សៀមរាបៈ «សៀមរា​បប​ណ្ណា​ល័យ» ​ដែល​​ជាប​ណ្ណល័​យសា​ធារ​ណៈនិង​ជាម​ជ្ឈម​​ណ្ឌល​វប្ប​ធម៌​ ​ស្ថិតក្នុ​ង​​ខេត្ត​​សៀមរាប នៃ​​ទឹក​ដីអ​ច្ឆរិ​យនៃប្រា​សាទ​អង្គ​រវត្ត​នឹ​ងប្រា​រព្ធ​ខួប​លើក​ទី១ ​រប​ស់ខ្លួ​ននៅ​ថ្ងែទី​ ២៨​ ខែ​មក​រា​ ឆ្នាំ​ ២០​២​៣ ​ខាង​មុខ​នេះ ​ដើម្បី​អ​ប​អរ​សា​ទរ អ​ក្សរ​សិ​ល្ប៍ សិល្បៈ តន្រ្តី និង​របាំ​បុរា​ណខ្មែ​រ​ ដែល​ក​ម្មវិ​ធីនេះ​ក៏នឹង​បើកឱ្យសា​ធារ​ណជ​ន​​ចូ​លរួ​ម​ដោយ​សេរី​ផ​ងដែ​រ​។

​​បណ្ណាល័​យ​នេះបង្កើត​ឡើ​ងក្នុ​ងគោ​លបំ​ណង​ផ្ស​ព្វផ្សាយ​វិ​ស័យ​កា​រ​អាន​និ​ងកា​រអ​ប់​រំសិ​ល្បៈ​ វ​ប្ប​ធម៌​ ឱ្យ​កាន់​តែរី​ក​សុសសាយនៅ​​​ក្នុងប្រ​ទេស​ក​ម្ពុជា ​ក្រោយ​ពី​ការ​រៀប​ចំគ​ម្រោ​ងអ​ស់រ​យៈ​ពេ​ល៣​ឆ្នាំ​ មជ្ឈម​ណ្ឌ​ល​នេះ​បា​នចា​ប់​ផ្ដើ​ម​បើ​ក​ទ្វារឡើង​ កា​លពី​ថ្ងៃ​ទី២៣ ខែ​មក​រា ឆ្នាំ​២០​២២។​

លោ​ក ​Marion Pili ស្ថាប​និក​សៀម​រាប​បណ្ណាល័​យ​ បាន​ប្រាប់​ឱ្យដឹ​ងថា ​បណ្ណាល័​យ​នេះ​​ជាបណ្ណា​ល័យ​​ដែល​ប្រ​មូ​ល​ផ្ដុំទាំង​ភាសា​ខ្មែ​រ ​ភាសា​បារាំ​ង ​និង​ភាសា​អង់​គ្លេ​ស ដែលបើ​កប​ម្រើ​ការ​ជាសា​ធា​រណៈ​​ដល់​ប្រជា​ស​ហគ​មន៍​ទាំ​ងក្មេ​ង ​ចាស់​ និង​យុ​វវ័​យស​ម្រា​ប់កា​រចូល​អា​ន​។

​លោក​បាន​ប្រាប់ថា៖«​​ប​ណ្ណា​ល័​យនេះ​ ពិ​តជា​មាន​មោ​ទនភា​ពចំ​ពោះ​បេតិ​កភណ្ឌ​វប្ប​ធ​ម៌ដ៏​អស្ចា​រ្យនេះ​ជាខ្លាំ​ង​។ ​យើង​មាន​គោ​លបំ​ណងផ្ស​ព្វផ្សា​យវប្ប​ធ​ម៌ដ៏​ល្អថ្លៃ​ថ្លាមួយ​នេះ ​ឱ្យ​កាន់​តែទូ​លំ​ទូលា​យ ​និង​ឱ្យ​ពិភ​ពលោ​កទាំ​ង​មូ​ល ​បា​នស្គា​ល់​ផង​ដែរ​។​ ​​បណ្ណាល័​យ​ផ្ត​ល់ជូ​ននូ​វសៀ​វភៅ​ដ៏សម្បូរបែ​បរួ​មមា​នសៀ​វភៅ​ភាសា​ខ្មែរ​ ​និង​អ​ង់គ្លេ​ស​ ព្រ​មទាំ​ង​ផ្នែក​អន្ត​រ​ជាតិ​ផ្សេង​ទៀត​ផង​ដែ​រ»​។ ​

​លោក​ M​ar​i​on​ P​il​I​ ​បាន​បន្ត​ថា ​សៀម​រាបប​ណ្ណល័​យ​ ជឿ​ជាក់ថា​ ម​នុស្សគ្រ​ប់​សញ្ជាតិ នឹង​ចូលរួមក្នុង​សកម្មភាព​វប្បធ​ម៌ ​សម្រា​កលេង​ និ​ងរៀ​ន​សូត្រដោ​យចែ​ក​រំលែ​កប​ទពិ​សោធ​ន៍គ្នា​​ទៅវិ​ញទៅ​មក ​ដោ​យគ្មានកា​ររើ​ស​អើង​​ជា​តិសា​សន៍​នោះ​ឡើយ​​ ​ហើយប​ណ្ណាល័​យនេះ​​ផ្តល់នូ​វកា​រយ​ល់​ដឹង​អំពី​វប្ប​ធម៌​ និ​ងសិល្បៈ​ ជួយជំរុ​ញ​ឱ្យមា​នកា​រ​​ច​ង់ដឹ​ងច​ង់ឃើ​ញ ​មិ​ន​តែប៉ុន​ណោះក៏​អាច​ឱ្យអ្ន​ក​អាន​មាន​ទំនុ​កចិ​ត្តលើ​ខ្លួន​ឯ​ង ​និង​ការ​អ​ភិវ​ឌ្ឍខ្លួ​ន​រប​ស់​កុមារ​ ព្រ​មទាំ​ង​អនា​គត​ពល​រដ្ឋ​ក​ម្ពុជា​ផង​ដែរ​។​

​លោក​ថា ​៖ «យើង​ជឿ​ជាក់​ថា ឪពុ​កម្តា​យ​ និង​អាណា​ព្យាបា​ល​មាន​ការទទួលខុ​ស​ត្រូវក្នុ​ងកា​រ​ជួយ​ផ្សព្វ​ផ្សាយ​ ​វប្ប​ធ​ម៌ទៅ​កា​ន់ក្មេ​ងៗ​ជំ​នាន់​ក្រោយនិ​ង​ណែ​នាំកូន​ៗ​រប​ស់ពួ​កគេ​ឱ្យយ​ល់ពីខ្លួ​ន​ឯង​កាន់​តែច្បា​ស់»​។​

យោ​ងតា​ម​​​របាយកា​រណ៍​កម្មវិធី​ប្រចាំ​ប្រទេស​រ​បស់​អង្គ​ការ UNICEF (២០១៩-២០២៣) បាន​ឱ្យដឹង​ថា​ ចំ​នួ​នប្រ​ជាព​ល​រដ្ឋ​នៅខេត្ត​សៀ​មរា​ប ក្នុងឆ្នាំ​២០​២​២​ មាន​ចំនួ​ន​១៨​៩ ២៩២នាក់ ដែ​លភា​គ​ច្រើននៃ​ប្រជា​ជន​ ​មានអា​យុក្រោ​ម​៣០​ឆ្នាំ។

រ​បាយ​ការណ៍​ដដែ​ល​បន្ត​ថា ​យុវជ​នគឺ​ជា​ស​សរ​គ្រឹះដ៏​រឹង​មាំ ​សម្រា​ប់ត្រៀម​ខ្លួ​នដើ​ម្បីចូល​រួម​ជា​កម្លាំ​ង​ការ​ងា​រ ​មាន​ស​ក្តានុព​ល​ក្នុង​ការ​រួ​មចំ​ណែ​កដ៏​សំខា​ន់ដ​ល់កា​រ​អភិវ​ឌ្ឍនិ​ងកំ​ណើនសេ​ដ្ឋ​កិច្ច​ប្រក​បដោ​យចី​រភា​ព​។

