The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - សាលា​សៀក​ នៅតែខំត្រដរ​​បន្ដ​ផ្ដល់​ក្ដី​សុបិន​កុមារ​ក្នុង​ប្រទេសម៉ិកស៊ិក ​ដ៏​រង​គ្រោះ​ពី​វីរុស​កូរ៉ូណា​




សាលា​សៀក​ នៅតែខំត្រដរ​​បន្ដ​ផ្ដល់​ក្ដី​សុបិន​កុមារ​ក្នុង​ប្រទេសម៉ិកស៊ិក ​ដ៏​រង​គ្រោះ​ពី​វីរុស​កូរ៉ូណា​

Content image - Phnom Penh Post
កុមារ​ពន្យួរ​ខ្លួន​ក្នុង​កង​ ខណៈ​ហ្វឹក​ហាត់​កាយវប្បកម្ម​នៅ​សាលា​សៀក​ក្នុង​ប្រទេស​ម៉ិកស៊ិក។ AFP

សាលា​សៀក​ នៅតែខំត្រដរ​​បន្ដ​ផ្ដល់​ក្ដី​សុបិន​កុមារ​ក្នុង​ប្រទេសម៉ិកស៊ិក ​ដ៏​រង​គ្រោះ​ពី​វីរុស​កូរ៉ូណា​

ក្រុងម៉ិកស៊ីកូ៖ កុមារ​តូចៗ​តោង​រំយោល​ខ្លួន​ក្នុង​កង​ធំ​ ដោយ​សម្ដែង​ក្បាច់​​កាយវប្បកម្ម​នៅ​សាលា​សៀក​មួយ​នៃ​ប្រទេស​ម៉ិកស៊ិក​ ដែល​ពួកគេ​មាន​ការ​តាំង​ចិត្ដ​ខ្ពស់​ក្នុង​ការ​សម្រេច​ក្ដី​សុបិន​ទោះ​ស្ថិត​ក្នុង​វិបត្ដិ​កូវីដ។

ពេល​វីរុស​កូរ៉ូណា​បាន​បង្ខំ​រោង​សៀក​ទាំង​អស់​បិទ​ទ្វារ​កាលពី​ឆ្នាំ​មុន គ្រួសារ​មួយ​បាន​ចាប់​ផ្ដើម​ស្រាវ​ជ្រាវ​រិះ​ទី​កន្លែង​ផ្សេង​ដើម្បី​ធ្វើ​ការ​ហ្វឹក​ហាត់​ ដែល​ស្ថិត​នៅ​ជាយ​ក្រុង​ម៉ិកស៊ីកូ ដ៏​រង​គ្រោះ​បំផុត​មួយ។

ដោយ​មាន​ក្ដី​រំពឹង​ថា ថ្ងៃណាមួយ​ ពួកគេ​មាន​ឈ្មោះ​បោះ​សំឡេង​លើ​ឆាក​អន្ដរជាតិ​ ដោយ​មាន​ឱកាស​បាន​សម្ដែង​ក្នុង​ក្រុម​សៀក Cirque du Soleil។ ពួកគេ​បាន​រ​កឃើញ​ឃ្លាំង​មួយ​ ដែល​អាច​កែ​កុន​ជា​​ទីលាន​ហ្វឹក​ហាត់​រហូត​ដល់ Lumina Cirkumចាប់​កំំណើត។

មុន​ពេល​ខ្សែកង​ និង​កង់​សៀក​ បាន​ទាក់ចិត្ដ​ក្រសែ​ភ្នែក​អ្នក​ជិត​ខាង ហើយ​ពួកគេ​សម្រេច​ចិត្ដ​បង្រៀន​កាយ​វប្បកម្ម​ដល់​កុមារ​ក្នុង​តំបន់។ ថ្នាក់​សិក្សា​ជួយ​រក្សា​សិស្ស ៣០​នាក់​អំឡុង​ពេល​វិបត្ដិ​កូវីដហើយ​ក្រុម​គ្រួសារ​ពួកគេ​ចំណាយ​ប្រាក់​ជួល​ឃ្លាំង​នោះ។

Content image - Phnom Penh Post
អ្នក​លេង​សៀក​ហ្វឹកហាត់​តោង​រំយោល​ខ្លួន​លើ​ខ្សែ​នៅ​រោង​សៀក Lumina Cirkum ជាយ​ក្រុង​ម៉ិកស៊ីកូ។ AFP

