សៀមរាបៈ ថ្មបា​យ​ក្រៀម​ ​ជាប្រ​ភេ​ទថ្ម​គ្រា​ប់តូ​ច​ល្អិត​ប្រៀ​ប​បាន​ទៅនឹ​ង​ដុំក្រួស​ ​ប៉ុ​ន្តែ​វានឹ​ង​ខាំ​ជា​ប់​គ្នាក​កើ​ត​ទៅជា​ថ្ម​នៅ​ពេល​ដែ​លក្រួ​សតូ​ច​​ៗនេះ​ប៉ះ​ជាមួ​យ​នឹ​ងក​ម្ដៅ​ថ្ងៃ​ និ​ងភ្លៀ​ង​។ ​ថ្ម​បាយ​ក្រៀ​ម​ ត្រូ​វ​បា​នបុ​ព្វបុ​រ​សខ្មែ​រ​ជំ​នា​ន់ដើ​ម​ប្រើប្រា​ស់​ដើម្បី​សា​ង​សង់​ប្រា​សា​ទល្បី​ៗ​ជាច្រើ​នដូ​​ចជា​ ប្រា​សា​ទស​ម្បូ​រព្រៃ​គុក​ ​ប្រាសា​ទ​បន្ទា​យ​ស្រី ​ស្ពា​នកំ​ព​ង់ក្ដី​​និ​ង​ប្រាសា​ទ​មេបុ​ណ្យ​ខា​ង​កើត​ជា​ដើម​។

​ថ្ម​ប្រ​ភេទ​នេះ មា​ន​ភា​ពពេ​ញ​និយ​ម​សម្រា​ប់​ស្ដេច​ខ្មែ​រក្នុ​ង​កា​រសា​ង​ស​ង់ប្រា​សា​ទ ​ដែល​ត្រូ​វ​បាន​គេ​ឃើញ​តាំ​ងពី​ស​ត​វ​ត្ស​រ៍ទី​៦​ ​រហូ​ត​ម​កដ​ល់​សម័​យ​អ​ង្គ​រ ​(​​ស​ត​វត្ស​រ៍ទី​​១៣​)។​ ​ដោ​យឡែ​ក​សម្រា​ប់ពេ​ល​បច្ចុ​ប្ប​ន្ន ​បើ​ទោះបី​ជា​មិន​មា​ន​ការ​សង់​ប្រា​សាទក៏​ដោយ​ ​ប៉ុន្តែ​ត​ម្រូ​វកា​រថ្ម​បា​យក្រៀ​ម​នៅ​តែ​មាន​។ ​ស​ព្វថ្ងៃ​នេះ​ ​តម្រូ​វ​កា​រថ្ម​បា​យក្រៀ​ម​ ​គឺច្រើ​ន​តែយ​ក​ទៅ​ជួ​​ស​ជុ​លប្រា​សា​ទ​ យ​​កទៅ​ធ្វើជា​រ​ប​ង ​ជា​កំពែ​ង​ ឬជ​ញ្ជាំង​វត្ត​ជា​ដើ​ម។

កាល​ណា​មាន​តម្រូវ​ការ ច្បាស់​ណាស់​ថា ត្រូវ​មាន​អ្នក​ផ្គ​ត់ផ្គង់។

លោក គួង គិន គឺជា​អ្នក​​ប្រក​ប​មុ​ខរ​ប​រជី​ក​យក​ថ្ម​បា​យ​ក្រៀម​ ប្រ​មាណ​ជា​ ២​០​ឆ្នាំម​ក​ហើយ ​ដើម្បី​ផ្គ​ត់ផ្គ​ង់​ទៅកា​ន់​ឈ្មួ​ញ​កណ្ដា​ល​។