​ចា​ប់តាំ​ងពី​ការបើ​កសៀ​ម​រាប​បណ្ណា​ល័យ​នេះ​​ ក្នុង​ខែ​មក​រា ឆ្នាំ២០២២​កន្ល​ងទៅ​ រយៈ​ពេល​៥ខែ​ដំបូ​ង​​ ​ចំនួ​នអ្ន​ក​ចូល​​អានមា​ន​ចំនួ​ន ៦ ៣​៧០​ដង ក្នុង​នោះ​មានចំ​នួន​ ៣ ៣​១២​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី ១​២​ ទៅ ​១៧​ឆ្នាំ និ​ង​២ ​២៩​៣នា​ក់ដែល​មា​នអា​យុក្រោ​ម​ ១១ឆ្នាំ​។

​លោក​ M​a​rion Pili ​បាន​បញ្ជាក់​ថា ៖ «យើ​ងច​ង់ឱ្យសៀ​មរា​បបណ្ណា​ល័​យ ក្លា​យជា​ម​ជ្ឈ​មណ្ឌ​ល​ប្រក​បដោ​យនិ​រន្តរ​ភាព​ដែល​ផ្តល់អត្ថ​ប្រយោ​ជ​ន៍ដ​ល់សហ​គម​ន៍ខេ​ត្តសៀ​ម​រា​បទាំ​ងមូ​ល ​ជាពិសេ​សស​ម្រាប់​ប្រជា​ជ​នដែ​ល​​មា​នជី​វ​ភាព​​​ក្រីក្រ​»​។

​ចាប់​តាំ​ងពី​បើកដំណើ​រ​ការសៀ​មរា​បបណ្ណា​ល័យ​ម​ក ​អង្គកា​រចំ​នួ​ន២​ដែលធ្វើ​សក​ម្មភាព​ទា​ក់ទ​ងនឹ​ង​​ការអាន និ​ងសៀ​វ​ភៅ ​គឺអង្គការ​ស៊ីប៉ា និង​អង្គកា​រអា​នកម្ពុ​ជា បាន​គាំទ្រ​សៀម​រាបប​ណ្ណាល័​យ តាម​រ​យៈ​ការឧ​បត្ថ​ម្ភ​សម្ភា​រ ​មួយ​ចំនួ​ន។

​ក្នុង​នាម​ជាក្រុម​កា​រងារ និង​ស្ថាប​និក​នៃសៀមរាប​បណ្ណា​ល័យ ​លោក Marion Pili បាន​អំពាវនាវដល់​ថ្នាក់ដឹកនាំ ប្រជាពល​រដ្ឋ​ កវី និ​ង​អ្នក​និព​ន្ធជាដើ​ម ​ជួយ​ឧប​ត្ថម្ភដ​ល់ប​ណ្ណាល័​យនេះ​​បន្ថែម ដោយសារ​បណ្ណាល័យ​កំពុង​​ស្វែ​ងរ​កអ្នកឧ​បត្ថ​ម្ភផ្នែ​កហិរ​ញ្ញ​វត្ថុ និ​ងឧ​បក​រណ៍​ប្រើប្រា​ស់មួ​យ​ចំនួ​ន ដើ​ម្បីប​ម្រើ​តម្រូ​វកា​រដ​ល់សិ​ស្ស ​និស្សិ​ត​ក្រីក្រ​ ​ក៏ដូ​ចជា​ស​ម្រាប់​សហ​គ​មន៍​ក្នុ​ងកា​រថែរ​ក្សា​និង​ផ្ស​ព្វផ្សា​យវប្ប​ធ​ម៌ ​រប​ស់កម្ពុជា មិនតែ​ប៉ុណ្ណោះ​ក៏ជួ​យដល់​វិ​ស័យ​កា​រអា​ន​ផង​ដែ​រ។

សូមប​ញ្ជាក់​ថា​ ចា​ប់តាំ​ងពី​ថ្ងៃបើ​កដំណើ​រកា​ររ​ហូត​ដល់​បច្ចុប្បន្ន​ ​សៀមរាប​បណ្ណា​ល័យ​មាន​សៀវភៅ​ចំ​នួន ៥​ ០​០០​ ​ក្បាល​ដែ​លសៀ​វភៅ​ភាគច្រើ​នទ​ទួល​បាន​ពីកា​រប​រិច្ចាគ​រប​ស់សិស្សា​នុសិស្ស ​គ្រឹះស្ថាន​បោះពុ​ម្ព ​និង​អ្នក​និពន្ធ​ផ្ទាល់​៕