The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ខ្លឹម ស្រីគា ក្លាយ​ជា​គណៈកម្មការ​​ប្រកួត​ Miss Grand Cambodia 2021




ខ្លឹម ស្រីគា ក្លាយ​ជា​គណៈកម្មការ​​ប្រកួត​ Miss Grand Cambodia 2021

Content image - Phnom Penh Post
កញ្ញា ខ្លឹម ស្រីគា អតីត​ម្ចាស់មកុដ​ឆ្នាំ​ ២០១៧ នឹង​ក្លាយ​ជា​គណៈកម្មការ​ក្នុង​ Miss Grand Cambodia 2021​​។ រូបថត ហ្វេសប៊ុក​

ខ្លឹម ស្រីគា ក្លាយ​ជា​គណៈកម្មការ​​ប្រកួត​ Miss Grand Cambodia 2021

ភ្នំពេញ៖ ខណៈ​​បេក្ខនារី​ដ៏​ស្រស់​ស្អាត​ ដែល​ជាប់​វគ្គ​ជម្រុះ​ ២៥ រូប (Top25) ជា​កញ្ញា​ឯក​​តំណាង​​ឱ្យ​តាម​ខេត្ត​​ទាំង​ ២៥ កំពុង​​សន្សំ​ពិន្ទុ​ពី​ការ​បោះឆ្នោត​តាម​អនឡាញ​​ពី​ក្រុម​អ្នក​គាំទ្រ​នោះ ស្រាប់​តែ​លេច​​​ព័ត៌មាន​ប្រកាស​ឈ្មោះ​អតីត​ជា​ម្ចាស់​​មកុដ​​កញ្ញាឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជា​​​ប្រចាំ​ឆ្នាំ ​២០១៧ កញ្ញា ខ្លឹម ស្រីគា ធ្វើ​​​ជា​គណៈកម្មការ​​ផ្តល់​​​ពិន្ទុ​កម្មវិធី​ Miss Grand Cambodia 2021។ ​

នេះ​បើ​តាម​គេហទំព័រ​ផ្លូវ​ការ​ Miss Grand Cambodia ​បាន​​​ប្រកាស​ថា៖ «សូម​ជម្រាប​ជូន​ថា​ ក្នុង​ការ​ប្រកួត ​Miss Grand Cambodia 2021 ឆ្នាំ​នេះ ​Miss ​Grand Cambodia 2017 នឹង​ជា​គណៈ​មេ​​ប្រយោគ​​​ក្នុង​ការ​ដាក់​ពិន្ទុ​ដល់​បេក្ខនារី​ទាំង ២៥ នាក់! តើ​នៅ​ចាំ​ឈ្មោះ​គាត់​បាន​ទេ?​​»។​

បើ​ទោះបី​ជា​មិន​អាច​ទទួល​បាន​ការ​បរិយាយ​បញ្ជាក់​​ពី​អារម្មណ៍​ផ្ទាល់​ខ្លួន​បែប​ណា​ពី​​ស្រីស្រស់ ដែល​បាន​អភិវឌ្ឍ​ខ្លួន​យ៉ាង​រហ័ស​ចេញ​ពី​ពិភព​​​​ម៉ូដែល​ក្លាយ​​ជា​តារា​សម្តែង​ស្រី​ ​ពិធីការិនី និង​តារា​​​ចម្រៀង​ឯករាជ្យ​​កញ្ញា ខ្លឹម ស្រីគា យ៉ាង​ណាក្តី តែ​នេះ​ ជា​រឿង​ល្អ​សម្រាប់​កញ្ញា​មាន​ឱកាស​បង្ហាញ​​សមត្ថភាពសា​ជា​ថ្មី​នៅ​លើ​ពិភព​​​​បវរកញ្ញា​ម្តង​ទៀត ក្រោយ​ពី​​ខ្លួន​បាន​​បញ្ចប់​ភារកិច្ច​នេះ​តាំង​​ពី​ឆ្នាំ​ ២០១៧​ មក​នោះ​​។​​

បន្ទាប់​ពី​ផុត​តួនាទី​ជា​កញ្ញាឯក​​តំណាង​ឱ្យ​ប្រទេស​កម្ពុជា អតីត​កញ្ញាឯក​កម្ពុជា​ Miss Grand Cambodia ប្រចាំ​ឆ្នាំ ២០១៧ សង្កេត​ឃើញ​ថា កញ្ញា ខ្លឹម ស្រីគា ហាក់​មាន​ភាព​កាក់កប​ទៅ​នឹង​ការ​សម្តែង​​ខ្សែ​ភាពយន្ត​ទាំង​កុនដុំ និង​កុន​ភាគ ក្រោយ​ពី​បាន​អភិវឌ្ឍ​ខ្លួន ​មក​ជា​តារា​សម្តែង តារា​ចម្រៀង និង​ពិធីការិនី ហើយក៏​អាច​សម្រប​ខ្លួន​សម្តែង​បាន​តាម​កាលៈទេសៈ​​បាន​យ៉ាង​សមសួន​ទៀត​ផង​​​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

តែ​​តារាស្រី​ស្រស់ សម្បូរ​សាច់​កញ្ញា​ ខ្លឹម ស្រីគា ក៏​​រអ៊ូ​រទាំ​ដែរ​រឿង​ជួប​ការ​លំបាក​​ នាគ្រា​មាន​វិបត្តិ​ដោយសារ​កូវីដ​​ គឺ​កញ្ញា​​​​បង្ហើរ​សារ​​​រអ៊ូ​​នៅ​តាម​បណ្តាញ​សង្គម​​ហ្វេសប៊ុក​ថា៖ «សម័យ​នេះ ​អ្នក​ណា​​ក៏​ពិបាក​គ្រប់​តែ​គ្នា បន្ទុក​មាន​គ្រប់​គ្នា បញ្ហា​មិន​ចប់ តើ​ឱ្យ​​ខ្ញុំ​ត្រូវ​ធ្វើ​ម៉េច​ទៅ?» ហាក់​ចង់​បាន​នូវ​អ្វី​ជា​​ចំណាប់​​អារម្មណ៍​ពី​ប្រិយមិត្ត​ឱ្យ​ជួយ​ផ្តល់​ឱ្យ​បាន​ជា​មតិយោបល់។

មិន​តែ​ប៉ុណ្ណោះ​កញ្ញា​ ខ្លឹម ស្រីគា ​កញ្ញាឯក​ Miss Grand Cambodia 2017 រូប​នេះ ក៏​បាន​បន្លឺ​​ជា​សារ ១ ឃ្លា​ទៀត​​​​ដែរ​​ថា៖ «១ ថ្ងៃ​ទៅ ១ ថ្ងៃ ពេល​វេលា​​​កាន់​តែ​ដើរ​ទៅ​មុខ តែ​មនុស្ស​​ដឹង​ទៅ​មុខ​ដឹង​​ទៅ​ក្រោយ​ទេ​ ដក​ដង្ហើម​ចោល​រាល់​ថ្ងៃ​ចំណូល​តិច​ជាង​ចំណាយ​ មិន​​​យូរ​ទេ ស្រីគា នឹង​ទៅ​បួស​លើ​​ភ្នំ​ឥឡូវ​ហើយ បើ​នៅ​តែ​យ៉ាង​​នេះ»៕​

អត្ថបទគួរចាប់អារម្មណ៍