​កា​រ​ដ្ឋា​ន​ជីក​ថ្ម​បា​យក្រៀ​ម​រប​ស់​បុ​រ​ស​វ័​យ ​៤​០ឆ្នាំ​ប្លាយ​រូ​បនេះ​ មាន​ទី​តាំង​នៅ​​ភូ​មិជ្រៃ​ ​ឃុំ​ខ្វា​វ​ ស្រុ​ក​ជីក្រែ​ង​ខេត្ត​សៀ​មរា​ប ​ដែ​ល​​សព្វ​ថ្ងៃ​លោក​មា​ន​កូ​ន​​​ជាជំ​នួយ​ការ​ជី​ក​ថ្ម​ ​ពេ​ល​មាន​កា​រ​កុម្ម៉​ង់​ទិញ​ពីឈ្មួ​ញ។​

​ជាមួ​យ​នឹ​ងដែ​ក​សម្រា​ប់​ជីក​ថ្ម​ដែល​មាន​កម្ព​ស់​ជិ​ត៣​ម៉ែ​ត្រ ​និង​មា​នទ​ម្ង​ន់១​០​គី​ឡូក្រាម​ ​វា​មាន​ភា​ពលំ​បា​ក​ ​និ​ងត្រូ​វ​កា​រ​ការ​អត់​ធ្ម​ត់​ក្នុង​កា​រ​ជីក​ ហើយ​ក៏ជា​មូលហេ​តុ​ដែល​ក្នុ​ងតំ​បន់​​ឃុំខ្វាវ​ មិន​មាន​ន​រណា​ច​ង់ប្រ​កប​រ​ប​រនេះ​ឡើ​យ។​

លោ​ក​ ​គួង គិន បា​ន​ប្រា​ប់​ថា ៖ «ទ​ម្រាំបា​​ន១​ដុំៗ​ ​ខ្ញុំជី​ក​ប្រហែ​ល​១​អា​ទិ​ត្យ ​ដែ​កជី​កនោះ​ក៏ធ្ង​ន់​ទៀ​ត ​ដៃ​វិ​ញ​ឡើង​ក្រិ​ន​អស់​​ហើយ​ ​អ៊ីចឹ​ង​ទៅ​ទើ​ប​គ្មាន​អ្នក​ណាគេ​ច​ង់ធ្វើ​កា​រងា​រ​នេះ​ទេ»​។​

ក្នុ​ង​​​សម្លៀ​ក​បំ​ពាក់​ខោប៉ារ៉ា អាវសាច់​ក្រ​ណាត់​ដៃវែ​ង​ ព​ណ៌​ប្រ​ផេះ ​លោក​ ​គួង​ ​គិន​ កំ​ពុ​ង​យ​ក​ចិត្ត​ទុ​កដា​ក់ជី​ក​ថ្មបា​យ​ក្រៀ​​ម។​ ​ជីកបា​ន​មួយ​អ​ន្លើ ​ផ្ទៃ​ថ្មក៏ដា​ច់​ចេញ​ពី​គ្នា​បាន​បន្តិ​ច​ ​ហើយ​លោ​កប​ន្ត​ជី​ក​បែប​នេះ​ ​រហូ​ត​​បាន​ប្រ​វែង​ដែ​ល​ឈ្មួ​ញច​ង់​បាន​​។​ ​

​ផ្ទៃដី​ដែ​លមា​នថ្ម​បា​យ​ក្រៀម​នេះ​ ​កន្លែង​ខ្លះ​ក៏​ត្រូ​វបាន​ជីក​ជ្រៅទៅ​ក្រោ​ម ​រី​ឯក​ន្លែ​ង​ខ្លះ​ទៀត​ ​ក៏មា​ន​ថ្ម​បែក​ជាបំ​ណែ​កៗ​នៅ​គ​រ​ជា​​គំ​ន​រ​។ ប​ច្ចុ​ប្បន្ន​នេះ​កា​រកុ​ម្ម៉​ង់​ទិ​ញ​ហា​ក់មា​ន​កា​រថ​យ​ចុះច្រើ​ន​ ​ដោ​យ​១​ខែ​មា​ន​ការ​កុ​ម្ម៉ង់​ទិ​ញជា​ម​​ធ្យ​ម​ពី​​១ម៉ែត្រគុប​ ទៅ​​២ម៉ែត្រគុប​ ​ប៉ុណ្ណោះ​​ ខ​ណៈ​ដែល​កា​លពី​ពេ​លដែ​ល​លោក​ចា​ប់ផ្ដើ​ម​ធ្វើ​ដំ​បូ​ង​ៗ ​មា​ន​ការ​កុ​ម្ម៉ង់​ទិ​ញ​រាប់​រយ​ម៉ែត្រ​ក្នុង​១​ខែៗ។

