The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ឆន ឌី​ណា ចង់ឱ្យ​យុវជន​យល់​ពី​ឫសគល់​គំនូរ ដើម្បី​បង្កើត​ភាពល្អ​ឯក​




ឆន ឌី​ណា ចង់ឱ្យ​យុវជន​យល់​ពី​ឫសគល់​គំនូរ ដើម្បី​បង្កើត​ភាពល្អ​ឯក​

Content image - Phnom Penh Post
អ្នកនាង ឆន ឌីណា ស្ថិត​ក្នុង​ចំណោម​បេក្ខភាព​ប្រកួត​ប្រជែង​ ១០ រូប​ នៃកម្ម​វិធី​ «បុគ្គលល្អឯក»​។ រូបថត សហ​ការី

ឆន ឌី​ណា ចង់ឱ្យ​យុវជន​យល់​ពី​ឫសគល់​គំនូរ ដើម្បី​បង្កើត​ភាពល្អ​ឯក​

​ភ្នំពេញៈ ដោយ​ផ្ដួចផ្ដើម​ពី​ក្រុមហ៊ុនស្រា​បៀរ ABC តាមរយៈ​កម្មវិធី «​បុគ្គល​ល្អ​ឯក​» ដើម្បី​បំផុសគំនិតចង់​ត្រួស​ត្រាយផ្លូវ និង​ផ្តល់​ជា​ពន្លឺ​នៃ​ក្តី​សង្ឃឹម​ក្នុង​ជីវិតឱ្យមាន​ផែនការ​អ​នា​គ​ត ប្រកបដោយ​សុទិដ្ឋិនិយម​នោះ វិចិត្រករ​ស្រី​ឆ្នើម ឆន ឌី​ណា ក៏​ចង់​​ឱ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ រៀន​ស្វែង​យល់​ពី​ឫសគល់​សិល្បៈ​គំនូរ​ឱ្យបាន​ច្បាស់លាស់ ដើម្បី​បង្កើត​ភាពល្អ​ឯក​ខ្លួនឯង​។

​ក្រុមហ៊ុនស្រា​បៀរ ABC អ៊ិច​ស្ដ្រា​ស្តោ​ត បាន​នាំមក​ជូន​នូវ​កម្មវិធី​មួយ​ឈ្មោះ «​បុគ្គល​ល្អ​ឯក​» ដើម្បី​បំផុសគំនិត​តាមរយៈ​ការបង្កើត​​វីដេអូ សាច់រឿង​ខ្លីៗ និង​ការជជែក​កម្សាន្ដ នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន ជាមួយ​បេក្ខភាព​ជា​បុគ្គល​ល្អ​ឯក ១០ រូប មកពី ៥ វិស័យ​ផ្សេងៗ ពីគ្នា​រួមមាន​វិស័យ​សិល្បៈ ជំនួញ ម្ហូប​អាហារ កីឡា​អេឡិចត្រូនិក និង​តន្ដ្រី ដែល​ចាប់ពី​ថ្ងៃទី ​៤ ខែកញ្ញា ដល់​ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ​២០២១​។ បុគ្គល​ល្អ​ឯក​ទាំង ១០ រូប នឹង​បង្ហាញ​វីដេអូ សាច់រឿង​ខ្លីៗ អំពី​ឧបសគ្គ ដែល​ពួក​គាត់​បាន​ជួបប្រទះ និង​វិធីសាស្ដ្រ ដែល​ពួកគាត់​យកឈ្នះ​រាល់​ឧបសគ្គ ដើម្បី​សម្រេច​សមិទ្ធផល​នានា​ក្នុង​​អាជីព​ខ្លួន​។​

​សម្រាប់​វិស័យ​សិល្បៈ​គំនូរ​នេះ មាន អ្នកនាង ឆន ឌី​ណា ជា​វិចិត្រករ​ស្ត្រី​ឆ្នើម​ម្នាក់​នៅ​ក​ក្នុងប្រទេស​ម្ពុ​ជា ខណៈ​លោក Peap Tarr គឺជា​វិចិត្រករ​គំនូរ​នៅតាម​ផ្លូវ ដែល​លោក​ជា​កូនកាត់​ខ្មែរ​-​នូ​វែ​ល​សេ​ឡង់​។​

​វិចិត្រករ​ស្រី​ដែល​ធ្លាប់​ទទួល​ពានរង្វាន់ Young Artist Award នៅ​ប្រទេស​ថៃ ក្នុង​ឆ្នាំ ​២០១៦ អ្នកនាង ឆន ឌី​ណា បង្ហាញ​អារម្មណ៍​ផ្ទាល់ខ្លួន​សម្រាប់​កម្មវិធី «​បុគ្គល​ល្អ​ឯក​» ដែលមាន​សារសំខាន់​ចំពោះ​សាធារណជន យុវជន និង​​សង្គមជាតិ​ដូច្នេះ​ថា​៖ «​អ្វីដែល​ក្រុមហ៊ុន ABC បង្កើត​កម្មវិធី​នេះ​ឡើង ដើម្បី​លើកស្ទួយ​វប្បធម៌ និង​គ្រប់​វិស័យ​​ឱ្យមាន​ភាព​ជោគ​​ជ័យ​ ដោយ​​ការ​ខំប្រឹង និង​តស៊ូ​ក្នុង​ជីវិត​។ ហើយ​ខ្ញុំ​គិតថា​​ នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្អូនៗ ឈោង​ចាប់ និង​បង្ហាញ​ដល់​ប្រជាជន​​ខ្មែរ ឱ្យឃើញថា ក្រុមហ៊ុន ABC មិនមែន​ចង់​​បាន​ជោគជ័យ​តែម្នាក់ឯង​ទេ គឺ​ចង់​លើកស្ទួយ​បុគ្គល​ដែល​​ទទួលបាន​ជោគជ័យ ឬបុគ្គល​ឆ្នើម​ជាច្រើន ​ដែល​កំពុង​ដើរទៅ​មុខ​ដោយ​ភាពក្លាហាន មានការ​គាំទ្រ និង​ជំរុញ​ពី​​ក្រុមហ៊ុន​»​។

Content image - Phnom Penh Post
អ្នកនាង ឆន ឌីណា វិចិត្រករ​ស្រី​​ឆ្នើម​​​ ផ្នែក​គំនូរ​អរូបី​ច្នៃ​ប្រឌិត​។ ហុង មិនា

​ស្ត្រី​ឆ្នើម​ក្នុង​វ័យ​វិចិត្រ​កម្ម ជិត​មួយ​ទសវត្សរ៍ ដោយ​ប្រើ​គំនិត​ច្នៃប្រឌិត និង​បញ្ចេញ​នូវ​ទស្សនៈ​​អប់រំ​នានា ពី​បញ្ហា​សង្គម​តាម​ស្នាដៃ​គំនូរ​អ្នកនាង ឆន ឌី​ណា បាន​បន្តទៀតថា​៖ «​អ្វីដែល​ពិសេស ដើម្បី​បង្ហាញ​សាធារណជន និង​ប្អូនៗ​ជំនាន់​ក្រោយ សម្រាប់​សិល្បៈ​គំនូរ ខ្ញុំ​នឹង​បើក​វិចិត្រសាល (gallery) ដើម្បី​បង្ហាញ​ដល់​ប្រជាជន តាម​ការដាក់​តាំងពិព័រណ៍​គំនូរ និង​ឱ្យ​យុវជន​សិក្សា​កាន់តែច្បាស់​ពី​សិល្បៈ​គំនូរថា ​វា​អស្ចារ្យ និង​បង្ហាញ​ពី​ភាពខ្លាំង របស់​សិល្បករ​ខ្មែរ ដល់​ជនបរទេស​បានឃើញ ហើយ​ក៏​ចង់បង្ហាញឱ្យ​បងប្អូន​ខ្មែរ យល់​កាន់​តែ​ច្បាស់​អំពី​គំនូរ​អរូបី (abstract) ដែល​បង្ហាញ​ពី​គំនិត​ច្នៃប្រឌិត​»​។​ 

​អ្នកនាង ឆន ឌី​ណា ក៏​ចង់ឃើញក្រុមហ៊ុន​បន្ត​បង្កើត​កម្មវិធី​នេះ​ផងដែរ ដើម្បី​ជួយ​យុវជន​បាន​ស្វែងយល់​ពី​បុគ្គល​ល្អៗ សម្រាប់​អភិវឌ្ឍ​ជំនាញ​ខ្លួន​។ វិចិត្រករ​ស្រី​និយម​បង្កើត​ស្នាដៃ​គំនូរ​អរូបី​ឆ្លុះបញ្ចាំង​ពី​បញ្ហា​សង្គម​ផ្នែក​បរិស្ថាន និង​ធម្មជាតិ​រូបនេះ​ថា​៖ «​ខ្ញុំ​សង្ឃឹមថា ក្រុមហ៊ុន ABC នឹង​នៅតែ​បន្តសកម្មភាព​នានា​ក្នុងការ​គាំទ្រ និង​ជំរុញ​ដល់​បុគ្គល​ផ្សេងៗ​ទៀត ឱ្យ​សង្គម​ទទួលស្គាល់ និង​ជួយ​ជំរុញ​យុវជន​បាន​ស្វែងយល់​ពី​ភាពខ្លាំង​ និង​ខ្សោយ​របស់ខ្លួន ដើម្បី​អភិវឌ្ឍ​ឱ្យ​​ដល់​គោលដៅ​បាន​ជោគជ័យ​»៕ 

អត្ថបទគួរចាប់អារម្មណ៍