អ្នកស្រីអាណាហ្សាវ៉ាឡាដែល​បាន​សម្រប​សម្រួល​គម្រោង​នេះបាន​និយាយ​ថា ពេល​វីរុស​កូរ៉ូណា​រីក​រាល​ដាល​យ៉ាង​ឆាប់​រហ័ស​ក្នុង​ប្រទេស​ម៉ិកស៊ិក​ដំបូង​ ដែល​នាំ​ឱ្យ​មាន​វិធានការ​បិទ​ខ្ទប់​សកម្មភាព​មិន​សំខាន់​ជា​ច្រើនអ្វី​ៗ​គ្រប់​យ៉ាង​ត្រូវ​រលាយ​ក្សុល​តែ​មួយ​ប៉ព្រិច​ភ្នែក។

ស្ដ្រី​វ័យ ៤៤​ឆ្នាំដែល​កូនស្រីការីណាជា​អ្នក​បង្វឹក​សៀក​នៅ​សាលាបាន​ឱ្យ​ដឹងថា មិន​ច្បាស់​ថាតើ​កាយវប្បកម្ម​នឹងត្រូវបាន​អនុញ្ញាត​ឱ្យ​មាន​សកម្មភាព ឬ​បើ​ពួកគេ​ត្រូវ​ផ្លាស់​ប្ដូរ​អាជីព​នោះទេ។

អ្នកស្រីហ្សាវ៉ាឡាដែល​បាន​ដឹក​នាំ​កូនស្រី​ហាត់​សៀកតាំងពី​កុមារ​ភាព​រហូត​ដល់​វ័យ ២១ ​ឆ្នាំបាន​បន្ដថា​៖ «​យើង​បាន​សម្រេច​បន្ដ​ក្ដី​សុបិន​ និង​ហ្វឹក​ហាត់​សម្រាប់​ឱកាស​ណាមួយ​ដែល​រោងសៀក​អាច​បើក​ដំណើរ​ការវិញ​»។

នៅតែជា​អារម្មណ៍​ដឹតដាម​នឹង​អាជីព​សៀក​ ដែលជា​សកម្មភាព​ប្រពៃណី​នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក តែ​វា​ស្ទើរ​តែ​លែង​មាន​នរណា​នឹក​នា​អំឡូង​ពេល​វីរុស​កូរ៉ូណា​ចាប់​ផ្ដើម​ផ្ទុះ​រីក​រាល​ដាល​ជាង​មួយ​ឆ្នាំ​នេះ។

Content image - Phnom Penh Post
កុមារ​ពន្យួរ​ខ្លួន​ក្នុង​កង​ ខណៈ​ហ្វឹក​ហាត់​កាយវប្បកម្ម​នៅ​សាលា​សៀក​ក្នុង​ប្រទេស​ម៉ិកស៊ិក។ AFP

ទើប​តែ​ខែ​មេសាឆ្នាំ​នេះ ដែល​រោង​សៀក​ត្រូវបាន​អនុញ្ញាត​ឱ្យ​បើក​ទ្វារ​ក្នុង​ចំនួន​ទស្សនិក​ជន​មាន​កំណត់ ទៅតាម​វិធាន​ការ​រក្សា​សម្លាត​សង្គម នៅ​ក្នុង​ប្រទេស​ដែល​មាន​អត្រា​អ្នក​ស្លាប់​ដោយសារ​កូវីដ​ខ្ពស់​បំផុត​មួយ។

នៅ​រោង​សៀក Lumina Cirkumកុមារ​ពាក់​ម៉ាស​ មក​ហ្វឹក​ហាត់​កាយ​វប្បកម្ម​ ទោះមិន​ទាន់​បាន​ទទួល​ការ​បង្ហាត់​បង្ហាញ​ពី​គ្រូ​បង្វឹក​យ៉ាង​ណា​ក៏ដោយ។

ជេរ៉ូអាវីឡាជា​អត្ដពលិក​កាយវប្បកម្ម​កូឡុំប៊ីនិង​ជាគ្រូ​បង្វឹក​នៅ​សាលាម្នាក់ អាយុ ២៣​ឆ្នាំបាន​និយាយថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ល្អ​ណាស់ ដែល​កុមារ​ចូលរួម​យ៉ាង​សកម្មហើយ​ពួកគេ​រិករាយ​ ក៏ដូចជា​ចង់​ឱ្យ​មាន​សកម្មភាព​សៀក​ឡើង​វិញ​»៕ AFP/HR

Content image - Phnom Penh Post
អ្នក​លេង​សៀក​ហ្វឹកហាត់​តោង​រំយោល​ខ្លួន​លើ​ខ្សែ​នៅ​រោង​សៀក Lumina Cirkum ជាយ​ក្រុង​ម៉ិកស៊ីកូ។ AFP

អត្ថបទគួរចាប់អារម្មណ៍