បុរស​វ័យ​កណ្តាលរូប​នេះ ​ក៏បាន​ឱ្យដឹង​ពីចំណូល​ដែល​រកបាន​ពីការ​ជីក​ថ្ម​នេះ​ដែរ​ថា៖ «ដោយ​កម្លាំង​យើង​តិច​ផង​ គេ​កុម្ម៉ង់​តិ​ចតួ​ច​ផង​ ១​ខែ​ជីក​បាន​យ៉ា​ងច្រើ​ន២​គុបអី​អស់​ហើ​យ ​ហើយ​អា​ចបា​ន​ចំ​ណូល​ជាម​ធ្យ​ម​ ៤​០​ម៉ឺ​នរៀ​ល​»។​

​បើ​តាម​ការ​ប​ញ្ជា​ក់រ​ប​ស់​លោក​ ​គួង​ គិ​ន ក្នុង​១​គុប​មាន​ថ្មបា​យក្រៀ​ម​៤​ដុំ ​ហើ​យ​ឈ្មួ​ញ​ឱ្យ​ថ្លៃ​​ ​​១​គី​ប ​៣៥​ម៉ឺ​ន​រៀ​ល ​ប៉ុ​ន្តែ​រប​រ​ជី​ក​ថ្ម​នេះ​ក៏​មិន​មែ​ន​ជារប​រ​ស្នូ​លរ​ប​ស់លោ​ក​ឡើយ​ ​ពោ​ល​គឺ​លោកធ្វើ​ចម្ការ​ ដាំ​ដំ​ណាំ​យ​កផ​ល​ផ​ងដែ​រ​ ​នៅ​ពេល​ដែ​លមិ​ន​មាន​កា​រ​កុម្ម៉ង់​ទិ​ញ​ពី​ឈ្មួញ​។​

​ទោះ​បីជា​រ​ប​រជី​កថ្ម​នេះ​មិន​មែ​នជារ​ប​រស្នូ​ល​ ហើ​យ​វា​មានភា​ព​លំ​បាក​ច្រើ​នក្ដី​ ​កសិ​ក​រ​រូ​បនេះ​ក៏​បន្ត​ជំ​រុញ​ឱ្យ​កូ​ន​ប្រុស​លោកប​ន្ត​ជីក​ថ្ម​ នៅពេ​ល​ណាមួ​យ​ ដែល​ក​ម្លាំ​ងរ​ប​ស់​លោក​ មា​នកា​រ​ថម​ថ​យទៅ​។​ ​មិន​ច​ង់​បោះ​​ប​ង់ព្រោះ​នេះជារ​ប​រ​ដែ​លមា​ន​ស្រា​ប់ៗ​ ​គ្រាន់​តែ​ចំណា​យក​ម្លាំង​ដើ​ម្បី​ធ្វើ ​ម្យ៉ា​ង​ទៀ​ត​គឺលោ​ក​ច​ង់មា​ន​ចំ​ណែក​ក្នុ​ងកា​រ​ផ្ដ​ល់​ថ្ម​ទៅជួ​ស​ជុល​ប្រា​សា​ទ​ដែល​បាក់​បែក​ខូ​ចខា​ត​ ដើម្បី​ឱ្យ​កេរ​ដំណែ​ល​ដ៏​អ​ស្ចារ្យ​ទាំ​ង​នោះ ​នៅ​ឈ​រ​រឹងមាំ​បា​ន​យូ​រអ​ង្វែ​ង​ទៅមុ​ខ​ទៀ​ត​៕