ភ្នំពេញ ប៉ុស្ដិ៍ | ​ទី សុម៉ាលី៖ គណនេយ្យករ​ត្រូវ​អត់ធ្មត់ ប្រុង​ប្រយ័ត្ន និង​ផ្ចិត​ផ្ចង់

ទី សុម៉ាលី៖ គណនេយ្យករ​ត្រូវ​អត់ធ្មត់ ប្រុង​ប្រយ័ត្ន និង​ផ្ចិត​ផ្ចង់

LIFT-យុវវ័យ

កាលបរិច្ឆេទផ្សាយ:
១២ កុម្ភៈ ២០១៤ | ១៤:៥០

អ្នកយកព័ត៌មាន:
Seng Thy

ប្រធានបទផ្សេងៗ

Untitled-1

«គណនេយ្យករ​ជា​ការងារ​ដែល​ទាមទារ​ការ​អនុវត្ដ​ផ្ទាល់ ព្រោះ​វា​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់។ អ្នក​ចាប់​យក​ជំនាញ​នេះ ត្រូវ​មាន​ការ អត់ធ្មត់ ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ផ្ចិត​ផ្ចង់​បំផុត​ក្នុង​ពេល​បំពេញ​ភារកិច្ច។ រាល់​ការ​ធ្វេស​ប្រហែល​តែង​តែ​នាំម​ក​នូវ​គុណវិបត្ដិ​ដែល​មិន​នឹក​ស្មាន​ដល់»។ នេះ​ជា​ការ​លើក​ឡើង​របស់​គណនេយ្យករ​វ័យ​ក្មេង​ឈ្មោះ ទី សុម៉ាលី ដែល​មាន​បទ​ពិសោធ​ការងារ​ជាច្រើន​ឆ្នាំ​ក្នុង​ជំនាញ​នេះ។ អ្នក​នាង ទី សុម៉ាលី អាយុ ២៥ឆ្នាំ ជា​គណនេយ្យករ​ផ្នែក​គ្រប់​គ្រង​ការ​ចំណាយ (Account Payable) នៅ​សណ្ឋាគារ ភ្នំពេញ បាន​រៀបរាប់​ពី​ភារកិច្ច​របស់​ខ្លួន​ថា រាល់​ការ​ចេញ​ថ្លៃ​លើ​មុខ​ទំនិញ​ទាំង​ឡាយ​នៅ​ក្នុង​សណ្ឋាគារ វា​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ និង​ផ្ទៀង​ផ្ទាត់​ដោយ​យក​ចិត្ដ​ទុក​ដាក់​បំផុត​មុន​ពេល​វេរ​ប្រាក់​ចំណាយ​ដោយ​មូលប្បទានបត្រ (សែក) ឬ​ជា​ប្រាក់​សុទ្ធ​តាម​រយៈ​អ្នក​រៀបចំ​ការ​ចំណាយ។ ជាមួយ​នឹង​បទ​ពិសោធ​ការងារ​រយៈ​ពេល​ជាង ៥ឆ្នាំ អ្នក​នាង សុម៉ាលី បាន​បញ្ជាក់​ពី​កិច្ចការ​របស់​គណនេយ្យករ​ថា៖ «គណនេយ្យករ​មាន​តួនាទី​ផ្សេងៗ​ពី​គ្នា។ ជាក់ស្ដែង សម្រាប់​ការងារ​នៅ​ក្នុង​សណ្ឋាគារ​ភ្នំពេញ គណនេយ្យករ​ត្រូវ​បាន​បែង​ចែក​តួនាទី និង​មុខ​តំណែង​ដាច់​ពី​គ្នា ដោយ​អ្នក​ខ្លះ​ទទួល​បន្ទុក​ផ្នែក​គិត​គូរ​តែ​លើ​ការ​ចំណាយ​ទិញ​ទំនិញ ហើយ​អ្នក​ខ្លះ​ទៀត​ត្រូវ​រៀបចំ​ផែនការ​ចំណាយ​ទៅ​លើ​ប្រាក់​ខែ​របស់​បុគ្គលិក​នីមួយៗ»។ អ្នក​នាង​បាន​បន្ត​ថា ចំណែក​កិច្ចការ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​វិញ អ្នក​នាង​ត្រូវ​រៀបចំ​ការ​ចំណាយ​ជា​មូលប្បទានបត្រ​ទៅ​ឲ្យ​អ្នក​ផ្គត់​ផ្គង់ ទំនិញ​មក​សណ្ឋាគារ​សម្រាប់​ស្ដុក​ទុក​ប្រើ​ប្រាស់​ជា​ប្រចាំ និង​ត្រូវ​ដោះស្រាយ​លើ​បញ្ញា​បង់​ប្រាក់។ ឧទាហរណ៍ នោ​ពេល​សណ្ឋាគារ​កុម្ម៉ង់​ទំនិញ​ចូល ក្រុម​ការងារ​របស់​អ្នក​នាង​ត្រូវ​ត្រួត​ពិនិត្យ​វិក្កយបត្រ និង​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​យ៉ាង​ច្បាស់​លាស់​មុន នឹង​ចេញ​មូលប្បទានបត្រ​ទៅ​អ្នក​ផ្គត់​ផ្គង់។ ប៉ុន្ដែ​ក្នុង​ពេល​នោះ ការ​ចរចា​តម្លៃ​ទំនិញ ឬ​ក៏​ពន្យារ ពេល​គិត​គូរ​វិក្កយបត្រ​ក៏​ត្រូវ​តែ​ធ្វើ​ផង​ដែរ។ ម្យ៉ាង​វិញ​ទៀត អ្នក​នាង​ត្រូវ​មាន​ភារកិច្ច​រៀបចំ​របាយ​ការណ៍​ចំណាយ និង​បិទ​បញ្ជី​រៀង​រាល់​ខែ​យ៉ាង​ទៀង​ទាត់។ គណនេយ្យករ​ពោរ​ពេញ​ដោយ​បទ​ពិសោធ​រូប​នេះ បាន​បន្ថែម​ថា នៅ​ពេល​ទទួល​បាន​វិក្កយបត្រ​ចំណាយ​របស់​សណ្ឋាគារ កញ្ញា​ត្រូវ​បញ្ចូល​តួលេខ​នោះ​ទៅ​ក្នុង​ប្រព័ន្ធ​គណនេយ្យ​កុំព្យូទ័រ និង​កត់ត្រា​តួលេខ​ដោយ​ដៃ​មួយ​ទៀត​ដើម្បី​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​គ្នា​មុន​នឹង​ប្រគល់​ជូន​អ្នក​គ្រប់​គ្រង​ផ្នែក​ហិរញ្ញវត្ថុ (Financial Controller)។ អ្នក​នាង សុម៉ាលី បាន​ពន្យល់​ប្រាប់​ថា៖ «ក្នុង នាម​ជា​គណនេយ្យករ កិច្ចការ​ដែល​លំបាក​ដោះស្រាយ​គឺ​ការ​គិត​បញ្ជី​ដែល​វិក្កយបត្រ​មក​ដល់​យឺត និង​ការ​ចំណាយ​ណា​ដែល​មិន​ស្រប​តាម​តម្រូវការ​របស់​សណ្ឋាគារ ដូចជា ការ​ទិញ​ទំនិញ ឬ​បរិក្ខារ​ការិយាល័យ​ដែល​ប្រើ​ការ​មិន​បាន ឬ​ខុស ពី​ការ​បញ្ជា​ទិញ​ដែល​ត្រូវ​ផ្លាស់​ប្ដូរ​ថ្មី ឬ​រង់ចាំ​ការ សម្រេច​ចិត្ដ​ពី​ថ្នាក់​លើ។ ដូច្នេះ វា​ធ្វើ​ឲ្យ​មាន​ការ​យឺត​យ៉ាវ​ពេល​បិទ​បញ្ជី​ម្ដងៗ និង​ការ​ផ្ទេរ​ប្រាក់​ទៅ​ឲ្យ​អ្នក​ផ្គត់​ផ្គង់​ទំនិញ​មិន​ទាន់​ពេល​វេលា»។ យ៉ាង​ណា​មិញ ការងារ​នេះ​អាច​ផ្ដល់​ប្រាក់​បៀវត្សរ៍​ច្រើន​គួរសម​បើ​ប្រៀប​ធៀប​នឹង​ការងារ មួយ​ចំនួន​ដែល​នៅ​ក្នុង​ផ្នែក​នេះ។ អ្នក​នាង​បាន​បង្ហើប​ប្រាប់​ទៀត​ថា ប្រាក់​បៀវត្សរ៍​របស់​គណនេយ្យករ​ជា​មធ្យម​ចាប់​ពី ៣០០ ដុល្លារ​ឡើង​សម្រាប់​អ្នក​មាន​បទ​ពិសោធ​ស្របាលៗ​នឹង​បទ​ពិសោធ​អ្នក​នាង។ គួរ​បញ្ជាក់​ថា ប្រាក់​បៀវត្សរ៍​ខ្ពស់ ឬ​ទាប វា​អាស្រ័យ​លើ​លក្ខខណ្ឌ​ល្អ​របស់​ទី​កន្លែង​ធ្វើ​ការ ឬ​ក៏​ក្រុមហ៊ុន​នោះ​ផ្ទាល់ ហើយ​ដើម្បី​ចូល​កាន់​តំណែង​ជា​គណនេយ្យករ វា​ទាមទារ​ឲ្យ​មាន​ការ​ហ្វឹក​ហាត់ (training) ជា​មុន​សិន។ អ្នក​នាង សុម៉ាលី បាន​ផ្ដល់​ជា​យោបល់​ខ្លះៗ​ថា៖ «មុន​នឹង​សម្រេច​ចិត្ដ​ជ្រើសរើស​មុខ​ជំនាញ​គណនេយ្យករ​នះ ប្អូនៗ​គួរ​តែ​ខិតខំ​រៀន​សូត្រ​ផ្នែក​គណនេយ្យ​នេះ​ឲ្យ​បាន​ច្បាស់​លាស់ យ៉ាង​ហោច​ណាស់ ត្រូវ​ចេះ​ពី​មូលដ្ឋាន​គ្រឹះ​នៃ​គណនេយ្យ​ដែរ ហើយ​ប្អូនៗ​ត្រូវ​ចេះ​ប្រើ​ប្រាស់​កម្មវិធី​កុំព្យូទ័រ Ms Words & Excels និង​ចេះ​ភាសា​បរទេស​សម​ល្មម។ ចំណុច​ស្នូល​របស់​គណនេយ្យករ គឺជា​ការងារ​ផ្ចិត​ផ្ចង់ និង​ច្បាស់​លាស់ ហើយ​ប្រសិន​បើ​មាន​ឱកាស​អាច​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ដ​ផ្នែក​គណនេយ្យ​នេះ គួរ​តែ​ចាប់​យក និង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ»។ អ្នក​នាង​បាន​បន្ថែម​ចុង​ក្រោយ​ថា៖ «សំខាន់​បំផុត នៅ​ពេល​ទទួល​បាន​ការងារ​នេះ គួរ​តែ​រៀន​ទទួល​យក​តម្លៃ​ដំបូង​របស់​វា និង​មិន​រើស​អើង​ប្រាក់​បៀវត្សរ៍​ទាប ឬ​ខ្ពស់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ត្រូវ​ខិតខំ​ធ្វើ​ការ​យក​បទ​ពិសោធ ធ្វើ​ឲ្យ​មាន​ភាព​ជោគជ័យ​មុន​នឹង​ក្រោយ ប្អូន​នឹង​ទទួល​បាន​តម្លៃ​ការងារ​មួយ​សមរម្យ​មិន​ខាន»៕ ការ​ចាត់​ចំណាក់​ថ្នាក់​ប្រាក់​បៀវត្សរ៍​ក្នុង​ចំណោម​ការងារ​ជា​គណនេយ្យករ​ចាប់​ពី​កម្រិត​ដំបូង​រហូត​ដល់​កម្រិត​ថ្នាក់​ដឹក​នាំ​
INDUSTRY DEVELOPMENT SALARY EXPECTATION JOB MARKET
The industry has developed from simple book-keeping using basic accounting system to a more analytical financial work using more advanced accounting system that link from one country to another.
Accounting & Finance Function Gross monthly Salary in average Education
Entry Level 210 USD

Associate or Bachelor degree

1-3 years experiences 310 USD to 410 USD

Bachelor Finance or Accounting

Supervisor Level 500 USD to 650 USD Bachelor Finance or Accounting
Senior Level 750 USD to 1000 USD Bachelor Finance or Accounting
Management Lavel 1700 USD to 2200 USD Masters or Bachelor Finance and Accounting or related field

Source: Private Sector Compensation 2013-14

There is a surplus of supply comparing to the demand from the employers. There are a lot more students studying Accounting and Finance comparing to other field of study which leads to a high competition entering a job market for accounting and finance graduates.

អ្នកនាង ទី សុម៉ាលី ជាគណនេយ្យករបម្រើការងារនៅសណ្ឋាគារ ភ្នំពេញ ភិន លីណា

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com