image - Phnom Penh Post
គ្រែ​ក្រដាស​ក្នុង​ភូមិ​អូឡាំពិក​ ទ្រ​ទម្ងន់​រឹង​មាំ មិន​ដូច​គេ​ច្រឡំ​​ថា ​​គ្រែ​ប្រឆាំង​ការ​​រួមភេទ​។ AFP

អត្ថបទគួរចាប់អារម្មណ៍