The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - មេ​ខ្លាឃ្មុំ​ផេនដា​​ដែល​ចិន​​ឱ្យ​បារាំង​ខ្ចី ពពោះ​កូន​ជា​ថ្មី​ មុន​អា​ទី១ ​ត្រូវ​បញ្ជូន​មក​ចិន​វិញ​




មេ​ខ្លាឃ្មុំ​ផេនដា​​ដែល​ចិន​​ឱ្យ​បារាំង​ខ្ចី ពពោះ​កូន​ជា​ថ្មី​ មុន​អា​ទី១ ​ត្រូវ​បញ្ជូន​មក​ចិន​វិញ​

Content image - Phnom Penh Post
​មេផេនដា ហ័នហ័ន និងអាឈ្មោល​ យ័ន ជឺ ​​ក្នុង​បន្ទប់រួម​​កាលពីខែមីនា​​។ រូបថត AFP

មេ​ខ្លាឃ្មុំ​ផេនដា​​ដែល​ចិន​​ឱ្យ​បារាំង​ខ្ចី ពពោះ​កូន​ជា​ថ្មី​ មុន​អា​ទី១ ​ត្រូវ​បញ្ជូន​មក​ចិន​វិញ​

ក្រុង​ប៉ារីស៖ សួន​សត្វ​បូវ៉ាល់ នៅ​ភាគ​កណ្តាល​ប្រទេស​បារាំង​ បាន​​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​អង្គារ​ថា​ សត្វ​ខ្លាឃ្មុំ​ផេនដា​ញី​ឈ្មោះ​ ហ័នហ័ន ហាន់ហួន ​ដែល​ចិន​បាន​បញ្ជូន​ពី​ក្រុង​ប៉េកាំង​តាំង​​ពី​ឆ្នាំ ២០១២ ​​ឱ្យ​ទៅ​បារាំង​​ខ្ចី​រក្សា​ទុក​ ពេល​នេះ​វា​បាន​ពពោះ​​លើក​ទី២ ហើយ​នៅ​ទឹកដី​អឺរ៉ុប​មួយ​នេះ។

អ្នក​នាំពាក្យ​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារ​​ព័ត៌មាន​ AFP ថា៖ «ការ​ថត​អេកូសាស្ត្រ​​​ប៉ុន្មាន​ម៉ោង​មុន​បាន​បញ្ជាក់​​ពី​វត្តមាន​​ ​អំប្រ៊ីយ៉ុង​ខ្លាឃ្មុំ​ផេនដា។ ការ​កើត​កូន​របស់​មេ​ផេនដា​អាច​ធ្វើ​ឡើង​នៅ​ចុងខែ​នេះ​ ឬ​ដើម​ខែ​សីហា»​។

ការ​បន្ត​ពូជ​របស់​​ខ្លាឃ្មុំ​ផេនដា​ដែល​ចិញ្ចឹម​ដោយ​មនុស្ស និង​ការ​បន្ត​ពូជ​​​ពួក​វា​នៅ​ក្នុង​ព្រៃ​ គឺ​មាន​ការ​លំបាក​​ខ្លាំង​​ណាស់ ដោយសារ​ខ្លាឃ្មុំ​ផេន​ដាញី​​មាន​ចំណង់​ដោយ​ឈ្មោល​តែ​ម្តង​គត់​ក្នុង​​ ១ ​ឆ្នាំ​ ហើយ​ឱកាស​​ដ៏​ខ្លី​​សម្រាប់​​​​អាឈ្មោល​នោះ​ គឺ​​​តែ​ ៤៨ ​ម៉ោង​​។

មេ​ផេនដា ហ័នហ័ន និង​អា​ឈ្មោល​​​​ឈ្មោះ យ័ន ជឺ គឺ​ជា​តារា​​ល្បី​ប្រចាំ​សួន​សត្វ​បូវ៉ាល់ ហើយ​ដំណឹង​វា​​មាន​កូន​ទី២ ​ធ្វើ​ឱ្យ​មន្ត្រី​សួន​សត្វ​រំភើប​ចិត្ត​យ៉ាង​ខ្លាំង ក្រោយ​ពី​ពួក​គេ​បាន​ព្យាយាម​​ដាក់​​​ឱ្យ​ដោយ​គ្នា​​​ ៨ ដង​​​ ក្នុង​​ខែ​មីនា​។

ដើម្បី​ធានា​ថា​ វា​ច្បាស់​ជា​អាច​បង្ក​កំណើត​ដោយ​ពេទ្យ​សត្វ​ក៏​អនុវត្ត​ជំនួយ​បង្ក​កំណើត​សិប្បនិម្មិត ដោយ​ប្រើ​​វិធី​​បញ្ចូល​​មេ​ជីវិត​ថែម​ទៀត​។

បច្ចេកទេស​​​ត្រូវ​បាន​ប្រើ​លើ​ ហួនហួន​ សម្រាប់​កំណើត​កូន​​ដំបូង​ឈ្មោះ យាន ម៉េង​ នៅ​ឆ្នាំ ២០១៧ ដែល​ជា​ខ្លាឃ្មុំ​ផេនដា​ដំបូង​​​កើត​នៅ​​បារាំង។

ឥឡូវ​ ​ខ្លាឃ្មុំ យាន ម៉េង ​​ធំ ​ហើយ​ឆ្នាំ​នេះ​​​វា​នឹង​​ត្រូវ​បញ្ជូន​ទៅ​ចិន​ ​​ដែល​មាន​ខ្លា​ឃ្មុំ​ផេនដា​​ប្រមាណ ២​ ០០០ ក្បាល​រស់នៅ​ក្នុង​ព្រៃ​ ហើយ ៥០០ ក្បាល​​ទៀត​ ត្រូវ​បាន​ចិញ្ចឹម​។ ការ​បង្ក​កំណើត និង​ពពោះ​របស់​​​ខ្លាឃ្មុំ​ផេនដា​​ចន្លោះ​ពី ៣ ទៅ ៥ ខែ៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