The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​បុរាណ​វត្ថុ​វិទូ​អ៊ីស្រាអែល ​រក​ឃើញ​មជ្ឈមណ្ឌល​ផលិត​ស្រា​ទំពាំងបាយ​ជូរ​បុរាណ​ធំបំផុត​ក្នុង​លោក​




ក្រុម​បុរាណ​វត្ថុ​វិទូ​អ៊ីស្រាអែល ​រក​ឃើញ​មជ្ឈមណ្ឌល​ផលិត​ស្រា​ទំពាំងបាយ​ជូរ​បុរាណ​ធំបំផុត​ក្នុង​លោក​

Content image - Phnom Penh Post
​កំណាយ​ ដែល​មាន​រយៈពេល​ ២ ឆ្នាំ​ បាន​បង្ហាញពីឧបករណ៍​កៀប​ចម្រោះ​ស្រា​​នៅ​សម័យ Persian ដែល​មាន​អាយុ ២ ៣០០ ​ឆ្នាំ​។ AFP

ក្រុម​បុរាណ​វត្ថុ​វិទូ​អ៊ីស្រាអែល ​រក​ឃើញ​មជ្ឈមណ្ឌល​ផលិត​ស្រា​ទំពាំងបាយ​ជូរ​បុរាណ​ធំបំផុត​ក្នុង​លោក​

ក្រុង​ហ្ស៊េរុយសាឡិម: បុរាណវត្ថុ​វិទូ​​អ៊ីស្រាអែល​កាលពី​ថ្ងៃចន្ទ​បាន​រក​ឃើញ​កន្លែង​ផលិត​ស្រា​ខ្នាត​ធំ​មួយ​​នៅ​សម័យ Byzantine ដែល​អាច​ផលិត​ស្រា​បាន​ពីរលាន​លីត្រ​ជា​រៀងរាល់​ឆ្នាំ និង​ជា​​មណ្ឌល​ដ៏​ធំ​បំផុត​របស់​ពិភពលោក​នៅ​ពេលនោះ​។

ទីតាំងនៅ​ក្រុង​ Yavne ភាគ​ខាងត្បូង​ទីក្រុង តេល​អាវីវ​​ដែល​ជា​ការតាំង​ទី​លំនៅ​របស់​ជនជាតិជ្វិហ្វ ​ក្នុង​សម័យ​ព្រះគម្ពីរនិង​ជា​ទីក្រុង​សំខាន់​មួយ​បន្ទាប់ពី​ការបំផ្លាញ​ក្រុង​ហ្ស៊េរុយសាឡិម​នៅ​ឆ្នាំ ៧០ នៃ​​គ្រិស្ដ​សករាជ មាន​ឧបករណ៍​ចម្រោះ​​ស្រា​ចំនួន ​៥ ​​លើ​ផ្ទៃដីជាង​​មួយ​គីឡូម៉ែត្រ​ការ៉េ។

ទីឋាន​​​អាយុកាល ១៥០០​ឆ្នាំ​មាន​​ឃ្លាំងជាច្រើន​​សម្រាប់​អប់​​ស្រាទុក​​ និង​កន្លែង​លក់ដូរ​​​ដោយ​ឡ​ដុត​ថូ​ដីឥដ្ឋ ត្រូវបាន​ប្រើ​សម្រាប់​​ស្តុក​ស្រា ក៏ដូចជា​​កម្ទេច​កម្ទី​រាប់​ម៉ឺន​បំណែក និង​ក្រឡ​ដី​​​នៅ​រូបរាង​ដើម​ជា​ច្រើ​នទៀត។ នេះ​បើយោង​តាម​អាជ្ញាធរ​វត្ថុ​បុរាណ​អ៊ីស្រាអែល ដែល​បាន​​និយាយ​អំពីទីតាំង​បុរាណ​ស្ថាន​នេះ​។

Content image - Phnom Penh Post
ទីឋាន​​​អាយុកាល ១ ៥០០ ​ឆ្នាំ​ មាន​​ឃ្លាំងជាច្រើន​​សម្រាប់​អប់​​ស្រាទុក​​ និង​កន្លែង​លក់ដូរ​​​ដោយ​ឡ​ដុត​ថូ​ដីឥដ្ឋ។ AFP

យោង​តាម​ក្រុម​អ្នក​ធ្វើ​កំណាយ ​IAA អេលីហា ដាដ,លីយ៉ាត ណាដាវហ្ស៊ីវ និងចន សេលីកមែន ដែល​បាន​និយាយ​ថា ​ស្រា Holy Land គឺជា​ផលិតផល​​​មាន​តម្លៃ​ខ្ពស់ បាន​ឱ្យ​ដឹងថាផលិតផល​នេះ​ត្រូវបាន​គេ​ស្គាល់​​​ជា​ស្រា Gaza និង Ashkelon ដោយសារ​តែ​កំពង់ផែ​ក្បែរ​នោះ​ដែល​វា​ត្រូវបាននាំ​ចេញ។

ការ​អប់​ទឹក​​​ទំពាំង​បាយ​ជូរ​ទៅជា​ស្រា​ គឺជា​វិធី​បុរាណ​មួយ​ដើម្បី​ចៀសវាង​ពី​ជំងឺ​ពី​ការទទួលទាន​ទឹក​កខ្វក់។

​កំណាយ​ ដែល​មាន​រយៈពេល​ ២ ឆ្នាំ​ បាន​បង្ហាញពីឧបករណ៍​កៀប​ចម្រោះ​ស្រា​​នៅ​សម័យ Persian ដែល​មាន​អាយុ ២៣០០​ឆ្នាំ​នៅ​កន្លែង​តែមួយ​នោះ​ដែរ​៕ AFP/RS

Content image - Phnom Penh Post
ការ​អប់​ទឹក​​​ទំពាំង​បាយ​ជូរ​ទៅជា​ស្រា​ គឺជា​វិធី​បុរាណ​មួយ​ដើម្បី​ចៀសវាង​ពី​ជំងឺ​ពី​ការទទួលទាន​ទឹក​កខ្វក់។ AFP

អត្ថបទគួរចាប់អារម្មណ៍