The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទើបតែឈ្នះពានអូស្ការ ផលិតករចិន ក្លូអ៊ី ចាវ ហក់​ឡើង​កៅអី​ចៅក្រម​មហោស្រព​ភាពយន្ត​ក្រុងវេនិក




ទើបតែឈ្នះពានអូស្ការ ផលិតករចិន ក្លូអ៊ី ចាវ ហក់​ឡើង​កៅអី​ចៅក្រម​មហោស្រព​ភាពយន្ត​ក្រុងវេនិក

Content image - Phnom Penh Post
កាលពីឆ្នាំមុនភាពយន្ដ «​Nomadland» របស់ ក្លូអ៊ី ចាវ បាន​ឈ្នះពានរង្វាន់​ឆ្នើម តោ​មាស។ AFP

ទើបតែឈ្នះពានអូស្ការ ផលិតករចិន ក្លូអ៊ី ចាវ ហក់​ឡើង​កៅអី​ចៅក្រម​មហោស្រព​ភាពយន្ត​ក្រុងវេនិក

ក្រុង​រ៉ូម៖ ផលិតករ ក្លូអ៊ី ចាវ ដែល​រឿង​ «​Nomadland» បាន​គ្រង​ដំណែង​ភាពយន្ដ​ល្អ​បំផុត​សម្រាប់​ពានរង្វាន់​ Academy Awards នា​ឆ្នាំ​នេះ នឹង​ធ្វើ​ជា​គណកម្មការ​មួយ​រូប​នៃ​មហោស្រព​ភាពយន្ដ​ក្រុង​វេនិក​ខាង​មុខ។ នេះ​បើ​យោងតាម​ក្រុម​អ្នក​រៀបចំ​កម្មវិធី​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃពុធ។

មហោស្រព​ភាពយន្ដ​អន្ដរជាតិ​ប្រចាំ​ឆ្នាំ ដែល​គ្រោង​រៀបចំ​ឡើង​នៅ លើ​ដែន​កោះ លីដូ ចាប់​ពីថ្ងៃទី ១ ដល់ ១១ ខែ​វិច្ឆិកា នឹង​មាន​សមាសភាព​គណកម្មការ ដូចជា ប្រធានលោក​ បុង ជូនហូ ផលិតករ​ភាពយន្ដ​កូរ៉េ​ខាង​ត្បូង ដែល​រឿង «ប៉ារ៉ាស៊ីត» របស់​លោក​បាន​ឈ្នះ​ភាពយន្ដ​ឆ្នើម​បំផុត​ក្នុង​ឆ្នាំ ​២០១៩។

Content image - Phnom Penh Post
កាលពីឆ្នាំមុនភាពយន្ដ «​Nomadland» របស់ ក្លូអ៊ី ចាវ បាន​ឈ្នះពានរង្វាន់​ឆ្នើម តោ​មាស។ AFP

អ្នកនាង ចាវ ដែល​កើត​នៅ​​ត្រកូលគ្រួសារ​អ្នកទ្រព្យស្ដុក​នៅ​ប្រទេស​ចិន តែ​រស់​នៅ​ និង​ធ្វើ​ការ​នៅ​សហរដ្ឋ​អាមេរិក បាន​គ្រង​ដំណែល​កំពូល​សម្រាប់​ពាន​រង្វាន់​ក្រុង​វេនិក​ឆ្នាំ​មុន ពេល​ភាពយន្ដ «​Nomadland» បាន​ឈ្នះ​ «​តោមាស» ជាភាពយន្ដ​ល្អ​បំផុត​ មុន​ពេល​បន្ដ​ឈ្នះ​ពាន​ធំៗនៅ​ព្រឹត្ដិការណ៍​អូស្ការ ឆ្នាំ​នេះ​ រួមទាំង ពាន​ផលិតករ​ឆ្នើម និង​រូបភាព​ល្អ​ផ្ដាច់​ផង​ដែរ។

សមាសភាព​គណកម្មការ​ ៦​រូប រួមទាំង ផលិតករ សាវេរីយ៉ូ កូស្ដានហ្សូ មកពី​អ៊ីតាលី និង​ អាឡេចសាន់ឌ័រ ណានូ មកពី​រ៉ូមានី តារាភាពយន្ដ និង​តារា​ចម្រៀង​អង់គ្លេស ស៊ីនធីយ៉ា អេរីវូ តារាភាពយន្ដ​កូន​កាត់​បារាំង​-ប៊ែលហ្ស៊ិក វីរហ្គីនី អេហ្វីរ៉ា និង​តារាភាពយន្ដ​កាណាដា សារ៉ា ហ្គាដុន។

មហោស្រព​ភាពយន្ដ​ក្រុង​វេនិក គឺជា​ព្រឹត្ដិការណ៍​ចំណាស់​បំផុត​ និង​ល្បី​ល្បាញ​បំផុត​ក្នុង​លោក ប្រជែង​នឹង​មហោស្រពភាពយន្ដ​ក្រុង​កាន និង​ប៊ែរឡាំង​ថែមទៀត៕ AFP/HR

Content image - Phnom Penh Post
ផលិតករ និង​អ្នកដឹកនាំ​ភាពយន្ត​ដើមកំណើត​ចិន ក្លូអ៊ី ចាវ ឈ្នះពាន​រង្វាន់អូស្ការ​កាលពី​ខែ​មេសា។ AFP

អត្ថបទគួរចាប់អារម្មណ៍