The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ​ភ្នំ​ថ្ម​ទឹក​ខៀវ​ថ្លា​អន្ទង​ចិត្ត​អ្នកទេសចរ​វិល​មក ហ្គ្រេ​ន​ខេន​យិន អា​ហ្វ​ហ្គា​នី​ស្ថាន​




​ភ្នំ​ថ្ម​ទឹក​ខៀវ​ថ្លា​អន្ទង​ចិត្ត​អ្នកទេសចរ​វិល​មក ហ្គ្រេ​ន​ខេន​យិន អា​ហ្វ​ហ្គា​នី​ស្ថាន​

Content image - Phnom Penh Post
ភ្ញៀវទេសចរ​ជិះ​ទូក​លេង​នៅ​បឹង​ប៊េនអ៊ីអាមៀរ ខេត្តបាមិយ៉ាន។ រូបថត AFP

​ភ្នំ​ថ្ម​ទឹក​ខៀវ​ថ្លា​អន្ទង​ចិត្ត​អ្នកទេសចរ​វិល​មក ហ្គ្រេ​ន​ខេន​យិន អា​ហ្វ​ហ្គា​នី​ស្ថាន​

​ក្រុង​កា​បុល: ទស្សនីយភាព​ទឹក​ខៀវ​ថ្លា​ឆ្វង់​នៅ ឧទ្យាន​ជាតិ ប៊េ​ន-អ៊ី អា​មៀរ (Band-e Amir) បាន​ទាក់ទាញ​ភ្ញៀវទេសចរ​អា​ហ្វ​ហ្គា​នី​​ស្ថាន​ជាថ្មី​ម្តងទៀត ដោយ​ឆ្លងកាត់​ផ្លូវ​រដិបរដុប ដើម្បី​ទទួល​បទពិសោធ​មកកាន់​តំបន់​ទេសចរណ៍ ទឹក​ខៀវ​ថ្លា​ព័ទ្ធ​ដោយ​ច្រាំង​ថ្ម ដែល​គេ​ប្រសិទ្ធ​នាម​ថា «ហ្គ្រេ​ន​ខេន​យិន អា​ហ្វ​ហ្គា​នី​ស្ថាន​»​។​

​បឹង​ចំនួន ៦ នៅ​ចំ​កណ្តាល​ជួរ​ភ្នំ​ហិណ្ឌូ គូស គឺ​យោងទៅតាម​រឿងព្រេង ដែលជា​ការបង្កើត​អព្ភូតហេតុ​របស់ អា​លី​កូនប្រសា និង​បងប្អូន​ជីដូនមួយ​រប​ស់​ព្យា​ការីអ៊ី​ស្លាម ម៉ូ​ហា​ម៉េ​ដ​។​

​ពណ៌​ដ៏​ទាក់ទាញ​នៃ​ទឹក​បឹង​អាស្រ័យទៅលើ​កំហាប់​រ៉ែ​ដ៏​សម្បូរបែប ព័ទ្ធ​ដោយ​ផ្ទាំង​ថ្មកំបោរ​ព័ទ្ធជុំវិញ​។​

​បន្ទាប់ពី​តា​លី​បង់​បាន​ដណ្តើម​អំណាច ទីតាំងនៅ​ក្នុង​ខេត្ត​បា​មិ​យ៉ាន​ត្រូវបាន​គេបោះបង់​ចោល ប៉ុន្តែ ៧ សប្តាហ៍​ក្រោយមក​អ្នកទេសចរ​បានចាប់ផ្តើម​វិលត្រឡប់​មកវិញ​។​

​ពួកគេ​ជួល​ទូក​ក្ងាន​ដែល​នាំចូល​ពី​ប្រទេសអ៊ី​រ៉ង់ ដោយ​ចំណាយ​ប្រាក់​ ៨​ ដុល្លារ ​ក្នុង ​១ ​ម៉ោង​។ សូម្បីតែ​តា​លី​បង់​ក៏​បានមក​ជិះទូក​លេង​កម្សាន្ត​ដែរ​។​

​គ្រូបង្រៀន អាសា​ល់ វ៉ា​លីហ្សា​ដា អាយុ ២៣ ឆ្នាំ​បាន​ពោលថា​៖ «​យើង​មកពី​ទីក្រុង​កា​ប៊ុល​ជា​លើកដំបូង​»​។​

​នាង​បាន​បន្តទៀតថា​៖ «​ផ្លូវ​មាន​សុវត្ថិភាព​ហើយ​យើង​គ្មាន​បញ្ហា​ទេ​។ វា​ស្រស់ស្អាត​នៅទីនេះ​»​។​

​ពេល​ទៅលេង​ជាមួយ​មិត្តភក្តិ ហា​ឌី អាយុ​ ១៧ ​ឆ្នាំ បាន​ស្រែក​ក្អាកក្អាយ ពេលដែល​លោក​បាន​លោត​ចូលទៅក្នុង​ទឹក​មួយ​ភ្លែត ដោយ​ស្លៀក​​ខោខ្លី​ត្រឹម​ក្រោម​ជង្គង់​។​

​លោក​បាន​និយាយថា​៖ «​ខ្ញុំ​បានរស់នៅ​ទីនេះ​អស់​រយៈពេល ៤ ឆ្នាំ​ហើយ ជា​រៀងរាល់ថ្ងៃ​នៅពេលដែល​ទឹក​ក្តៅ​ល្មម​ខ្ញុំ​ហែល​ក្នុង​បឹង​លេង​»​។​

​បា​មិ​យ៉ាន​ គឺជា​តំបន់​មួយ​ដែលមាន​សុវត្ថិភាព​បំផុត​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​សម្រាប់​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍ សិប្បកម្ម ដែល​តម្រង់ផ្លូវ​ឆ្ពោះទៅកាន់​បឹង​ធំ ហើយ​ការ​ត្រឡប់មកវិញ​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក ផ្ដល់​សង្ឃឹម​រីករាយ​បំផុត​ដល់​ពួកគេ​៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