ក្រុងឡុងដ៍៖ ការ​ផ្សព្វផ្សាយ​រូបិយបណ្ណ​ឌីជីថល Cryptocurrency ជាពិសេស​ពីសំណាក់​អ្នក​មាន​ឥទ្ធិពល​លើ​បណ្ដាញសង្គម គួរតែ​ប្រឈម​មុខ​ច្បាប់ ដោយ​តាម​ប្រធាន​អ្នក​ឃ្លាំ​មើល​ហេរញ្ញវត្ថុ​ចក្រភព​អង់គ្លេស ដែល​លើកយក​ការ​បង្ហោះ​ពាណិជ្ជកមុ្ម​ចុង​ក្រោយ​ដោយ​ គីម កាដាសៀន។

រូបិយបណ្ណ​ និង​វត្ថុ​ឌីជីថល បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នក​វិនិយោគ​ងុបនឹង​សិល្បៈ​ដោយ​យល់​ថាជា​លំដាប់​វណ្ណៈខ្ពស់​ តែ​ប្រឈម​ការ​ប្រថុយ​ខាតបង់ និង​បោក​បញ្ឆោត​​ខ្ពស់​ផង​ដែរ។

ឆាលី រ់ាន់ឌេល ប្រធាន​អាជ្ញាធរ​ប្រព្រឹត្ដិកម្ម​ហេរញ្ញវត្ថុ​របស់​ចក្រភព​អង់គ្លេស (FCA) បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ «​ពេល​យើង​ពឹង​អាស្រ័យ​កាន់​តែ​ទៅ​លើ​អនឡាញ យើង​មិន​អាច​បណ្ដោយ​ឱ្យ​ជំនួញ​អនឡាញ​គ្រប់គ្រង​សព្វបែប​យ៉ាង​នោះទេ​។ គួរតែមាន​ច្បាប់​ការពារ​អ្នក​ជំនួញ​ពី​ទង្វើ​បោក​ប្រាស​ និង​ក្លែង​បន្លំ​»។

កាដាសៀន បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​វត្ថុ​ឌីជីថល Ethereum Max កាលពី​ខែ​មិថុនា លើ​គណនី​អ៊ីនស្ដាក្រាម ដែល​មាន​អ្នក​គាំទ្រ​រហូត​ដល់​ជាង ២០០​ លាន​នាក់​។

តារាទូរទស្សន៍ គីម កាដាសៀន ធ្លាប់បានបង្ហោះ​ក្នុង​អ៊ីនស្តាក្រាម​ពីការ​វិនិយោគ​រូបិយបណ្ណ​ឌីជីថល។

លោក រ៉ាន់ឌេល បាន​សង្កាត់​ធ្ងន់​ថា វត្ថុ​ឌីជីថល Ethereum Max មិន​ពាក់​ព័ន្ធ​នឹង Ethereum ដែល​ជា​រូបិយបណ្ណ​ឌីជីថល​ល្បី​ល្បាញ​លំដាប់​ទី២ ក្នុង​លោក បន្ទាប់​ពី bitcoin នោះទេ។

លោក​បាន​និយាយថា​៖ «​ពេល​គាត់​ត្រូវបាន​ជួល​ឱ្យ​បញ្ចុះបញ្ចូល​អ្នកគាំទ្រ​លើ​អ៊ីនស្ដាក្រាម​ ២៥០ ​លាន​នាក់ ​ជួញដូរ​វត្ថុ​ឌីជីថល​ ដោយ​ការ​ចូលរួម​ជាមួយ​សហគម Ethereum Max វា​អាច​ការ​ផ្សព្វផ្សាយ​ផ្នែក​ហេរញ្ញវត្ថុ​ទៅដល់​អតិថិជន​ដ៏ច្រើន​បំផុត​ក្នុង​ប្រវត្ដិសាស្ដ្រ​»។

លោក​បាន​កត់​សម្គាល់​ថា ការ​បង្ហោះ​នោះ​ត្រូវបាន​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្ថិត​ក្រោម​បទបញ្ញត្ដិ​របស់​អ៊ីនស្ដាក្រាម​។

លោក​បាន​បន្ដថា​៖ «​ប៉ុន្ដែ​គាត់​មិន​ចាំបាច់​ត្រូវ​លាត​ត្រដាង​ថា Ethereum Max កុំច្រឡំ Ethereum ជា​វត្ថុ​ឌីជីថល​សម្រាប់​ការ​ជួញដូរ​​ ដែល​បង្កើត​ឡើង​ទើប​បាន​មួយ​ខែ​ដោយ​ក្រុម​អ្នក​អភិវឌ្ឍ​អត់​ស្គាល់​អត្ដ​សញ្ញាណ​»៕ AFP/HR