ក្រុងព្រុចសែល៖ ​ជាមួយ​តួឯកស៊ីមពីរដែល​​មាន​កម្លាំង​ពិសេសដ៏​​​​អាថ៌កំបាំង វីដេអូ​ហ្គេម​ប្រភេទ​ថ្មី ​«Life is Strange» ឬ​ជីវិត​ពិត​ជាចម្លែក​​ កំពុង​ទទួល​បាន​ការ​ចាប់​​​អារម្មណ៍​ទៅលើ​តួអង្គ LGBTQ។

មិនខុស​ពី​វីដេអូ​ហ្គេម​ដ៏​មាន​ប្រជាប្រិយភាព​ក្នុង​វគ្គ​មុនៗ​ «​Life is Strange: True Colors»​ អនុញ្ញាត​​ឱ្យ​អ្នកលេង​បង្កើត​ទំនាក់ទំនងស្នេហា​​ភេទ​ដូចគ្នា​នៅពេល​ពួកគេ​ធ្វើដំណើរ​ឆ្លងកាត់​​​ទីក្រុង​តូច​អាមេរិក​ដ៏មាន​អបិយ​ជំនឿ។

អ្នកនិពន្ធ ចុន ហ្ស៊ីមមើម៉ាន់​នៃ Nine Deck Games ​​ជា​ស្ទូឌីយូ​​អាមេរិក​ដែល​ផលិត​ហ្គេម «​​ True Colors»បាន​ប្រាប់ AFP ថា​៖ «យើង​ពិតជា​ចង់​បន្ត​ការផ្ដោត​ទៅលើ​រឿង​​រ៉ាវ​​តួអង្គ​ស្រឡាញ់​ភេទ​ដូចគ្នា​នៅក្នុង​វីដេអូ​ហ្គេម «Life is Strange»។

ហ្គេម​ថ្មី​ចុងក្រោយ​នេះ​ជា​ដំណើររឿង​របស់ អេឡិច ចាន់​​ជានារី​កូន​កាត់​អាស៊ី​-​អាមេរិក​វ័យ​ក្មេង​ម្នាក់ ដែល​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ដឹង​ពី​ចិត្ដ​អ្ន​កដទៃ​ ពេល​នាង​​​ស៊ើបអង្កេត​ការស្លាប់​របស់​បងប្រុស​នៅលើ​ភ្នំ​កូឡូរ៉ាដូ។

ដូច​​ហ្គេម​មុនៗ ដែល​​​ត្រូវបាន​កែ​សម្រួល​ដាក់​បញ្ចាំង​ក្នុង​​​កម្មវិធី​ទូរទស្សន៍​ហ្គេមរំលេច​នូវ​បទ​ភ្លេង​សហសម័យ ​មាន​បទភ្លេង​ប្រជាប្រិយ​ប៉ុប គំនូរពណ៌​ស្លេក​​និង​ចង្វាក់​ភ្លេង​ទន់ភ្លន់។

​រូបភាព​ពី Playstation 5 បង្ហាញ​នូវ​ហ្គេម​ Life is Strange: True Colors ពី​ដំណើរ​រឿង​នារី​ស្រឡាញ់​ភេទ​ដូចគ្នា​។ AFP

ហ្គេម​បាន​ទទួលការកោត​សរសើរ​យ៉ាង​ខ្លាំង​ចំពោះសាច់​រឿង​បែប​មនោសញ្ចេតនា​ ​ចាប់តាំង​ពី​ឆ្នាំ ២០១៥ នៅពេល​ស្ទូឌីយូ​​បារាំង Dontnod ផលិត​វគ្គ​ដំបូង​ដែល​លក់​ដាច់​ជាង ៣ លានដុំ។

«True Colors» គឺជា​ហ្គេមខ្នាត​វែង​ទី ៤​​ នៅក្នុងវគ្គ​តែមួយ​ ​ដែល​ត្រូវបាន​គេ​សរសើរ​ចំពោះ​ការរើសប្រភេទ​​តួអង្គ​​នៅ​ទូទាំង​សហគមន៍LGBTQ ។

ម៉ៃតូរ៉ាសអ្នកអភិវឌ្ឍ​ហ្គេម​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៊ុយណូស៊ែល​​​ជា​អ្នកបង្កើត​គេហទំព័រ​អ្នកគាំទ្រ​ទាក់ទង​នឹង​វីដេអូ​ហ្គេម​ភាគ​នេះ ​បាន​និយាយ​ថា៖ «​​ទៅវិល​កាន់​​ឆ្នាំ ២០១៥ ខ្ញុំ​មុខខុស​ពី​កង្កែប​ក្នុង​អណ្ដូង​ឡើយ។ ហ្គេម «Life Is Strange»បាន​ជួយ​ខ្ញុំ​យ៉ាងច្រើន​ក្នុង​ការ​សម្រេច​បាន​​នូវ​រឿង​មួយ​ចំនួន​អំពី​ខ្លួន​ខ្ញុំ​»។​

Twitch ​​ជា​ប្រភេទ​​វីដេអូ​ហ្គេម​អនឡាញ​ធំ​បំផុត​របស់​ពិភពលោក​បាននិង​កំពុង​ពុះពារ​ទស្សនៈនៃ «​ការ​ស្អប់​ខ្ពើម​» ​ការ​​​រើសអើង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ជាតិសាសន៍និង​ការរំលោភ​បំពាន​ផ្លូវភេទ។

ហើយ​ខណៈ​​ស្ទូឌីយូ​នានា​​កំពុង​ព្យាយាម​​ផ្ដោត​សំខាន់​លើ​ភាពសម្បូរ​បែប​នៅក្នុង​ហ្គេម​របស់​ពួកគេ ក្រុម​អ្នកវិភាគ​និយាយ​ថា​ក្រុម​អភិវឌ្ឍ​ហ្គេមទាំងនេះ នៅតែ​ជា​​បុគ្គល​​ស្បែកស អ្នក​ស្រឡាញ់​​ភេទ​ផ្ទុយគ្នា និង​បុរស​ដដែល​។

លោក ​ម៉ាល័រ ​បាន​និយាយ​ថា៖«យើង​នៅតែ​ស្ថិត​​ក្នុង​ឧស្សាហកម្ម​រង​​ការរើសអើងខ្លាំងឬ​អាច​ជាការ​រើស​អើង​ជាតិសាសន៍ ពិការភាព ​ហើយ​វា​មិនងាយ​ទេ​ក្នុង​ការធ្វើ​សមាហរណកម្ម​មនុស្ស​ដែល​ត្រូវគេ​មិន​ផ្ដល់​ភាពសំខាន់»៕ AFP/RS