The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប៉ាច គីមមួយ ត្រេកអរ​កុន​ខ្លួន​ជា​តួឯក​ដំបូង​ចាក់​បញ្ចាំង




ប៉ាច គីមមួយ ត្រេកអរ​កុន​ខ្លួន​ជា​តួឯក​ដំបូង​ចាក់​បញ្ចាំង

Content image - Phnom Penh Post
រូបភាពតួឯក​រវាង ប៉ាច គីមមួយ និង ដួង វិរៈសិដ្ឋ​ ក្នុងរឿងភាគ​ហង្សមាស។ រូបថត សហ​ការី

ប៉ាច គីមមួយ ត្រេកអរ​កុន​ខ្លួន​ជា​តួឯក​ដំបូង​ចាក់​បញ្ចាំង

ភ្នំពេញ៖ ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​ តារា​ចម្រៀង​​​ ប៉ាច គីមមួយ ដែល​​មាន​រូប​សម្ផស្ស​កាន់​តែ​​​ផូរផង់ សាច់​សខ្ចី រាង​ស្រឡូន​ស្អាត​ជាង​មុន មិន​ត្រឹមតែ​​ឡើង​កូដ​លើ​វិថី​សិល្បៈ​ចម្រៀង​នៅ​ហង្សមាស​ទេ ថែម​ទាំង​លេច​មុខ​ក្នុង​កុន​ភាគ​ជា​ហូរហែ​ទៀត។ ​

ទោះ​ជា​អតីត​បេក្ខនារី​ចូល​ប្រកួត​កម្មវិធី The Voice Cambodia រដូវកាល​ទី​១ មិន​បាន​ជោគជ័យ​លើ​វិថី​​សិល្បៈ​កាល​ពី​ឆ្នាំ​ ២០១៦ ដោយ​បាន​របូត​ពាន​​ទៅ​​ក្នុង​កណ្តាប់ដៃ​លោក ប៊ុត សីហា មែន​ក្តី តែ​នាពេល​នេះ ​តារា​ចម្រៀង​ស្រី​ជ្រក​នៅ​ផលិតកម្ម We Production ដែល​ជា​បុត្រសម្ព័ន្ធ​ហង្សមាស​កំពុង​តែ​បាន​បន្ថែម​នូវ​អាជីព​ថ្មី​មួយ​ទៀ​ត​ គឺ​​​ជា​តារា​សម្តែង​ភាពយន្ត​​​បាន​ចំនួន​ ២ ​រឿង​រួច​ហើយ​ គឺ​រឿង​ «​បិសាច​គួរ​​ឱ្យ​ស្រឡាញ់​» និង​​ «​ខ្ញុំ​មាន​ញាណ​លើស» ព្រម​ទាំង​ក្តាប់​បាន​ឱកាស​ឡើង​ឆាក​ប្រគំ​តន្ត្រី​​ទេសចរណ៍​តាម​ខេត្ត​នានា​មិន​សូវ​ជា​លស់​​ពេល​ឡើយ​លើ​ទ្រនំ​ហង្សមាស​។

តែ​សម្រាប់​ការ​ថត​​កុន​​ថ្មី រឿង «សុំទោស លា​ហើយ​ស្នេហា» ​ដែល​នឹង​ចាក់​បញ្ចាំង​នៅ​កញ្ចក់​ទូរទស្សន៍​ហង្សមាស​នេះ គឺ​កញ្ញា ប៉ាច គីមមួយ ​ក្តាប់​ឱកាស​ក្លាយជាតួ​ឯក​ដំបូង ជាមួយ​តួឯក​ប្រុសលោក ដួង វិរៈសិដ្ឋិ ជា​ម្ចាស់​ពាន​​ I am a singer Cambodia រដូវកាល​ទី​១ ខណៈ​តួ​រង​ផ្សេងៗ​មាន​កញ្ញា កែវ សុបញ្ញា លោក សយ រតនៈ និង​លោក​ ឃី សុឃុន។​

ប៉ាច គីមមួយ សម្តែង​សេចក្តី​ត្រេកអរ​ខ្លាំង​​ចំពោះ​កុន​​តួឯក​ដំបូង ដែល​ខ្លួន​សម្តែង​នោះ រហូត​បង្ហោះ​សារ​ថា៖ «​ហិហិ can't wait ​អ្នក​ណា​សុំទោស​អ្នក​ណា?​ អ្នក​ណា​លា​អ្នក​ណា?​ ជួប​គ្នា​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​នេះ។​ រឿង​ «សុំទោស លា​ហើយ​ស្នេហា» ចាក់​ផ្សាយ​ជូន​ទស្សនា​រៀងរាល់​ថ្ងៃចន្ទ​ អង្គារ​ ពុធ ​ម៉ោង ៨​ យប់​ នៅ​លើ​​កញ្ចក់​ទូរទស្សន៍​ហង្សមាស​​»។​

កូន​កាត់​ចិន​មក​​ពី​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​វ័យ ២៥ ឆ្នាំ​​ កញ្ញា​​បង្ហើប​​​ថា៖ «អាទិត្យ​ក្រោយ​ចាក់​​ផ្សាយ​ហើយ​ បងប្អូន​ទាំង​អស់​គ្នា​អើយ! សប្បាយ​ចិត្ត​ណាស់។ ​កុំ​ភ្លេច​រង់ចាំ​​តាម​ដាន​ទស្សនា​ទាំង​អស់​គ្នា​ណា។​ ឃើញ​តែ​ចំណង​ជើង​រឿង​​ត្រៀម​កន្សែង​ជូត​ទឹក​ភ្នែក​ផង​​»​។​

រំពេច​នោះ​ក៏​មាន​អ្នកគាំទ្រ​ចូល​សម្តែង​ការ​ត្រេកអរ​តាម​យ៉ាង​ព្រោងព្រាត តែ​ក៏​មាន​អ្នក​ស៊កសៀត​សម្តី​ដាក់​​តារា​ស្រី​​នេះ​​​ថា៖​ «ចុំ​បង​ថត​តួឯក​ហើយ​តើ! ពេញ​​ចិត្ត​ស្តូកហ្មង!​ តែ​​ហេតុ​អ្វី​ទៅ​បាន​ជា​ឈឺ​ចាប់​​រហូត​ស្រក់​ទឹក​ភ្នែក ចែ មួយ អត់​បាន​ថត​ជា​តួឯក​​ជាមួយ​នឹង​បង សយ រតនៈ មែន?​»។​

ដោយសារ​​ឧស្សាហ៍​ឃើញ​មាន​សម្ព័ន្ធភាព​ដ៏​ស្និទ្ធស្នាល​​លើស​​ពី​មិត្ត​​ក្នុង​សង្គម​សិល្បៈ​​​​ ទើប​​​ ប៉ាច គីមមួយ និង​លោក សយ រតនៈ ​ត្រូវ​រង​មន្ទិល​​ពី​​​មហាជន​ថា អ្នក​ទាំង ២ កំពុង​ផ្តើម​ស្នេហ៍​​ដ៏​ស្អិត​ល្មួត។​​ ​កញ្ញា ប៉ាច គីមមួយ ប្រាប់​​ ភ្នំពេញ​ ប៉ុស្តិ៍ ថា វា​គ្រាន់​តែ​ជា​ការ​បង្អាប់​លេង និង​ផ្គូផ្គង​លេង​​ពី​បងប្អូន​​​​​អ្នក​គាំទ្រ​ទេ​៕​

អត្ថបទគួរចាប់អារម្មណ៍