ក្រុង​ហ្សា​ការតា​៖ ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​បាន​ឱ្យដឹង​ថា សត្វ​ខ្លា​ស៊ូ​ម៉ា​ត្រា​​ចំនួន ​២ ​​ក្បាល​​ បាន​ធូរស្រាល​ពី​ជំងឺ​នៅ​សួនសត្វ​ហ្សា​ការតា​ ក្រោយ​ពី​វា​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ នៅពេលដែល​ពួកវា​ត្រូវបាន​អាជ្ញាធរ​តាមដាន​​ដើមចម​ថា មូលហេតុ​​អ្វី​ដែល​ធ្វើ​ឱ្យ​សត្វ​​ប្រឈម​ការ​ផុត​ពូជ​នេះ​ ធ្លាក់ខ្លួន​ឈឺយ៉ាង​​ដូច្នេះ។

សត្វ​ខ្លា ធី​ណូ​ អាយុ ៩៩ ​ឆ្នាំ​ និង ហារី ​អាយុ ១២​ ឆ្នាំ​ បានធ្វើ​តេស្ត​ និង​ទទួល​លទ្ធផល​វិជ្ជមានកាលពី​ពាក់កណ្ដាល​ខែ​កក្កដា ក្រោយ​ពីពួកវា​មានអាការៈ​គ្រុន ពិបាកដកដង្ហើម និង​បាត់បង់ចំណង់ស៊ីអាហារ។

លោក Suzi Marsitawati ប្រធាន​សួនសត្វ និង​សេវាកម្ម​ទេសចរណ៍​ទីក្រុង​ហ្សា​ការ​តា​បាន​​ឱ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ថា៖ «សត្វ​​ចាប់ផ្ដើម​ស៊ីអាហារ​វិញ​ មាន​សុខ​ភាពប្រសើរ និង​សកម្ម​ឡើងវិញ​ហើយ» ។

សួនសត្វ​រ៉ា​ហ្គានណាន​​ត្រូវបាន​បិទ​តាំងពីខែ​មិថុនា ចាប់តាំង​ពី​មាន​ការផ្ទុះ​​ករណី​ឆ្លង​ជំងឺ​​កូ​វីដ​​ទូទាំងប្រទេស។

សួនសត្វ​រ៉ា​ហ្គានណាន​​ត្រូវបាន​បិទ​តាំងពីខែ​មិថុនា ចាប់តាំង​ពី​មាន​ការផ្ទុះ​​ករណី​ឆ្លង​ជំងឺ​​កូ​វីដ​​ទូទាំងប្រទេស។

លោក Marsitawati បាន​និយាយថា៖ «យើង​បាន​តាមដានទាំង​ក្រុម​គ្រូពេទ្យ និង​អ្នក​មើលថែ​សួន​សត្វ​ទាំងអស់ ដែលមាន​ទំនាក់ទំនង​ជាមួយ​សត្វ​ខ្លា ហើយ​​ក្នុង​ចំណោម​ពួកគេ​មិនមាន​នរណាម្នាក់​ឆ្លង​ជំងឺ​កូ​វីដ ១៩ នោះ​ទេ» ។

លោក​បញ្ជាក់​ថា៖ «ដូច្នេះ​យើង​នៅតែ​ព្យាយាម​ស្វែងរក​ប្រភព​នៃ​ការ​ចម្លង»។

ពួកវា​មានអាការៈ​គ្រុន ពិបាកដកដង្ហើម និង​បាត់បង់ចំណង់ស៊ីអាហារ។

ប្រទេស​ឥណ្ឌូនេស៊ីកំពុង​តែ​ធ្លាក់​ដល់​កម្រិត​យ៉ាប់យឺន​ក្នុង​ការ​គ្រប់គ្រង​​ការ​ផ្ទុះ​ជំងឺ​កូវីដ ១៩ ចាប់តាំង​ពីការ​រីករាលដាល​នៃ​​​វីរុសវ៉ារ្យង់ដែលតា ត្រូវ​បាន​រកឃើញ​ទូទាំង​ប្រទេស។

ប្រទេស​នេះ​មាន​អត្រា​​ឆ្លង​លើសពី ៣,៤ លាន​ករណី​ និង​មាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ ៩៤ ១១៩ ​នាក់។

តួលេខ​ជាក់ស្ដែង​ត្រូវបានគេ​ជឿថា​​​ អាច​ច្រើនជាង​នេះ​ដោយសារ​តែ​កម្រិត​ការ​​តាមដាន​អ្នកជំងឺ អ្នក​ពាក់ព័ន្ធ និង​អត្រា​ធ្វើតេស្ត​មាន​កម្រិត​ទាប៕ AFP/HR

សត្វ​ខ្លា ធី​ណូ​ អាយុ ៩៩ ​ឆ្នាំ​ និង ហារី ​អាយុ ១២ ​ឆ្នាំ ​បានធ្វើ​តេស្ត​ និង​ទទួល​លទ្ធផល​វិជ្ជមានកូវីដ​កាលពី​ពាក់កណ្ដាល​ខែ​កក្កដា។