The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - វេលា​បិទខ្ទប់​ក្នុង​ក្រុង​ប៉ារីស ​ប្រែជា​ឱកាស​ឱ្យ​វិចិត្រករ​ចំណាស់​ រំលេចស្នាដៃគំនូរ​ទេសភាព​




វេលា​បិទខ្ទប់​ក្នុង​ក្រុង​ប៉ារីស ​ប្រែជា​ឱកាស​ឱ្យ​វិចិត្រករ​ចំណាស់​ រំលេចស្នាដៃគំនូរ​ទេសភាព​

Content image - Phnom Penh Post
វិចិត្រករ​អង់គ្លេសដាវីដហុកនីឈរ​នៅ​ក្នុងសារមន្ទីរ Orangerie ក្រុង​ប៉ារីស។ AFP

វេលា​បិទខ្ទប់​ក្នុង​ក្រុង​ប៉ារីស ​ប្រែជា​ឱកាស​ឱ្យ​វិចិត្រករ​ចំណាស់​ រំលេចស្នាដៃគំនូរ​ទេសភាព​

ក្រុង​ប៉ារីស៖ វិចិត្រករ​អង់គ្លេសដាវីដហុកនីតែងតែ​មមាញឹក​នឹង​ការងារ។ ដូច្នេះការ​បិទខ្ទប់​ជា​ច្រើន​ខែក្នុង​ប្រទេស​បារាំង​នេះគឺជា​ឱកាស​សម្រាប់​លោក​ក្នុង​ការ​រីករាយ​ជាមួយ​ធម្មជាតិ។

បុរស​​លេង​ស្ទីល​ទាន់​សម័យ​ វ័យ ៨៤ ​ឆ្នាំ​រូប​នេះ បាន​ប្រាប់ AFP ថា​៖ «​បើ​ក្រឡេក​មើល​ទៅ​ពិភពលោក វា​ពិតជា​ស្រស់​ស្អាត​ណាស់ តែ​យើងមាន​ខួរ​ក្បាល​ស្រឡះ​ល្អ និង​មាន​រឿង​រ់ាវ​ជាច្រើន ដែល​បញ្ឈប់​យើង​»។

លោក ហុកនី និយាយ​ប្រាប់ AFP នៅ​សារមន្ទីរ Musee de L'Orangerie ក្នុង​ក្រុង​ប៉ារីស ដែល​កំពុង​តាំង​បង្ហាញ​រូបភាព​ផ្លែឈើ​ដ៏​ស្រស់​ស្អាត​ក្នុង​ពិព័រណ៍​ឈ្មោះ «​ឆ្នាំ​ក្នុង​តំបន់ Normandy» ដែល​បើក​ទ្វារ​នៅថ្ងៃទី ១៣ ខែ​តុលា។

Content image - Phnom Penh Post
បិទខ្ទប់​ជា​ច្រើន​ខែក្នុង​ប្រទេស​បារាំង​នេះគឺជា​ឱកាស​សម្រាប់​លោក​ក្នុង​ការ​រីករាយ​ជាមួយ​ធម្មជាតិ។ AFP

វា​បាន​បង្ហាញ​ស្នាដៃ​លើ​ជញ្ជាំង​ប្រវែង ៩១​ ម៉ែត្រ ដែល​​ផ្គុំ​​ពី​គំនូរ​ប្រមាណ ២២០​ ផ្ទាំង ដែល​លោក​បាន​បង្កើត​ឡើង​អំឡុង​ពេល​លោក​ត្រូវ​បាន​បិទខ្ទប់​ក្នុង​ឆ្នាំ​ ២០២០។

លោក ហុកនី ដែល​តែង​តែពាក់​វែនតា​មូល​ និង​អាវ​ធំ បាន​បន្ដថា​៖ «​ពេលស្ថិត​ក្នុង​វេលា​បិទ​ខ្ទប់ ខ្ញុំ​មិន​បាន​មាន​អារម្មណ៍​ហ្មងសៅ​អ្វី​ទាំង​អស់។ យើង​ស្ថិត​នៅ​ក្នុង​កន្លែង​ផ្ដាច់​ខ្លួន​ពី​អ្នក​ដទៃ ហើយ​ខ្ញុំ​ធ្វើការ​រៀង​រាល់​ថ្ងៃ ដោយសារ​មិន​មាន​អ្នក​មក​លេង​»។

គំនូរទាំង​អស់​របស់​លោក​ត្រូវបាន​គូរ​នៅ​លើ​ iPad ដែល​បាន​ក្លាយជា​ជម្រើស​ដ៏​ល្អ​ក្នុង​ការ​រចនា​ស្នាដៃ​សិល្បៈ ជំនួស​ឱ្យ​ប្រពៃណី​ការ​ថតរូប​របស់​លោក។

Content image - Phnom Penh Post
គំនូរទាំង​អស់​របស់​លោក​ត្រូវបាន​គូរ​នៅ​លើ​ iPad មុននឹង​ត្រូវបានបោះពុម្ព​យក​មក​តាំងពិព័រណ៍។ AFP

លោកតា បាន​និយាយថា​៖ «​មនុស្ស​គ្រប់​រូប​សុទ្ធតែជា​អ្នក​ថត​រូប។ មនុស្ស​គ្រប់​រូប​សុទ្ធតែមាន​ទូរស័ព្ទ​ទំនើប​កាន់​ ដែល​ពួកគេ​អាច​ថតរូប​បាន​គញរប់​ពេលវេលា។ ការ​ថត​រូប​កាន់តែ​ធ្វើ​ឱ្យ​ខ្ញុំ​ធុញទ្រាន់​»។

លោក​ស្រឡាញ់​ការ​គូរ​លើ​ iPadដោយ​ធ្វើ​ឱ្យ​ខ្លួន​លោក​​មិន​ចាំ​បាច់​វេច​ស្ពាយ​សម្ភារ​គំនូរ​​តាម​ខ្លួន។ លោក​បាន​ច្រាន​ចោល​នូវ​ទស្សនៈ​ថា គំនូរ​ទេសភាព​លែងក្លាយជា​វត្ថុ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៀត​ហើយ។

លោក​បាន​អះអាថា​៖ «​ធម្មជាតិ​គឺជាដើម​កំណើត​វត្ថុ​គ្រប់​បែប​យ៉ាង។ ពេល​ខ្ញុំ​ទៅកាន់​យ៉កសៀរ កាលពី ១៦​ ឆ្នាំ​មុន មនុស្ស​ម្នា​តែង​និយាយថា លោកមិនអាច​គូរ​ទេសភាព​បាន​ទៀតទេនា​ពេល​នេះ។ ខ្ញុំ​បាន​ឆ្លើយ​ថា នោះ​ដោយសារតែ​គំនូរ​ ទេសភាព​ពិត​​មិន​មែន​ជា​របស់​គួរ​ឱ្យ​ធុញឡើយ​»៕ AFP/HR

Content image - Phnom Penh Post
ជំនួយ​ការ​វិចិត្រសាល​ទស្សនា​គំនូរ​លោកដាវីដហុកនីក្នុង​ព្រឹត្ដិការណ៍​បើក​សម្ពោធ​ពិព័រណ៍។ AFP

Content image - Phnom Penh Post
លោក​បាន​ច្រាន​ចោល​នូវ​ទស្សនៈ​ថា គំនូរ​ទេសភាព​លែងក្លាយជា​វត្ថុ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ទៀត​ហើយ។ AFP

អត្ថបទគួរចាប់អារម្មណ៍